ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ការ៉ុត​បែប​នេះ ស្បែក​មុខ​នឹង​ទន់ ស ​ភ្លឺ​រលោង​គួរ​ឱ្យ​ស្រឡាញ់

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ពិសារ​ការ៉ុត​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បាន​។ តើ​មាន​វិធី​បែប​ណាខ្លះ​ទៅ? អ្នក​អាច​យក​ការ៉ុត​ទៅ​ចំ​ហ៊ុយ​ញ៉ាំ​បាន ព្រោះ​ក្រោយ​ពេល​ដែល​ចំ​ហ៊ុយ​រួច សារធាតុ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ការ៉ុត​នឹង​អាច​បញ្ចេញ​មក​អស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ខ្លាំង​នៅ​ពេល​ដែល​អ្នក​បរិភោគ​។ ជា​ពិសេស វា​នឹង​ធ្វើ​ឲ្យ​សារធាតុពុល​ទាំងឡាយ​ដែល​មាន​ក្នុង​រាង​កាយ​ឲ្យ​បញ្ចេញ​មក​ក្រៅ​អស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ម៉ត់…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ពិសារ​ការ៉ុត​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បាន​។ តើ​មាន​វិធី​បែប​ណាខ្លះ​ទៅ?

អ្នក​អាច​យក​ការ៉ុត​ទៅ​ចំ​ហ៊ុយ​ញ៉ាំ​បាន ព្រោះ​ក្រោយ​ពេល​ដែល​ចំ​ហ៊ុយ​រួច សារធាតុ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ការ៉ុត​នឹង​អាច​បញ្ចេញ​មក​អស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ខ្លាំង​នៅ​ពេល​ដែល​អ្នក​បរិភោគ​។ ជា​ពិសេស វា​នឹង​ធ្វើ​ឲ្យ​សារធាតុពុល​ទាំងឡាយ​ដែល​មាន​ក្នុង​រាង​កាយ​ឲ្យ​បញ្ចេញ​មក​ក្រៅ​អស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ម៉ត់ និង​មាន​ពណ៌​ស៊ី​ជំពូ​ល​ជាដើម​។

វិធី​មួយទៀត អ្នក​អាច​យក​ការ៉ុត​ចំនួន​២ ពងមាន់​ចំនួន​៣​គ្រាប់ ស្លឹក​ខ្ទឹម​ចំនួន​២​ដើម ស្ករស​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ អំបិល​ចំនួន​បន្តិច​។ បន្ទាប់​មក អ្នក​អាច​ហាន់​ស្លឹក​ខ្ទឹម​ជា​លក្ខណៈ​តូច​ៗ​បាន ហើយ​គោះ​ពងមាន់​ដាក់​ចាន ដោយ​ចាក់​ស្លឹក​ខ្ទឹម និង​ស្ករស​ចូល ហើយ​វ៉ៃ​ឲ្យ​សព្វ​។

ចំណែក​ការ៉ុត​វិញ អ្នក​អាច​ចិត​សំបក​ចេញ រួច​ចិតជា​លក្ខណៈ​សរសៃ​ៗ​បាន​។ បន្ទាប់​មក​ទៀត អ្នក​អាច​ដាក់​ខ្ទះ​ឲ្យ​ក្តៅ ហើយ​ដាក់​ខ្លាញ់​ចូល ទើប​ដាក់​ពងមាន់​ចូល​ទៅ​ឆារ​។ ក្រោយ​ពេល​ដែល​ឆ្អិន អ្នក​អាច​លើក​ឡើង ទើប​ដាក់​ខ្លាញ់​ទៀត ដើម្បី​ឆារ​ការ៉ុត​វិញ​ម្តង​។

អ្នក​អាច​ចម្អិន​ចំនួន​៤​នាទី​រហូត​ដល់​ការ៉ុត​ទន់ ទើប​ដាក់​ពងមាន់​ដែល​ឆារ​រួច​ចូល​ទៅ​ច្របល់​ចូល​គ្នា ទើប​ដាក់​អំបិល​បន្តិច​ជា​ការ​ស្រេច​។ ចុង​ក្រោយ អ្នក​អាច​រោយ​ស្លឹក​ខ្ទឹម​បន្តិច​ពីលើ ធ្វើ​ឲ្យ​កាន់តែ​ឆ្ងាញ់​ជក់មាត់ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ