ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ចិត្តខ្លាំង​ណាស់ នៅ​សុខ​មិន​នៅទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ក៏​បង្ក​ជា​ហិង្សា​រង​របួស​ស្នាម ព្រោះតែ​រឿង​ប្រពន្ធ​មក​ហៅ​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​០៤ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ក៏​បង្ក​ជា​ហិង្សា​រង​របួស​ស្នាម ព្រោះតែ​រឿង​ប្រពន្ធ​មក​ហៅ​ទៅ​ផ្ទះ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តូប​ប៉ះ​កង់ និង​លក់​ភេសជ្ជៈ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ផឹកស៊ី​ស្រវឹង​ទាំង​បី​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ទី​១ មានឈ្មោះ សាន រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជាង​ប៉ះ​កង់ ស្នាក់​នៅ​កន្លែង​កើតហេតុ ជា​ភាគី​ខាង​ម្ចាស់​តូប​កើតហេតុ​ខាងលើ ។ និង​ភាគី​ម្ខាង​ទៀត​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ប្រចាំ​នៅ​កន្លែង​កើតហេតុ ហើយ​ស្គាល់គ្នា និង​ភាគី​ខាងលើ​មានឈ្មោះ ចិន ជើយ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​រួម​ទាំង​ដកហូត​ម៉ូតូ​ចំនួន​បី​គ្រឿង​ចំណែក​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ និង​ពីរ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៧ ថែម​ទាំង​ពូថៅ​មួយទៀត​ផង ។

បើ​តាម​សម្តី​ទាំង​ស្រវឹង​ពី​ភាគី​ខាង​ម្ចាស់​តូប​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​កើតហេតុ​គាត់ និង​អ្នក​លក់ដូរ​តាម​រទេះ​បី​ទៅ​បួន​នាក់ បាន​អង្គុយ​ផឹកស្រា​បៀរ​នៅ​តូប​របស់​គាត់​ដែល​ជា​កន្លែង​កើតហេតុ ។ លុះ​ផឹក​អស់​ស្រា​បៀរ​ប្រហែល​កន្លះ​កេះ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ដែល​ជា​ភាគី​ម្ខាង​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​មក​ឈប់​នៅ​កន្លែង​កើតហេតុ​។ ដោយ​គាត់​គិត​ថា ជា​អ្នក​ស្គាល់គ្នា​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ​គាត់​ក៏​បាន​ហៅ​បុរស​នោះ​ឲ្យ​មក​ចូល​រួច​ក្នុង​វ​ង្វ​ង់​ផឹកស៊ី​ជាមួយ​ពួក​គាត់ ។ មួយ​ស្ទុះ​ក្រោយមក ស្រាប់តែ​ប្រពន្ធ​របស់​បុរស​ខាងលើ​បាន​មក​ហៅ​បុរស​ខាងលើ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ តែ​បុរស​រូប​នោះ​មិន​ព្រមទៅ​នោះ​ទេ​ក៏​បង្ក​ជា​ការ​ឈ្លោះប្រកែក​គ្នា រវាង​បុរស​ខាងលើ និង​ប្រពន្ធ​របស់​គេ ។

ពេល​នោះ​គាត់​ក៏​ប្រាប់​បុរស​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ប្រពន្ធ​ទៅ កុំមក​ឈ្លោះ​គ្នា​នៅ​ទីនោះ​អី រួច​គាត់​ក៏​បាន​យក​ស្រា​បៀរ​ពីរ​កំប៉ុង​ដែល​នៅ​សល់​បោះចោល​ទៅ​ដី ដើម្បី​បញ្ចប់​ការ​ផឹកស៊ី ។ ហើយ​ក៏​បាន​បែកផ្លូវ​គ្នា​ទៅ​ដេក​អស់​ទៅ ។

លុះដល់​វេលា​កើតហេតុ ស្រាប់តែ​បុរស​ខាងលើ​ដែល​ជា​ភាគី​ម្ខាង​ទៀត​បាន​នាំ​បក្សពួក​៥​ទៅ​៦​ជិះ​ម៉ូតូ​បី​គ្រឿង​ខាងលើ ។ មក​រករឿង​គាត់​ថែម​ទាំង​វាយ​គាត់​ពីរ​ទៅ​បី​ដៃ​ចំ​មុខ​ទៀត​ផង ។ រួច​ក៏​កើតជា​ការ​ប្រតាយប្រតប​គ្នា ភ្លាម​ៗ​នេះ​ក៏​មាន​សន្តិសុខ​ដែល​យាមកាម​នៅ​បុរី​ពិភព​ថ្មី​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នីគ្នា​ប្រមាណ​ជាង​១០​នាក់​មក​ជួយ​ឃាត់ និង​ចាប់​បាន​បុរស​ខាងលើ​រួម​ទាំង​បក្សពួក​ម្នាក់​ដែល​រង​របួស​បែកក្បាល ចំណែកឯ​បក្ខពួក​ឯទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​សម្តី​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ពី​ភាគី​ខាង​អ្នក​រត់​ម៉ូតូឌុប​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មក​កន្លែង​កើតហេតុ​បំណង​ទិញ​ស្រា​ទៅ​ផឹក​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​វិញ ។ ខណៈ​ពេល​មក​ដល់​ក៏​ត្រូវ​ភាគី​ខាង​ម្ចាស់​តូប​ហៅ​ឲ្យ​ចូល​ផឹក​ជាមួយ ។ បន្ទាប់​មក​ប្រពន្ធ​របស់​គាត់​ក៏​បាន​មក​ហៅ​គាត់​ទៅ​ផ្ទះ​រួច​គាត់​ក៏​បាន​ដេញ​ប្រពន្ធ​របស់​គាត់​ឲ្យ​ទៅ​ផ្ទះ​មុន​គាត់​ទៅ ។ ​ពេល​នោះ​ស្រាប់តែ​បុរស​ដែល​ជា​ភាគី​ខាង​ម្ចាស់​តូប​ដេញ​គាត់ឲ្យ​ទៅ​ផ្ទះ និង​ដៀល​គាត់​ថា អន់​ណាស់​ផឹកស៊ី​ប្រពន្ធ​មក​ហៅ ហើយ​ថែម​ទាំង​យក​ស្រា​បៀរ​ពីរ​កំប៉ុង​កប់​ត្រូវ​ក្បាល​គាត់​ថែម​ទៀត​ផង ហើយ​ក៏​បង្ក​ជា​ហិង្សា​វាយ​គ្នា​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​នាំ​ខ្លួន​បុរស​ទាំង​បី​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​ទៅ​សាកសួរ​នាំ​នៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ