ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយបត់ មួយទៀតមក​បុកប្រាវស្លា.ប់ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​បត់​ត្រឡប់​ក្រោយ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​បើក​លឿន​ដូច​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ ចំណែក​២​នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​៣​ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែ​ត​ពី​ស្ពាន​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​បត់​ត្រឡប់​ក្រោយ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​បើក​លឿន​ដូច​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ ចំណែក​២​នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​៣​ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែ​ត​ពី​ស្ពាន​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ស៊ី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បូម​ខ្សាច់ ស្នាក់​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ២S-១៧៩៥ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​រថយន្ត​បាន​បត់​ត្រឡប់​ក្រោយ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា
​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១AY-៧៤៨៤ មក​ពី​លេង​ផ្ទះ​មិត្ត​ភ​ក្ភិ​នៅ​ព្រែក​តា​ទែន បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មម ប៉ុន្តែ​ដោយសារ​តែ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ខាងស្តាំ​កណ្តាល​រថយន្ត​បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​អ្នក​បើក​ម៉ូតូ​វិញ​បាន​បាក់​ក​ស្លាប់ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួសស្រាល ហើយ​ម៉ូតូ​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំ​យក​ទាំង​ម៉ូតូ​រួម​ជាមួយ​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ