ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​2​ក្នុង​រយៈពេល​5​ឆ្នាំ​ទៀត

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​កំពុង​វិវត្តន៍​ខ្លួន​បណ្ដើរ​ៗ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២​នា​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ខណៈ​ដែល​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ចិន​បាន​និង​កំពុង​សម្រុក​សាងសង់​គម្រោង​ជា​ច្រើន​នៅ​តំបន់​នោះ ។ សក្តានុពល​ខេត្ត​នេះ​ត្រូវ​គេ​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក ដោយ​មាន​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ តំបន់​សេដ្ឋកិច្ច​ពិសេស​,…

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​កំពុង​វិវត្តន៍​ខ្លួន​បណ្ដើរ​ៗ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២​នា​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ខណៈ​ដែល​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ចិន​បាន​និង​កំពុង​សម្រុក​សាងសង់​គម្រោង​ជា​ច្រើន​នៅ​តំបន់​នោះ ។

សក្តានុពល​ខេត្ត​នេះ​ត្រូវ​គេ​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក ដោយ​មាន​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ តំបន់​សេដ្ឋកិច្ច​ពិសេស​, ជា​ខេត្ត​ស្ថិត​ក្នុង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​របស់​ប្រទេស​ចិន​, គម្រោង​ផ្លូវ​ល្បឿន​លឿន​, កា​រត​ភ្ជាប់​ផ្លូវដែក​, កំពង់​ផែ​ទឹក​ជ្រៅ និង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ជាដើម ដែល​សុទ្ធ​សឹង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខេត្ត​ព្រះ​សីហ​នុ​ពិតជា​មាន​សក្តានុពល ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មក​កាន់​ទីនោះ​កាន់តែ​ច្រើន ពិសេស​អ្វី​ដែល​លោក​ភ្ញាក់ផ្អើល​នោះ គឺ​ឃើញ​វត្តមាន​ជនជាតិ​ចិន​កាន់តែ​ច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។

លោក​បន្ត​ថា  ៖« និយាយ​ពី​ការ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​ព្រះ​សីហ​នុ យើង​ត្រូវ​សួរ​ថា តើ​អ្នក​អភិវឌ្ឍន៍​ផ្តោត​លើ​អ្នក​ណា​ជា​គោលដៅ ។ បើ​អ្នក​វិនិយោគ​ផ្តោត​លើ​ប្រជាជន​ក្នុងស្រុក ខ្ញុំ​មិនសូវ​មាន​ជំនឿ​ចិត្ត​នោះ​ទេ »​។ លោក​បន្ថែម​ថា ៖« ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ទំនង​មិនសូវ​ចាប់អារម្មណ៍​ខុន​ដូ​ច្រើន​ទេ គឺ​ពួក​គាត់​ចាប់អារម្មណ៍​លំនៅ​ឋាន​ផ្ទាល់​ដី​ច្រើន​ជាង ដោយសារ​ខេត្ត​នៅ​សល់​ដី​ទំនេរ​ច្រើន និង​មាន​តម្លៃ​ធូរ​ថ្លៃ​នៅឡើយ​នៅ​តំបន់​មួយ​ចំនួន »​។

លោក​បញ្ជាក់​ថា ដោយសារ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​ទេសចរណ៍ ហើយ​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​តំបន់​នេះ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​នា​ពេល អនាគត អ្នក​វិនិយោគ​ដែល​មាន​គោលដៅ​វិនិយោគ​រយៈពេល​វែង បាន​ងាក​ទៅ​កាន់​តំបន់​នេះ​កាន់តែ​ច្រើន ដោយសារ​វា​ជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​ពេល​អនាគត ។
លោក​ថ្លែង​ថា ៖« រាជរដ្ឋាភិបាល​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​នៅ​តំបន់​នេះ តាម​រយៈ​ការ​រៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណ​ភាព និង​រៀបរយ​ជាង​មុន​, គម្រោង​សាងសង់​ផ្លូវ​ហា​យ​វេ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​នេះ​, ការ​ពង្រីក​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវ​ទេសចរ សុទ្ធតែ​ជា​កត្តា​ហុច​សក្តានុពល​ដល់​អ្នក​វិនិយោគ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​នេះ »​។

អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ គឺ​ក្រុមហ៊ុន កម្ពុជា​អង្គរ​អ៊ែ​រ និង​ក្រុមហ៊ុន បាយ័ន​អ៊ែ​រ បាន​ធ្វើការ​ហោះហើរ​រវាង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ជា​រៀងរាល់ថ្ងៃ និង​មាន​អាកាសចរណ៍​មក​ពី​បរទេស​ធ្វើការ​ហោះហើរ​លក្ខណៈ​ជួល និង​យូរ​ៗ​ម្តង​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ លោក​បន្ត​ថា ៖« ជោគជ័យ ឬ​មិន​ជោគជ័យ​លើ​ការ​សាងសង់​ខុន​ដូ និង​អចលនវត្ថុ​នៅ​ទី​នេះ វា​អាស្រ័យ​លើ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ការ​រៀបចំ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ »​។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ដ មីន បាន​ថ្លែង​ថា បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​អាជីវកម្ម​បែប​ទេសចរណ៍​ជិត​៩០០​អាជីវកម្ម ក្នុង​នោះ សណ្ឋាគារ​មាន​៧៩​សណ្ឋាគារ ផ្ទះសំណាក់​៣៣៦ ភោជនីយដ្ឋាន​ជាង​៣០០​ទីតាំង និង​កាស៊ីណូ​កំពុង​ដំណើរការ​ជាង​១០០​ទីតាំង ព្រមទាំង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ហើយ​សព្វ​ថ្ងៃនេះ​ដែរ ក៏​មាន​អាជីវកម្ម​ជា​ច្រើន​ទៀត​ក៏​កំពុង​ដំណើរការ​សាងសង់ ដោយ​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​នេះ ។ លោក​បន្ត​ថា ខេត្ត​ព្រះ​សីហ​នុ​ចេះ​តែ​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​កាន់តែ​លឿន ដោយសារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខេត្ត​នេះ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​មាន​ឆ្នេរ​ស្អាត មាន​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែ​ច្រើន​ឆ្ពោះ​មក​កាន់​ខេត្ត​នេះ ។ លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ៖« ក្នុង​ពេល​ដែល​ផ្ទះ​កំពុង​ជួសជុល និង​កែ​លម្អ ហើយ​មាន​ភ្ញៀវ​មក​លេង​ទៀត​នោះ វា​ប្រាកដជា​ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​យើង ដូចនេះ​ហើយ​មាន​តែ​អត់ធ្មត់​បន្ត​ទៀត និង​រង់ចាំ​ឲ្យ​ផ្ទះ​បាន​រួចរាល់​សិន » ។ លោក​បន្ដ ៖« ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​មួយ​មាន​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ច្រើន ទើប​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​បាន​មក​បណ្ដាក់ទុន​រកស៊ី​ជា​ដោយ​បង្កើត​ជា​កន្លែង​កម្សាន្ត​, ផ្ទះសំណាក់ សណ្ឋាគារ និង​រមណីយដ្ឋាន​ជា​ច្រើន » ។
លោក​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ​កំពុង​តែ​អភិវឌ្ឍន៍​នៅ​ពេល​នេះ វា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​ពលរដ្ឋ​មក​ពី​ខាងក្រៅ ។ ជាក់ស្ដែង​នៅ​រាល់​អាជីវកម្ម​ដែល​កំពុង​បម្រើ​នៅ​ក្នុង​ខេត្ត បាន​ស្រូប​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​នាក់ ដើម្បី​បម្រើ​ការ និង​ទទួល​បាន​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បាន​ថ្លែង​ថា តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយសារ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​អំណោយផល​នានា ដូច​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន ដោយសារ​វា​ជាប់​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​, ការ​ពង្រីក​ព្រ​លាន​យន្តហោះ​កងកេង​ឲ្យ​ក្លាយជា​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​, កា​រត​ភ្ជាប់​ផ្លូវគោក និង​ផ្លូវ​ល្បឿន​លឿន​ជាដើម ដែល​សុទ្ធសឹងតែ​ជា​សក្តានុពល​របស់​ខេត្ត ។

លោក​ថ្លែង​ថា ៖« ខ្ញុំ​គិត​ថា​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ខេត្ត​ព្រះ​សីហ​នុ​នឹង​ជំនួស​ខេត្តសៀមរាប ដោយសារ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង​តែ​លើ​វិស័យ​ទេសចរណ៍​តែ​មួយ​ប៉ុណ្ណោះ »​។ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដូច​ខាងក្រោម ៖
១-​រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​គោលនយោបាយ​ឆ្នាំ​២០១៧-២០២៥ ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស ។
២-​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។
៣-​ក្រោយ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ហើយ នៅ​ចុងឆ្នាំ​២០១៨​នេះ​ដែរ ខេត្ត​ព្រះ​សីហ​នុ នឹង​បង្កើត​ក្រុង​មួយទៀត គឺ​ទីក្រុង​កោះ​រ៉ុ​ង (​ក្រុង​កោះ​រ៉ុ​ង​) មិនមែន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ប្រជាពលរដ្ឋ​ប៉ុន្មាន​ពាន់​នាក់​នោះ​ទេ គឺ​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់ និង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ។
៤-​ក្រោម​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (​បិ​ត្រាំ​ង​) នឹង​ប្រែ​ក្លាយទៅជា​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន ។
៥-​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​ក្បាល​នាគ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចំណែក​គោលនយោបាយ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ចិន ក្នុង​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ចិន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ​ក្នុង​គោលដៅ​ជំរុញ​ការ​វិនិយោគ​ចេញ​ក្រៅ ដោយ​យក​ការ​វិនិយោគ ឬ​ពាណិជ្ជកម្ម​ជា​ស្ពាន​ចម្លង​ទំនាក់ទំនង​ការទូត​។ មិនមែន​ជា​រឿង​ដោយឡែក​សម្រាប់​កម្ពុជា​ទេ បច្ចុប្បន្ន​នេះ ចិន​បាន​ជំរុញ​ការ​វិនិយោគ​ចេញ​ក្រៅ​ជាង​៣៥​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ជា​ពិសេស តំបន់​អាហ្វ្រិក រួម​នឹង​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ចិន​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​ជា​ផ្លូវ​សូត្រ គឺ (​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប​)​របស់​កម្ពុជា ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ។ ទន្ទឹម​នឹង​នេះ ខេត្ត​សេដ្ឋកិច្ច​មួយ​របស់​ចិន នឹង​ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​ខេត្ត​មួយ​នៃ​ប្រទេស​មួយ ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ។ ឧទាហរណ៍ ៖ ទីក្រុង​វ៉ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ ជា​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​កម្ពុជា ដែល​តាម​រយៈ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ព្រះ​សីហ​នុ (​បិត​ត្រាំ​ង​) ត្រូវ​បាន​វិនិយោគ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ