ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ឡើង​ផ្អើល ! ទាំង​កណ្តាលថ្ងៃត្រង់​តែ​ម្តង(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៥០​ទី ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ ២០១៨ មុន​នេះ​បន្តិច​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៥០​ទី ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ ២០១៨ មុន​នេះ​បន្តិច​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ ៩៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​លើ​បង្គោល​ភ្លើង ដែល​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​នេះ​ដែរ ជា​ជំហាន​ដំបូង​ត្រូវ​បាន​គេ​ឃើញ​មាន​ក្រុមការងារ​មួយ​ក្រុម នាំ​គ្នា​ដើរ​កាត់​ខ្សែកាប មួយ​ចំនួន​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ខាងលើ​នេះ ។ លុះ​បន្តិច​ក្រោយមក​ទំនងជា​កាត់​ខុស​បច្ចេកទេស ទើប​បង្ក​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​លើ​បង្គោល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ភ្លាម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​ចំនួន​១​គ្រឿង​មក​បាញ់​ទឹក​ពន្លត់ ហើយ​ក៏​បណ្តាល​ឲ្យ​ខ្សែភ្លើង និង​ខ្សែកាប​មួយ​ចំនួន​ឆេះ​ដាច់​ធ្លាក់​ពេញ​ផ្លូវ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ