ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​រកាំភ្នែក តើ​គួរ​ធ្វើ​បែប​ណា?

5 ឆ្នាំ មុន

បើសិនជា​ភ្នែក​អ្នក​ទៅ​ជា​ឈឺ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​ជាប់​ក្នុង​ភ្នែក ឬ​ហូរ​ទឹកភ្នែក ឬ​ក្រហម​ភ្នែក ដែល​រឿង​នេះ​អាច​បញ្ជាក់​ថា​ជា​សញ្ញា រកាំ​ៗ​ក្នុង​ភ្នែក​ហើយ ។ បើសិនជា​អ្នក​គិត​ថា អ្នក​ស្ថិត​ក្នុង​ករណី​នេះ​មែន យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖…

បើសិនជា​ភ្នែក​អ្នក​ទៅ​ជា​ឈឺ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​ជាប់​ក្នុង​ភ្នែក ឬ​ហូរ​ទឹកភ្នែក ឬ​ក្រហម​ភ្នែក ដែល​រឿង​នេះ​អាច​បញ្ជាក់​ថា​ជា​សញ្ញា រកាំ​ៗ​ក្នុង​ភ្នែក​ហើយ ។ បើសិនជា​អ្នក​គិត​ថា អ្នក​ស្ថិត​ក្នុង​ករណី​នេះ​មែន យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

1-​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដោយ​មិនបាច់​ពន្យា​ពេល

2-​ចូរ​លាង​សម្អាត​ភ្នែក​ជាមួយ​សេរ៉ូម​ប្រៃ ឬ​ទឹក​ស្អាត​តាម​រយៈ​ការ​ចាក់ទឹក​ចូល​ទៅ​ក្នុង​កែវ​ហើយ​យក​វា​គ្រប​លើ​ភ្នែក ។ ទឹក​នេះ​ប្រហែលជា​ជួយ​សម្អាត​របស់​ដែល​ជាប់​ក្នុង​ភ្នែក​ចេញ​បាន ។

3-​ឧស្សាហ៍​ព្រិច​ភ្នែក​ដើម្បី​បញ្ចេញ​ធូលី ឬ​គ្រាប់​ខ្សាច់​ដែល​ជាប់​ក្នុង​ភ្នែក​មក​ខាងក្រៅ ។

4-​ទាញ​ត្របកភ្នែក​ខាងលើ​គ្រប​ពីលើ​ត្របកភ្នែក​ខាងក្រោម ។

5-​កុំ​ញី​ភ្នែក ឬ​យក​អ្វី​មក​ប៉ះ​គ្រាប់ភ្នែក​ឲ្យ​សោះ ។

6-​កុំ​ពាក់​ខន​តាក់​ឡេ​ន​អី ព្រោះ​វា​អាច​បន្ថយល្បឿន​នៃ​ការ​ជា​សះស្បើយ ហើយ​ក៏​បង្ក​ជា​ផលវិបាក​ច្រើន​ថែម​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ