ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ពី​ទំនៀមទម្លាប់​ជនជាតិ​គ្រឹ​ង​ថា បែប​ណា​វិញ​!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​ការ​ចក់​កាប់​ក្របី​សែនអ្នកតា​ភូម និង​អ្នកតា​ភ្នំ សុំ​សេចក្ដីសុខ​ដល់​អ្នក​ភូមិ​ក្នុង​ទឹកដី​ខេត្ត​រតនៈគីរី ជា​ភូមិភាគ​ឦសាន​ចេញពី​ទីក្រុង​ភ្នំពេញ​មាន​ចម្ងាយ​៥៨៨​គីឡូ​ម៉ែ​ត តាម​ផ្លូវជាតិ​លេខ​៧​នឹង​ផ្លូវជាតិ​លេខ​១៣ និង​មាន​បងប្អូន​ជនជាតិភាគតិច រស់នៅ​៦៥​ភាគរយ​បច្ចុប្បន្ន…

ខេត្ត​រតនៈគីរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​ការ​ចក់​កាប់​ក្របី​សែនអ្នកតា​ភូម និង​អ្នកតា​ភ្នំ សុំ​សេចក្ដីសុខ​ដល់​អ្នក​ភូមិ​ក្នុង​ទឹកដី​ខេត្ត​រតនៈគីរី ជា​ភូមិភាគ​ឦសាន​ចេញពី​ទីក្រុង​ភ្នំពេញ​មាន​ចម្ងាយ​៥៨៨​គីឡូ​ម៉ែ​ត តាម​ផ្លូវជាតិ​លេខ​៧​នឹង​ផ្លូវជាតិ​លេខ​១៣ និង​មាន​បងប្អូន​ជនជាតិភាគតិច រស់នៅ​៦៥​ភាគរយ​បច្ចុប្បន្ន ។

កាលពី​រាប់រយ​ឆ្នាំ​មុន ពួក​គាត់​ចូល​ចិត្ត ហើយ​តាម​របៀប​កុលសម្ព័ន្ធ​រស់នៅ​តំបន់​ព្រៃ​ភ្នំ និង​កាន់សាសនា​ព្រហ្មញ្ញសាសនា មាន​ជំនឿ​ទៅ​លើ​អា​រុក​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ ហើយ​ទំនៀមទម្លាប់​ប្រពៃណី​បងប្អូន​ជនជាតិភាគតិច​គ្រឹ​ង ជា​ដំណែល​ដែល​មាន​វ័យ​ចំណាស់​ត​ពី​ដូនតា​ដែល​បាន​បន្សល់​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ នៅ​វេលា​ម៉ោង​៩​ព្រឹក មាន​បងប្អូន​ជនជាតិភាគតិច​គ្រឹ​ង និង​ការ​ចក់​បាន​កាប់​ក្របី​ឈ្មោល​មួយ​ក្បាល សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​តាម​ទំនៀមទម្លាប់​របស់​គាត់ ក្នុង​កម្មវិធី​ខាងលើ​ធ្វើ​នៅ​ក្នុងភូមិ​កោះ​ពាក ឃុំ​កោះ​ពាក ស្រុក​វើ​ន​សៃ ។

បើ​តាម​ព័ត៌មាន​ពី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ធ្វើ​កម្មវិធី​នេះ​ឡើង​បាន​ប្រាប់​សារព័ត៌មាន​យើង​ថា គឺ​ធ្វើ​នៅផ្ទះ​លោក​នូ​ល យ៉ាំ​ង អាយុ​៧០​ឆ្នាំ មុខរបរ​មេឃុំ​បន្ទុក​ទី​២ ជា​ឃុំ​កោះ​ពាក ជនជាតិ​គ្រឹ​ង និង​មាន​ប្រពន្ធ​ជនជាតិ​ការ​ចក់ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

ពួក​គាត់​បាន​បញ្ជាក់​ថា ក្នុង​កម្មវិធី​ខាងលើ គឺ​ធ្វើ​ក្នុង​មួយ​ឆ្នាំ​ម្ដង តាម​ប្រព្រៃ​ណី​ជនជាតិ​គ្រឹ​ង និង​ការ​ចក់ បើ​មិន​រៀបចំ​សែន​នោះ​ទេ បណ្ដាល​ឲ្យ​អ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​ខឹង ហើយ​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​មានការ​រៀបចំ​កំណែន​សែន​ដូច​ជា សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល និង​មាន​ភ្លេង​របស់​បងប្អូន​ជនជាតិ​វាយគង រាំ​ជុំវិញ​សត្វ​ក្របី មុន​នឹង​កាប់សម្លាប់ រួម​ទាំង​ស្រា​ពាង​ជា​ច្រើន​ពាង រៀបចំ​សែន​នឹក​គុណ​ដល់​ជីដូន​ជីតា​ដែល​ចែក​ឋាន​ទៅ និង​នឹក​គុណ​ដល់​អា​រុក​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង​ជា​រៀង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ