ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ចំ​ពីមុខ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ម្នាក់​កំពុង​បើក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​តែ​ម្នាក់ឯង​លើ​កំណាត់​ផ្លូវជាតិ​ស្រាប់តែ​រថយន្ត​ដឹក​ដី​បើកបរ​បញ្ច្រាសទិស​ជ្រុល​ចង្កូត​បុក​ចំ​ពីមុខ​បណ្តាល​ឲ្យ​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ម្នាក់​កំពុង​បើក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​តែ​ម្នាក់ឯង​លើ​កំណាត់​ផ្លូវជាតិ​ស្រាប់តែ​រថយន្ត​ដឹក​ដី​បើកបរ​បញ្ច្រាសទិស​ជ្រុល​ចង្កូត​បុក​ចំ​ពីមុខ​បណ្តាល​ឲ្យ​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ឈ្មោះ ឈ្លូស វ​ណ្ណា​រិ​ទ្ធ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HA-១០៩៨ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើក​បញ្ច្រាសទិស​ពី​លិចទៅ​កើត​បាន​រ៉េ​ចង្កូត​ជ្រុល​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ក្រោយ​បង្កហេតុ​រថយន្ត​នៅ​មិន​បាន​ឈប់​ដោះស្រាយ​តាម​ច្បាប់​ទេ​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បញ្ជូន​ជន​រង​គ្រោះ​តាម​រថយន្ត​ទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​ធ្វើការ​សង្គ្រោះ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ