ទ្រឹស្តីព្រះពុទ្ធសាសនាអប់រំពុទ្ធបរិស័ទឲ្យកម្ចាត់នូវកិលេសក្នុងសន្តានរបស់ខ្លួនឯង កាលបើបុគ្គលណាកម្ចាត់នូវកិលេសក្នុងសន្តានឱ្យជ្រះស្រឡះហើយ បុគ្គលនោះឈ្មោះថាបានបម្រើព្រះសម្ពុទ្ធ និងបានតបស្នងសងគុណព្រះអង្គហើយ ដូច្នេះកិលេសមាន លោភៈ ទោសៈ មោហៈ ជាដើម គឺជាសត្រូវធំនៃពុទ្ធសាសនា ត្រូវកម្ចាត់ចេញឱ្យអស់ទើបបានសុខ ។
បុគ្គលដែលប្រព្រឹត្តតាមអំណាចរបស់កិលេស មិនឈ្មោះថាជាអ្នកប្រព្រឹត្តតាមព្រះពុទ្ធសាសនាឡើយ ព្រោះកិលេសហ្នឹងហើយជាសត្រូវធំនឹងពុទ្ធសាសនា ហើយជាសត្រូវជាមួយនឹងសត្វលោកផងដែរ ។
សត្វលោករមែងមានទុក្ខ មិនរួចចាកទុក្ខព្រោះតែកិលេសក្នុងសន្តានពូនផ្តុំក្រាស់ឃ្មឹក ទើបព្រះពុទ្ធសាសនានៅខាងសត្វលោកជានិច្ចដើម្បីជួយសត្វលោកកម្ចាត់កិលេសជាសត្រូវធំនោះឲ្យអស់ពីខន្ធសន្តាន ប្រយោជន៍គឺជីវិតរស់នៅដោយសុខស្ងប់ ។
ចែករំលែកព័តមាននេះ