ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​ខ្លះ​ថា ធ្វើ​ប្រាង្គ​បញ្ចុះសព​មានអី​ខុស​!

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ពេល​ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​គ្រួសារ​ដែល​រស់នៅ​ស្រុក​គី​រី​វង់​ ខេត្តតាកែវ បាន​ចោទប្រកាន់​លោក ជួង វ៉ា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្រូវ​រ៉ូវ​គ្នា ខណៈ​ដែល​លោក​ចុះ​អ​វត្ត​ចំណា​របស់​លោក​អ៊ូច…

ខេត្តតាកែវ ៖ នៅ​ពេល​ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​គ្រួសារ​ដែល​រស់នៅ​ស្រុក​គី​រី​វង់​ ខេត្តតាកែវ បាន​ចោទប្រកាន់​លោក ជួង វ៉ា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្រូវ​រ៉ូវ​គ្នា ខណៈ​ដែល​លោក​ចុះ​អ​វត្ត​ចំណា​របស់​លោក​អ៊ូច ភា អភិបាលខេត្ត ដែល​ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៨ កន្លង​ទៅ ទាក់ទង​នឹង​រឿង​ដែល​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​​ជូន​លោក​អភិបាលខេត្ត ដើម្បី​សូម​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​សាងសង់​ប្រាង្គ​បញ្ចុះសព​នៅ​ក្នុង​វត្ត​ឧទម្ពរ គ្មាន​ច្បាប់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទន្លាប់ ឃុំ​សោម ស្រុក​គី​រី​វង់ ។

ក្នុង​ករណី​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ធ្វើ​លិខិត​សំណូមពរ និង​ផ្តិត​មេដៃ​ប្រមាណ​ជាង​៥០​គ្រួសារ តំណាង​ឲ្យ​ភូមិ​ចំនួន​២ គឺ​ភូមិ​រលៀក និង​ភូមិ​ទន្លាប់ ឃុំ​សោម ស្រុក​គី​រី​វង់ ព្រោះ​​ការ​សាងសង់​ប្រាង្គ (​ចេតិយ​) បញ្ចុះសព​នេះ​ប្រជាពលរដ្ឋ​មានការ​បារម្ភ​ថា ខ្លាច​ប៉ះ​ពាល់​ដល់​ស្រះ​ទឹក​ដែល​នៅ​ក្បែរ​នោះ​ដែល​មាន​ពលរដ្ឋ​ប្រើប្រាស់​រាល់ថ្ងៃ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ថែម​ទាំង​សាងសង់​រំលោភ​លើ​ដី​ស្រះ​ទឹក​ទៀត​ផង ។ ពលរដ្ឋ​បន្ត​ថា ប្រសិន​បើ​ធ្វើ​បែប​នេះ​ទៅ​អនាគត​នឹង​គ្មាន​អ្នក​ចូល​វត្ត​នេះ​មិន​ខាន​ឡើយ ហើយ​សព្វថ្ងៃ​មាន​ព្រះ​សង្ឃ​គង់តែ​មួយ​អង្គ​គត់​តែ​ប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត​ពលរដ្ឋ​បាន​ប្រាប់​ថា រឿង​នេះ មាន​មេ​ភូមិ និង​អនុ​ភូមិ​ខាងលើ​និយាយ​គំរាម​ឲ្យ​ពលរដ្ឋ​ដក​ស្នាម​មេដៃ​ចេញ​ប្រយ័ត្ន​មានរឿង ។ បើ​ទោះបី​មាន​ចំណា​លោក​អភិបាលខេត្ត​ដាក់​កំហិត​ឲ្យ​ប្រធាន​មន្ទីរ​ធម្មការ​ដោះស្រាយ​រឿង​នេះ​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​មិន​ទាន់​ប​ញ្ឃ​ប់​ការ​សាងសង់​នៅឡើយ​ទេ គឺ​បន្ត​សាងសង់​ដដែល ។

ទាក់ទង​នឹង​ករណី​នេះ​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​បាន​ចុះ​ទៅ​អនុវត្ត​ដោយ​យក​ចំណា​របស់​លោក​អ៊ូច ភា អភិបាលខេត្ត ដើម្បី​ប​ញ្ឃ​ប់​ការ​សាងសង់​ជា​បន្ទាន់ តែ​រហូត​មក​ដល់​ថ្ងៃនេះ​អ្នក​សាងសង់​នៅ​តែ​សាងសង់​ដដែល ព្រោះ​គេ​យល់​ថា សាងសង់​ប្រាង្គ​បញ្ចុះសព​មានអី​ខុស? អ្នក​ណា​ក៏​ស្លាប់​ដែរ គ្រាន់តែ​ខ្លះ​បូជា ខ្លះ​ទៀត​គេ​បញ្ចុះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ