ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​សូ​ម្បី​ខោអាវ​មួយ​ចង្កេះ​ក៏​យក​ទៅ​មិន​បាន

5 ឆ្នាំ មុន

គ្រួសារ​សាច់ញាតិ​រមែង​យំ​កន្ទក់កន្ទេញ​ចំពោះ​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​នោះ ទាំង​បាន​និយាយ​ថា ធ្វើ​ម្តេច​ន​នឹង​បាន​ញាតិ​របស់​យើង​រស់​ឡើង​វិញ ហើយ ក៏​នាំ​ខ្មោច​ក្នុង​មឈូស​នោះ​ទៅ​កាន់ជើង​ថ្ករ រួច​ប្រជុំ​គ្នា​បូជា​ទាំង​សោកសង្រេង​ ។ ចំណែក​បុគ្គល​ដែល​ស្លាប់​នោះ​ត្រូវ​បាន​ពួក​អ្នក​ដុត​ទាំងឡាយ​ចាក់​ដោយ​ឈើស្រួច ដែក​សូល​ដុត​បុគ្គល​នោះ​កម្ទេច​ចោល​។ អ្នក​ស្លាប់​នោះ​រមែង​លះបង់​នូវ​ភោគៈ​ទាំងឡាយ…

គ្រួសារ​សាច់ញាតិ​រមែង​យំ​កន្ទក់កន្ទេញ​ចំពោះ​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​នោះ ទាំង​បាន​និយាយ​ថា ធ្វើ​ម្តេច​ន​នឹង​បាន​ញាតិ​របស់​យើង​រស់​ឡើង​វិញ ហើយ ក៏​នាំ​ខ្មោច​ក្នុង​មឈូស​នោះ​ទៅ​កាន់ជើង​ថ្ករ រួច​ប្រជុំ​គ្នា​បូជា​ទាំង​សោកសង្រេង​ ។

ចំណែក​បុគ្គល​ដែល​ស្លាប់​នោះ​ត្រូវ​បាន​ពួក​អ្នក​ដុត​ទាំងឡាយ​ចាក់​ដោយ​ឈើស្រួច ដែក​សូល​ដុត​បុគ្គល​នោះ​កម្ទេច​ចោល​។ អ្នក​ស្លាប់​នោះ​រមែង​លះបង់​នូវ​ភោគៈ​ទាំងឡាយ លះ​នូវ​ញាតិ​មិត្ត​ទាំងឡាយ គឺ​គ្មាន​អ្វី​ជាទី​ពឹង​ពុំនាក់​ក្រៅ​អំពី​បុណ្យ​កុសល​ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ​នោះ​ទេ ។

ពួក​ញាតិ​មិត្ត​ដែល​នៅ​មានជីវិត​ក៏​នាំ​យក​នូវ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​ក៏​ទៅ​តាម​យថាកម្ម សូ​ម្បី​ទ្រព្យ​តិចតួច ខោអាវ ស្បែកជើង កូន​ប្រពន្ធ និង​មាសប្រាក់ ដីធ្លី​ក៏​មិន​អាច​យក​ជាប់​តាម​ខ្លួន​បាន​ឡើយ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​មិនមែន​បាន​នូវ​អាយុ​វែង​ដោយសារ​ទ្រព្យ​ទេ ទាំង​មិនមែន​កម្ចាត់​បង់​នូវ​ជរា ព្យាធិ​ដោយសារ​ទ្រព្យ​ឡើយ​។ អ្នកប្រាជ្ញ​ទាំងឡាយ បាន​ពោល​អំពី​ជីវិត​នេះ​ថា មាន​ប្រមាណ​តិចតួច ខ្លី​ណាស់ មិន​ទៀងទាត់ និង​មានការ​ប្រែប្រួល​ទៅ​ជា​ធម្មតា គ្មាន​ជីវិត​សត្វ​ណា​គេច​រួច​បាន​ទេ ។