ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​នៃ​ព្រះពុទ្ធ​សាសនា

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ដែល​មាន​ដើម​ដំណើ​ត​នៅ​លើ​ភព​ផែនដី​នេះ និង​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារ ប្រាក់​កាក់…

ព្រះពុទ្ធ​សាសនា​ដែល​មាន​ដើម​ដំណើ​ត​នៅ​លើ​ភព​ផែនដី​នេះ និង​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារ ប្រាក់​កាក់ ឬ​ក៏​កៀរគរ​បរិស័ទ​នោះ​ទេ ។

ច្បាស់​ណាស់​អ្នក​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា​មិនមែន​ជឿ​ព្រោះ​បាន​លាភសក្ការៈ​នោះ​ទេ​។ គ្រប់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ហៅ​ថា ពុទ្ធបរិស័ទ​នោះ​គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ឈ្វេងយល់​យ៉ាង​ច្បាស់ អំពី​គោលការណ៍​សំខាន់​ៗ​នៃ​មាគ៌ា​ប្រតិបត្តិ​រួច​ទៅ​ហើយ ទើប​ពួក​គេ​មានការ​ជឿជាក់​ជា​ខាងក្រោយ មិនមែន​ជឿ​រួច​ហើយ​ទើប​ប្រតិបត្តិ​តាម​នោះ​ទេ​។ ត្រង់នេះ​វា​ស្រប​ទៅ​នឹង​ពាក្យ​ថា គិត​ហើយ​សឹម​គូរ ទើប​ត្រឹមត្រូវ​ប្រាកដនិយម មិនមែន​គូរ​រួច​ហើយ​ទើប​គិត​ជា​ខាងក្រោយ​នោះ​ឡើយ ។

ពិត​ណាស់ បើ​ទោះបីជា​ច្បាប់​នៅ​កម្ពុជា​បាន​ចែង​ថា ប្រជាជន​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​គោរព និង​ជំនឿ​លើ​សាសនា​ដែល​ខ្លួន​ពេញចិត្ត​ក៏​ដោយ តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ក៏​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា ព្រះពុទ្ធ​សាសនា គឺជា​សាសនា​របស់​រដ្ឋ និង​មានការ​គោរព​បូជា គាំទ្រ​យ៉ាង​មុតមាំ​មិន​ថា​តែ អ្នក​រស់នៅ​ទីក្រុង ឬ​ជនបទ​ស្រុកស្រែ​ចម្ការ​នោះ​ទេ​គឺ​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ទាំងមូល​តែ​ម្តង ។