ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់…បុរស៣ភូមិរួមរ័កជាមួយនាង​?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ជិ​វិត​របស់​ស្ត្រី​ម្នាក់ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ហួសចិត្ត បន្ទាប់​ពី​ដឹង​ថា ​នាង​មាន​ផ្ទៃពោះ​ តែ​រក​មុខ​ឪពុក​កូន​ក្នុង​ផ្ទៃ​មិនឃើញ ហើយ​ម្តាយមីង​បាន​ជជីក​សួរ​ដេញដោល​ រហូត​ធ្លាយ​ការ​ពិត​ថា នាង​បាន​ត្រូវ​បុរស​សឹង​តែ​១​ភូមិបបួល​រួមរ័ក​ជា​ថ្នូរ​នឹង​ការ​ឱ្យ​លុយ​បន្តិចបន្តួច…

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ជិ​វិត​របស់​ស្ត្រី​ម្នាក់ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ហួសចិត្ត បន្ទាប់​ពី​ដឹង​ថា ​នាង​មាន​ផ្ទៃពោះ​ តែ​រក​មុខ​ឪពុក​កូន​ក្នុង​ផ្ទៃ​មិនឃើញ ហើយ​ម្តាយមីង​បាន​ជជីក​សួរ​ដេញដោល​ រហូត​ធ្លាយ​ការ​ពិត​ថា នាង​បាន​ត្រូវ​បុរស​សឹង​តែ​១​ភូមិបបួល​រួមរ័ក​ជា​ថ្នូរ​នឹង​ការ​ឱ្យ​លុយ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ចំណង់​របស់​ពួក​គេ។
រឿងរ៉ាវ​នេះ​បាន​បែកធ្លាយ ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា នៅ​ឃុំ​ប​សេដ្ឋ ស្រុក​បរ​សេដ្ឋ ។

ក្រោយ​ពី​បែកធ្លាយ​រឿង​នេះ​មក លោកស្រីងិ​ន សុ​គ​ន្ធា ស្នងការ​រង​នគរបាល​ខេត្ត​ទទួលបន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ដល់ឃុំ​ខាងលើ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត ​ក៏​ដូច​ជា​រក​យុត្តិធម៌​ដល់​ស្ត្រី​រង​គ្រោះ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​រូប​នេះ​ដែល​មាន​អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ បាន​រៀបរាប់​ថា នាង​ត្រូវ​បាន​បុរស​ជា​ច្រើន​នាក់​រួមរ័ក​ជាមួយ​នាង ​ភាគច្រើន​នៅ​តាម​ភ្លឺស្រែ​ តាម​គុម្ពោត​ព្រៃ​​ជាដើម ហើយ​នាង​ស្គាល់​មុខ​ច្បាស់​​គ្រប់​គ្នា ។ នាង​ថា រឿង​បែប​នេះ គឺ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្រោយ​ការ​រួមរ័ក នាង​ទទួល​បាន​លុយ​ពី​ប្រុស​ៗ​ទាំងនោះ​ ខ្លះ​ឱ្យ​១.០០០​​រៀល ខ្លះ​៥.០០០​រៀល ខ្លះ​ទៀត​១០.០០០​រៀល​​ក៏​មាន ។

បើ​តាម​ស្ត្រី​ជា​បង​និយាយ​ថា កាលពី​អំឡុង​ឆ្នាំ​២០០៦ ប្អូនស្រី​របស់់់់់់់់​់់់់់់គាត់​នេះ ​ដែល​ទើប​មាន​អាយុប្រមាណ​១៦​ឆ្នាំ បាន​ទៅ​សុ​ី​ឈ្នួល​ចាំចម្ការ​ឱ្យ​គេ ។ ពេល​ទៅ​នៅ​ទីនោះ បាន​ត្រូវ​សាច់ញាតិ​ឯង​ចាប់រំលោភ ហើយ​វាយ​ប្រុង​សម្លាប់​បំបិទមាត់​ទៀត រួច​ក៏​គេចខ្លួន​ទៅ​ស្រុក​ថៃ​បាត់​ទៅ ។

ក្រោយ​ពី​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ ក្រុម​គ្រួ​សារបាន​បញ្ជូន​នាង​ទៅ​សង្គ្រោះ​ និងព្យាបាល​រហូត​ជា​សះស្បើយ​ពី​អាការ​របួស ស្រាប់តែ​នាង​មាន​សតិ​មិន​ប្រក្រតី ​(​សរសៃប្រសាទ​) ​ចាប់តាំងពី​ពេល​នោះ​រហូត​មក ។ គ្មាន​អ្នក​ណាមួយ​ ក្នុង​ក្រុម​គ្រួសារ​ដឹង​ថា ក្រោយ​ពី​នាង​មាន​ជំងឺសរសៃប្រសាទ​ហើយ បែរជា​មក​ជួប​រឿង​អកុសល​បែប​នេះ​ទេ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​ថា ករណី​នេះ​ ទើប​បែក​ការណ៍ បន្ទាប់​ពី​ម្តាយមីង​សង្កេត​ឃើញ​ពោះ​របស់​នាង​ធំ​ខុស​ពី​ធម្មតា ក៏​ជជីក​សួរនាំ​ទើប​នាង​និយាយ​ប្រាប់​ពី​ក្រុម​ប្រុស​ៗ​ក្នុងភូមិ​ និង​ក្រៅ​ភូមិ​បាន​ប្រព្រឹត្ត​មក​លើ​នាង ។ បន្ទាប់​ពី​សួរនាំ​ហើយ ទើប​ក្រុម​គ្រួសារ​នាំ​នាង​ទៅ​ពិនិត្យ​និង​ដឹង​ថា​ នាង​មាន​ផ្ទៃពោះ​៥​ទៅ​៦​ខែ​ទៅ​ហើយ ។

លោក​វរសេនីយ៍ត្រី យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៤  កញ្ញា ​ថា ករណី​នេះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​ខាងលើ រួម​ជាមួយ​អាជ្ញាធរ​ភូមិ​ធ្វើការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង មក​ខាង​សមត្ថកិច្ច​នគរបាល​ឱ្យ​ជួយ​រក​យុត្តិធម៌​ទេ ។

ទោះបីជា​បែប​ណា ពេល​នេះ ​លោកស្រី​ស្នងការ​រង រួម​ទាំងមន្ត្រី​ជំនាញ​ស្រុក បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ លោក​អធិការ​បន្ត​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សាក​សួរ​មនុស្ស​ប្រុស​ដែល​នាង​ប្រាប់​ថា បាន​រួមរ័ក​ជាមួយ​នាង​បាន​៤​នាក់​ហើយ និង​កំពុង​ស្រាវជ្រាវ​កោះហៅ​មក​សាកសួរ​បន្ត​ទៀត ឯ​ចំពោះ​លទ្ធផល​យ៉ាង​ណា​ៗ​ នោះ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ ។

ដោយឡែក​ លោក ចាន់ ថុ​ល មេឃុំ​ប​សេដ្ឋ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ​នា​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា​ថា លោក​បាន​ឲ្យ​មន្ត្រី​ទៅ​សម្របសម្រួល​ស្ងាត់​ៗ​នៅ​នឹង​ភូមិ​មែន ហើយ​លោក​ទទួលស្គាល់​ថា មាន​មនុស្ស​ប្រុស​ចំនួន​៣​ភូមិ​ ដែល​ត្រូវ​ស្ត្រី​ខាងលើ​ចោទប្រកាន់ ។ លោក​មេឃុំ​បញ្ជាក់​ថា បុរស​ទាំងអស់​ដែលត្រូវ​ចោទ គឺ​មិន​ច្រើន​​រហូត​ដល់​៣០​នាក់​ទេ ​។ លោក​មេឃុំ​ហ៊ាន​អះអាង​ថែម​ទៀត​ថា ស្ត្រីរូប​នេះ​ មាន​សតិ​មិន​ប្រក្រតី​(​សរ​សៃប្រសាទ​) ។

មុន​ពេល​រឿង​នេះ ​បែកធ្លាយ មាន​មនុស្ស​មិន​តិច​ជាង​១០​នាក់​ទេ បាន​យក​លុយ​ទៅ​បង់​ឲ្យ​ម្តាយ​ស្ត្រី​ខាងលើ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៤០​ម៉ឺន​ ទៅ​១​លាន​រៀល ។ ករណី​នេះ​ដែរ ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រកែក​ដោះសា​ថា មិន​បាន​ប្រព្រឹត្ត ទេ តែ​បែរជា​ព្រម​បង់លុយ​ ព្រោះ​ហេតុផល​ខ្មាស​គេ​តែ​ម្តង ។

មន្ត្រី​នគរបាល​មូលដ្ឋាន​មួយ​រូប បាន​លើក​ឡើង​ថា បើ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ហេតុ​អ្វី​ចាំបាច់​បង់លុយ​ឱ្យ​ស្ត្រី​ខាងលើ ម៉េច​មិន​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ជួយ​រក​យុត្តិធម៌? ករណី​ដូចនេះ ជា​ធម្មតា​ចោរ​មិន​ដែល​ប្រាប់​គេ​ថា​ ខ្លួន​ជា​ចោរ​ទេ ទាល់តែ​សមត្ថកិច្ច​ចាប់​ជាប់​ ទើប​ព្រម​ឆ្លើយ​សារភាព ។

សូម​បញ្ជាក់​ថា មនុស្ស​ប្រុស​ចំនួន​៣​ភូមិ មាន​ក្មេង​មាន​ចាស់​ជិត​៣០​នាក់ ត្រូវ​បាន​ស្ត្រី​ម្នាក់​នេះ​ ប្តឹង​ទារ​សំណង ដោយ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ។ ក្រុម​មនុស្ស​អគតិ​ ដែល​ឆក់​ឱកាស​នាង​ មាន​សតិ​មិនល្អ តែងតែ​បោក​បញ្ឆោត​ធ្វើបាប​នាង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៦​មក​ម្ល៉េះ គឺ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់រំលោភ​ដោយ​សាច់ញាតិ ហើយ​ប៉ង​វាយ​សម្លាប់​បំបិទមាត់ តែ​មិន​ស្លាប់ និង​ទីបំផុត​បាន​ក្លាយជា​ស្ត្រី​មាន​សតិ​មិន​ប្រក្រតី ហើយតាំងពី​ពេល​នោះ​មក​ក៏​រង​នូវ​ការ​ចាប់រំលោភ​រហូត​ដល់​បច្ចុប្បន្ន ធ្វើ​ឱ្យ​នាង​មាន​ផ្ទៃពោះ ។

មិនដឹង​ថា តើ​ឈាម​នៅ​ក្នុង​ផ្ទៃ​នាង​ជា​ឈាម​របស់​បុរស​ណា​នោះ​ទេ ព្រោះ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ គឺ​មនុស្ស​ប្រុស​ច្រើន​នាក់​ណាស់ ​ដែល​បាន​រួមរ័ក​ជាមួយ​នាង ៕

អត្ថបទសរសេរ ដោយ