ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកសុំបញ្ចប់ត្រឹមនេះ…បុរស១៧នាក់ដែលរួមរ័កជាមួយនាង​​បានបង់​​ប្រាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​កម្រ​មួយ​បាន​បែកធ្លាយ និង​ប៉ះពាល់​ដល់​កិត្តិយស​ផង​នោះ​ ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ដុតដៃដុតជើង ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​​បំផុត ដោយ​បាន​កោះហៅ​បុរស​មួយ​ចំនួន​មក​សាក​សួរ​ជុំវិញ​ ការ​ឆក់​ឱកាស​ប្រើ​ទឹក​លុយ​លួងលោម​ស្ត្រី​ ដែល​មាន​សតិ​មិន​ប្រក្រតី​រួមរ័ក​បណ្តាក់​គ្នា​​ដូច​ខ្យង ហើយ​​ត្រូវ​បែកធ្លាយ…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​កម្រ​មួយ​បាន​បែកធ្លាយ និង​ប៉ះពាល់​ដល់​កិត្តិយស​ផង​នោះ​ ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ដុតដៃដុតជើង ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​​បំផុត ដោយ​បាន​កោះហៅ​បុរស​មួយ​ចំនួន​មក​សាក​សួរ​ជុំវិញ​ ការ​ឆក់​ឱកាស​ប្រើ​ទឹក​លុយ​លួងលោម​ស្ត្រី​ ដែល​មាន​សតិ​មិន​ប្រក្រតី​រួមរ័ក​បណ្តាក់​គ្នា​​ដូច​ខ្យង ហើយ​​ត្រូវ​បែកធ្លាយ ​ខណៈ​នាង​មាន​ផ្ទៃពោះ​៥​ខែ ។

អស់​រយៈពេល​២​ថ្ងៃ​នៃ​ការ​ស្រាវជ្រាវ ជា​លទ្ធផល​បាន​ត្រឹមតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង តែ​ភាគី​បុរស​១៧​នាក់ ​ដែល​ពាក់ព័ន្ធ​មិនត្រូវ​បាន​ឃាត់ខ្លួន​​ទេ ព្រោះ​ហួស​នីតិវិធី ។ មន្ត្រីនគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៦ ​កញ្ញា​ថា ករណី​ដែល​កើតឡើង​ នៅ​ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ បាន​បិទ​ការ​ស្រាវជ្រាវ​ហើយ ដោយភាគី​ខាង​ឪពុក​ស្ត្រី​រង​គ្រោះ​សម្រេច​ស្នើ​សុំ​ថា មិន​បន្ត​ប្តឹងប្តល់​អ្នក​ពាក់​ព័​ន្ឋ​ដែល​ធ្វើ​ឱ្យ​កូនស្រី​គាត់​មាន​ផ្ទៃពោះ​ទៀត​ទេ ។ ឪពុក​ស្ត្រី​រង​គ្រោះ​នឹង​ឡើង​ទៅ​ជួប​ជាមួយ​តំណាង​អយ្យការ ដើម្បី​រំលត់​បណ្តឹង​អាជ្ញា​ករណី​កូនស្រី​គាត់​ជាមួយ​បុរស​ជា​ច្រើន​នាក់​នៅ​ក្នុងភូមិ ។

មន្ត្រី​ដដែល​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ការ​ដែល​បុរស​ជា​ឪពុក​ទៅ​ជួប​តំណាង​អយ្យការ​បាន​ទទួលផល​បែប​ណា​ឡើយ ។ ក្នុង​ការ​ដែល​ឪពុក​សុខចិត្ត​ឡើង​ទៅ​ជួប​តំណាង​អយ្យការ​នេះ ដោយសារ​តែ​គាត់​បាន​ទទួល​លុយ​​សំណង​រដ្ឋ​ប្បវេ​ណី​សរុប​ប្រមាណ​ជាង​​៨​លាន​រៀល ពី​ក្រុម​បុរស​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ផ្លូវភេទ​ជាមួយ​កូនស្រី​គាត់​រួច​មក ។ តាម​ការ​ពិត រឿងរ៉ាវ​អាស្រូវ​នេះ​បាន​កើតឡើង​រួច​ទៅ​ហើយ រីឯ​កូនស្រី​គាត់​មាន​ផ្ទៃពោះ​កាន់តែ​ធំ គាត់​គ្រាន់តែ​ចង់បាន​លុយ​ខ្លះ​ ទុក​យក​មក​ចំណាយពេល​ឆ្លងទន្លេ និង​ចិញ្ចឹម​រូបគេ​ទៅ​ថ្ងៃ​អនាគត​តែ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ឪពុក​ស្ត្រី​រង​គ្រោះ​និយាយ​ប្រាប់​មន្ត្រី​នគរបាល​ដែល​ចុះ​ទៅ​ទីនោះ ។

មន្ត្រី​ដដែល​បន្ត​ថា លុយ​សំណង​ជាង​៨​លានរៀល គឺ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ទទួល​បាន​ពីបុរស​ចំនួន​១៧​នាក់ ដែល​បាន​បង់​ទៅ​ឱ្យ​ឪពុកម្តាយ​នាង មុន​ពេល​រឿង​នេះ ​បែកធ្លាយ​មក​ខាងក្រៅ និង​ដឹង​ដល់​សមត្ថកិច្ច ។មតិ​ជា​ច្រើន​នៅ​ក្នុងភូមិ​កើតហេតុ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ឪពុក​ស្ត្រី​រង​គ្រោះ​ស្ទុះស្ទា​ទៅ​ជួប​តំណាង​​អយ្យការ ដោយសារ​តាម​រយៈ​ភូមិ ឃុំ នៅ​ពេល​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​ដោះស្រាយ គឺ​បាន​ឯក​ភាព​គ្នា​ថា​មិន​ប្តឹងប្តល់​ទៀត​ឡើយ ទើប​គេ​ព្រម​បង់លុយ​។​ហេតុនេះ​ហើយ​ទើប​គាត់​សុំ​ដល់​សមត្ថកិច្ច​ថា បញ្ចប់រឿង​ត្រឹមនេះ ដោយ​គាត់​មិន​បានដឹង​ថា​ នៅ​ជាប់បណ្តឹងអាជ្ញា​នោះ​ឡើយ ។

បើ​ទោះជា​ភាគី​ពាក់ព័ន្ធ​បាន​សង​សំណង​រដ្ឋប្បវេណី​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ក្តី ក៏គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តំណាង​អយ្យការ​នឹងសម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ឬ​ក៏​ត្រូវ​កោះហៅ​ក្រុម​បុរស​ជាប់​សង្ស័យ​ទាំង​នោះ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​យ៉ាងណា​ឡើយ ។ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រ​ក្រតី ហើយ​ត្រូវ​បាន​ញាំញី​ដោយ​ក្រុម​បុរស​ដែល​មាន​សតិ​ត្រឹមត្រូវ នាំ​គ្នា​ធ្វើ​ទ​ង្វើ​មិន​គប្បី​ដាក់​នាងរហូត​មាន​ផ្ទៃពោះ ដោយ​មិន​អាច​បញ្ជាក់​បាន​នោះ​ទេ​ថា តើ​បុរស​ណាមួយ​ជា​ឪពុក​ទារក​ក្នុង​ផ្ទៃ​របស់​នាង​ឱ្យ​ប្រាកដ​នោះ ។

មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿង​ខាងលើ បាន​នាំ​គ្នា​បន្ទោស​ទៅ​ក្រុម​បុរស​ជាប់​សង្ស័យ​ថា ខ្លួន​ជា​មនុស្ស​ដែល​មាន​សតិសម្បជញ្ញៈ​ត្រឹមត្រូវ គួរ​ណាស់​តែ​មានការ​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ ហើយ​មិន​ត្រូវ​ទៅ​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​ដាក់​នាង​ដែល​ជា​មនុស្ស​មាន​សតិ​វិបល្លាស​នោះ​ទេ ដែល​ទ​ង្វើ​បែប​នេះ​គួរតែ​កុំ​លើកលែង ។

សូម​រំឭក​ថា​ ៖ ចប់…បុរស៣ភូមិរួមរ័កជាមួយនាង​?

អត្ថបទសរសេរ ដោយ