ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​រដ្ឋសភា​ចាប់​បើក​សម័យប្រជុំ​នីតិកាល​ទី​៦ ប្រកាស​សុពលភាព​អ្នកតំណាង​រាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ចាប់ផ្តើម​បើក​សម័យប្រជុំ​នីតិកាល​ទី​៦ លើក​ដំបូង​របស់​ខ្លួន​ក្រោម​អធិបតីភាព ព្រះករុណា​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម័យប្រជុំ​លើក​ដំបូង​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ចាប់ផ្តើម​បើក​សម័យប្រជុំ​នីតិកាល​ទី​៦ លើក​ដំបូង​របស់​ខ្លួន​ក្រោម​អធិបតីភាព ព្រះករុណា​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម័យប្រជុំ​លើក​ដំបូង​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មន្ត្រី​អង្គ​ទូច នានា​ប្រចាំ​ព្រះរាជ​ណា​ចក្រ ។ សម័យប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ឆ្នាំ​២០១៨ ដើម្បី​រក្សា​សុពលភាព អ្នកតំណាង​រាស្ត្រ ចំនួន​១២៥ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា​កើត​ចេញពី​ការ​បោះ​ឆ្នា​ត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ កាលពី​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក ។

បើ​កម្មវិធី​ដែល​បាន​គម្រោង​ទុក​សមាជិក សមាជិកា​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចូល​ធ្វើ​សច្ចា ប្រណិធាន នៅ​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​៥ កញ្ញា​នេះ ។ ការ​ធ្វើ​សច្ចាប្រណិធាន​នេះ​បន្ទាប់​ពី​សមាជិក​សមាជិកា​រដ្ឋសភា​ទាំង​១២៥​រូប ត្រូវ​បាន​ប្រកាស​សុពលភាព​នៅ​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយ​ព្រឹទ្ធ​សមាជិក​រដ្ឋសភា ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ដំបូង ។

យោង​តាម​កម្មវិធី​ដែល​គ្រោងទុក​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា សម័យប្រជុំ​លើក​ដំបូង​ក្រោម​អ​ធីប​តី​ភាព​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​យាង​របស់​ព្រះមហាក្សត្រ​ក្នុង​សម័យប្រជុំ​សភា​លើក​ដំបូង​ព្រះ​អង្គ​មាន​អាន​ព្រះរាជ​សារ​បើក​សម័យប្រជុំ រួច​ព្រះ​អង្គ​យាង​ទៅ​កាន់​ព្រះ​បរមរាជវាំង​វិញ ។

ក្រោយ​ពី​ព្រះមហាក្សត្រ​យាង​ទៅ​កាន់​ព្រះ​បរមរាជវាំង​វិញ ការ​ដឹកនាំ​សម័យប្រជុំ​ក្រោម​ការ​ដឹកនាំ​សម្តេច​ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា ធ្វើការ​ដឹកនាំ​សម័យប្រជុំ​លើក​ទី​១ ។ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ចំនួន​៥​រូប ដែល​មាន​អាយុ​តិច​ជាងគេ​ត្រូវ​បាន​ជ្រើសរើស​ជា​លេខាធិការ​ដើម្បី​ជួយ​ការងារ​ព្រឹទ្ធ​សមាជិក​រដ្ឋសភា ។ បន្ទាប់​ពី​ជ្រើស​រើ​សមាជិក​ដែល​មាន​អាយុ​តិច​ជាងគេ​ក្នុង​ចំណោម​សមាជិក​ទាំង​១២៥​រូប មក​សម័យប្រជុំ​បាន​ធ្វើការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយ​ៗ និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​និ​តី​កាល​ទី​៦ ។

ក្រោយ​ពី​ប្រកាស​សុពលភាព​ជា​សមាជិក​សភា​រួច​ហើយ នៅ​វេលា​ម៉ោង​២​កន្លះ​សមាជិក​សភា​ទាំងអស់​មក​ជួបជុំ​គ្នា​នៅ​វិមាន​រដ្ឋសភា ដើម្បី​ចូល​ទៅ​កាន់​ព្រះ​បរមរាជវាំង​ធ្វើការ​សច្ចា ប្រណិធាន នៅ​វេលា​ម៉ោង​៤​រសៀល ។ ក្រោយ​ពី​ធ្វើ​សច្ចាប្រណិធាន​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា​រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា​សភា​បន្ត បើក​សម័យប្រជុំ​របស់​ខ្លួន ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា ដោយ​មាន​លេខាធិកា​៥​រូប ដែល​សមាជិក​សភា​មាន​វ័យ​តិច​ជាងគេ​ជួយ​ធ្វើ​ការងារ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​សម័យប្រជុំ​សភា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន​នៃ​រដ្ឋ សភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំ ពោះ​រាជរដ្ឋាភិបាល ។ បន្ទាប់​ពី​ផ្តល់​សេចក្តី​ទុកចិត្ត​រួច​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឡើង​ថ្លែង​មតិ​ក្នុង​ឱកាស​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យប្រជុំ​សភា ។

សូមជ្រាប​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​គត់ បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​១២៥​អាសនៈ ។ អ្នកតំណាង​រាស្ត្រ ឬ​សមាជិក​សភា​ចំនួន​៥​រូប មាន​វ័យចាស់​ជាងគេ គឺ ១.​សម្តេច​ហេង សំ​រិ​ន ២.​សម្តេច ចៅ​ហ្វា​វាំង គង់ សំ​អុល ៣. លោក ហ៊ូ ស្រ៊ី ៤.​លោក​ប៉ែន បញ្ញា និង​៥. លោក ពេជ្រ គឹ​ម ស្រ៊ា​ង ។ ក្រៅពី​សមាជិក​សភា​វ័យចាស់​សម្រាប់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​នេះ​ក៏​មាន​សមាជិក​សភា​អាយុ​វ័យក្មេង​ជាងគេ​ចំនួន​៥​រូប​ដែរ គឺ​១. លោក យឹ​ម​លាត ២. ន​ង វាសនា ៣. លោក សុខ​សូ​កាន ៤. លោក ហ៊ុន ម៉ា​នី និង​ទី​៥. លោក ស សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ