ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ចំនួន​180​គ្រួសារ​លើក​គ្នា​ប្រឆាំង​តវ៉ា ជុំវិញ​ការ​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖​ ថ្មីៗ​នេះ​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ស្រយ៉ង់​ ឃុំ​ស្រយ៉ង់​ ស្រុក​គូលែន​ ចំនួន​១៨០​គ្រួសារ​ បាន​ផ្ទុះ​បាតុ​ភាព​យ៉ាង​តឹង​សរ​សៃកដាក់​គ្នា​ជាមួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ អេហ្វហ្វ័រ​ភី ម៉ាឡេស៊ី​ ស្ថិត​ក្នុង​ដី​ព្រៃ​ការ​ពារ​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​គូលែន​ ។
ចំពោះ​ការ​ប្រឈម​ក្នុង​ជម្លោះ​ដណ្តើម​ដី​រវាង​ប្រជា​ពល​រដ្ឋ​ជា​មួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋ​កិច្ច​នា​ពេល​នេះ​ ត្រូវ​បាន​ក្រុម​ប្រជា​ពល​រដ្ឋ​អះ​

ខេត្ត​ព្រះវិហារ ៖​ ថ្មីៗ​នេះ​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ស្រយ៉ង់​ ឃុំ​ស្រយ៉ង់​ ស្រុក​គូលែន​ ចំនួន​១៨០​គ្រួសារ​ បាន​ផ្ទុះ​បាតុ​ភាព​យ៉ាង​តឹង​សរ​សៃកដាក់​គ្នា​ជាមួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ អេហ្វហ្វ័រ​ភី ម៉ាឡេស៊ី​ ស្ថិត​ក្នុង​ដី​ព្រៃ​ការ​ពារ​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​គូលែន​ ។
ចំពោះ​ការ​ប្រឈម​ក្នុង​ជម្លោះ​ដណ្តើម​ដី​រវាង​ប្រជា​ពល​រដ្ឋ​ជា​មួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋ​កិច្ច​នា​ពេល​នេះ​ ត្រូវ​បាន​ក្រុម​ប្រជា​ពល​រដ្ឋ​អះ​អាង​ថា​ ដី​នៅ​ចំណុច​អូរ​បាក់​ផ្លុក​ ស្ថិត​ក្នុង​ភូមិ​ស្រយ៉ង់​ត្បូង​ និង​ស្រយ៉ង់​ជើង​ ដែល​ម្ចាស់​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ កំពុង​ឈូស​ឆាយ​នា​ពេល​នេះ​ គឺ​ជា​ដី​របស់​ពួក​គាត់​ កំពុង​អាស្រ័យ​ផល​ ខ្លះ​២ឆ្នាំ​ និង​ខ្លះ​៣​ឆ្នាំ​មក​ហើយ​ ។ នៅ​ពេល​នេះ​ រាជ​រដ្ឋា​ភិបាល​បាន​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​សិន​ រង់​ចាំ​ការ​ចុះ​វាស់​វែង​ពី​សំណាក់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ ឱ្យ​ដល់​ពួក​គាត់​ តែ​ម្ចាស់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ក្រុម​ហ៊ុន​ អេហ្វ​ហ្វ័រ​ភី ម៉ាឡេ​ស៊ី​ នៅ​តែ​ទន្ទ្រាន​បន្ត​ការ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ ។ ប្រជា​ពល​រដ្ឋ​បាន​ចោទ​ថា​ ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ អេហ្វ​ហ្វ័រ​ភី​ ម៉ា​ឡេ​ស៊ី​ បាន​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ គឺ​ប៉ូលិស​ឱ្យ​ទៅ​ការ​ពារ​ ។

ជុំ​វិញ​ជម្លោះ​ដ៏​ស្រួច​ស្រាល់​រវាង​ប្រជា​ពល​រដ្ឋ​ភូមិ​ស្រយ៉ង់​ត្បូង​ និង​ភូមិ​ស្រយ៉ង់ជើង​ ជា​មួយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ លោក​សំ ឡាម​ មេ​ឃុំ​ស្រយ៉ង់​ បញ្ជាក់​ថា​ បញ្ហា​ដី​ទំនាស់​រវាង​ប្រជា​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​ ក្នុង​ឃុំ​ស្រយ៉ង់​ជា​មួយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ គឺ​ដី​ភាគ​ច្រើន​ជា​របស់​ប្រជា​ពល​រដ្ឋ​ដែល​បាន​អាស្រ័យ​ផល​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ក្រុម​ហ៊ុន​មិន​ទាន់​បាន​ឆ្វៀល​ដី​ទាំង​នោះ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ឡើយ​ទេ​ ទើប​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​តវ៉ា​ ។

លោក​ជុំ ពុយ អភិបាល​ស្រុក​គូលែន​ ថ្លែង​ថា​ ក្រុម​ហ៊ុន​ អេហ្វ​ហ្វ័រ​ភី ម៉ាឡេ​ស៊ី​ ដែល​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ជម្លោះ​ខាង​លើ​នេះ​ ក្នុង​នាម​លោក​ជា​អភិ​បាល​ស្រុក​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ដី​រដ្ឋ​ថ្នាក់​ស្រុក​ លោក​ពុំ​ទាន់​បាន​ឃើញ​មាន​អាជ្ញា​ប័ណ្ណ​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ​ ។ លោក​បញ្ជាក់​ថា​ ថ្វី​ដ្បិត​តែ​ពេ​ល​នេះ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ដី​នៅ​ក្នុង​តំបន់​ជម្លោះ​ តែ​កន្លង​ទៅ​ក្រុម​ការ​ងារ​ស្រុក​បាន​ធ្វើ​ការ​ឆ្វៀល​ដី​ ដែល​ប៉ះ​ពាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ម្តង​ហើយ​ លុះ​ពេល​នេះ​ស្រាប់​តែ​មាន​ប្រជា​ពល​រដ្ឋ​មក​តវ៉ា​ពាក់​ព័ន្ធ​នឹង​ដី​របស់​ពួក​គាត់​ទៀត​ ។ លោក​អភិ​បាល​ស្រុក​បន្ត​ថា​ លោក​នឹង​បង្កើត​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​ដី​ថ្នាក់​ស្រុក​ទៅ​ពិនិត្យ​ម្តង​ទៀត​ ។

ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​រវាង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​ អេហ្វ​ហ្វ័រ​ភី​ ម៉ា​ឡេស៊ី​ ក្នុង​ឃុំ​ស្រយ៉ង់​នេះ​ លោក​ពឹង ទ្រីដា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បញ្ជាក់​ថា​ ដី​នេះ​កាល​ពី​មុន​ពេល​រាជ​រដ្ឋា​ភិបាល​មាន​គោល​នយោ​បាយ​ចាស់​ សកម្ម​ភាព​ថ្មី​ លើ​វិស័យ​ដី​ធ្លី​ ក្រុម​ហ៊ុន​នេះ​មាន​អាជ្ញា​ប័ណ្ណ​ក្នុង​ការ​ធ្វើ​វិនិយោគ​ ពី​រដ្ឋា​ភិបាល​រួច​ហើយ​ ប៉ុន្តែ​កន្លង​ទៅ​ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​បាន​ដំណើរ​ការ​នៅ​ឡើយ​ទេ​ ។ ចំណែក​លោក​អុិត ភូម្រា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រះ​វិហារ​ បាន​ឱ្យ​ដឹង​ថា​ ចំពោះ​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុន​ អេហ្វ​ហ្វ័រ​ភី​ ម៉ាឡេ​ស៊ី​ ដែល​នៅ​ពេល​នេះ​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ គឺ​ដី​ទាំង​នេះ​ កន្លង​ទៅ​ក្រុម​ហ៊ុន​បាន​បង់​ពន្ធ​ទៅ​លើ​ព្រៃ​ឈើ​ជូន​រាជ​រដ្ឋា​ភិបាល​រួច​ជា​ស្រេច​ហើយ​ ប៉ុន្តែ​ដោយ​សារ​កន្លង​ទៅ​ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​បាន​ធ្វើការ​អភិវឌ្ឍ​ ។ លុះ​ពេល​នេះ​ក្រុម​ហ៊ុន​ចាប់​ដំណើរ​ការ​ បែរ​ជា​មាន​ជម្លោះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ដែល​នេះ​ជា​បញ្ហា​មួយ​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​សិន​ រង់​ចាំ​គណៈ​កម្ម​ការ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ថ្មី​ម្តង​ទៀត​ ។

ពេល​នេះ​ប្រជា​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​បាន​ព្រមាន​ថា​ បើ​ក្រុម​ហ៊ុន​ អេហ្វ​ហ្វ័រ​ភី ម៉ាឡេស៊ី​ មិន​ប្រគល់​ដី​ទាំង​នោះ​ជូន​ដល់​ពួក​គាត់​វិញ​ទេ នៅ​ពេល​ឆាប់ៗ​នេះ​ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​ដល់​ភូមិ​គ្រឹះ​សម្តេច​តេជោ​ ហ៊ុន សែន​ ដើម្បី​សុំ​ការ​អន្តរា​គមន៍​ពី​សម្តេច​ ៕