ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ប្រមាណ ៥​ពាន់​កន្លែង​នឹង​កើត​មានក្រោយ​គម្រោង​វិនិយោគទុន ៤២៣​លាន​ដុល្លារត្រូវ​បាន​អនុម័ត

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​យក្ស ៩ បន្ថែម​ទៀត សរុប​ទុន ៤២៣​លាន​ដុល្លារ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ៗ ។ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​យក្ស ៩ បន្ថែម​ទៀត សរុប​ទុន ៤២៣​លាន​ដុល្លារ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ៗ ។ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៤២៣​លាន​ដុល្លារ​អាម៉េរិក អាច​បង្កើត​ការងារ​បាន​ប្រមាណ ៥​ពាន់​កន្លែង និង​មានមុខ​សញ្ញា​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ចំនួន ៧ គម្រោង រួម​មាន ៖ ផ្គុំ​ដំឡើង​គ្រឿង​អេ​ឡិច​ត្រូ​និក បរិក្ខារ​អគ្គិសនី និង​បរិក្ខារ​អគ្គិសនី​បំភ្លឺ​, ផលិត​ប្រដាប់​ព្យួរ​សម្លៀក​បំពាក់​, ផលិត​សម្ភារ​តុបតែង​សម្រាប់​ពិធីបុណ្យ (​បុណ្យ​ណូអែល និង​បុណ្យ Halloween) និង​វត្ថុ​អនុស្សាវរីយ៍​, ជ្រលក់​ពណ៌​, ផ្គុំ​ដំឡើង​ម៉ូតូ​, ផលិត​ក្តារបន្ទះ និង​ផលិត​ក្រដាស​, វិស័យ​ទេសចរណ៍​ចំនួន ១ គម្រោង ៖ សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ១.៣៤១​បន្ទប់​, និង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ចំនួន ១​គម្រោង ៖ បង្កើត​កសិដ្ឋាន​បណ្តុះ​មេ​ផ្សិត និង​ផ្សិត​គ្រប់​ប្រភេទ និង​វេច​ខ្ចប់​កសិផល (​ផ្សិត​) ។

គម្រោង​វិនិយោគ​ទាំង ៩ ដូច​បាន​រៀបរាប់​ខាងលើ​នេះ បាន​បោះទីតាំង​នៅ​រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់​ស្ពឹ កំពង់ឆ្នាំង និង​ខេត្តស្វាយរៀង ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​កិច្ចប្រជុំ​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើសុំ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន ៩ គម្រោង ដឹកនាំ​ដោយ ឯកឧត្តម ជា វុ​ទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ