ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ភូមិភាគ​ឦសានបន្ត​ភាព​សិច​ស៊ី​វិនិយោគ​នៅ​កម្ពុជា

6 ម៉ោង មុន
  • មណ្ឌលគិរី

នៅ​ក្នុង​តារាង​វិនិយោគ​ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​បាន​ឲ្យ​ដឹង​ថា ភូមិភាគ​​ឦសានបន្ត​ភាព​ទាក់ទាញ​ដោយ​ខេត្ត​មណ្ឌល​គី​រី​មួយ​ គឺ​បាន​ស្រូប​យក​គម្រោង​វិនិយោគ​មួយ ​ដែល​មាន​តម្លៃ​ដល់​ទៅ​២០០​លាន​ដុល្លារ​នៃ​គម្រោង​វិនិយោគ​ប្រចាំ​ខែមករា​សរុប​៧៥២​លាន​ដុល្លារ ។ គម្រោង​នោះ​…

នៅ​ក្នុង​តារាង​វិនិយោគ​ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​បាន​ឲ្យ​ដឹង​ថា ភូមិភាគ​​ឦសានបន្ត​ភាព​ទាក់ទាញ​ដោយ​ខេត្ត​មណ្ឌល​គី​រី​មួយ​ គឺ​បាន​ស្រូប​យក​គម្រោង​វិនិយោគ​មួយ ​ដែល​មាន​តម្លៃ​ដល់​ទៅ​២០០​លាន​ដុល្លារ​នៃ​គម្រោង​វិនិយោគ​ប្រចាំ​ខែមករា​សរុប​៧៥២​លាន​ដុល្លារ ។

គម្រោង​នោះ​ គឺ​គម្រោង​អភិ​វ​ឌ្ឈ​ន៍​ស្ថានីយ​ផលិត​អគ្គិស​នី​ដើរ​​ដោយ​ថាមពលខ្យល់​អនុភាព​១៥០​មេ​ហ្គា​វ៉ា​ត់ ដែល​មា​នទី​តាំងនៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។

នៅ​ក្នុង​ខែមករា​នេះ ​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​៤៣​គម្រោង មាន​តម្លៃ​សរុប ៧៥២​លាន​ដុល្លារ ផ្តល់​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​សរុប​ប្រមាណ​ជា​២៦​ពាន់​កន្លែង ។ ក្រៅពី​​គម្រោង​នៅ​មណ្ឌល​គី​រី គម្រោង​ធំ​ៗ​ផ្សេង​ទៀត​ គឺ​មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​៣ ដែល​មាន​ទុន​សរុប​២៦០​លាន​ដុល្លារ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ គឺ​មា​នទី​តាំងនៅ​កំពត​ពីរ​កន្លែង​ និង​កំពង់ស្ពឺ​១​កន្លែង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ