ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នារី​វ័យក្មេង​អ្នក​រត់​ម៉ូតូឌុប​ចង់​លូកលាន់​ផ្អើល​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ញុំ​ា​អាហារ​រួចក៏​ទុក​ចោល​ម្នាក់ឯង រហូត​ដល់​យប់បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ឃើញ​ហើយ​ចង់​ប៉ុនប៉ង​រំលោភ​ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ​ព្រមទាំង​អ្នក​យក​ព័ត៌មាន​ជួយ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ញុំ​ា​អាហារ​រួចក៏​ទុក​ចោល​ម្នាក់ឯង រហូត​ដល់​យប់បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ឃើញ​ហើយ​ចង់​ប៉ុនប៉ង​រំលោភ​ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ​ព្រមទាំង​អ្នក​យក​ព័ត៌មាន​ជួយ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​នាង​ម​ឆ្ឆា ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

នារី​ដែល​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​លែបខាយ​ប៉ុនប៉ង​រំលោភ​បាន​ប្រាប់​ថា នាង​មាន​អាយុ​១៦​ឆ្នាំ មុខរបរ​រត់​តុ​កា​ហេ្វ នៅ​ក្រុង​តា​ខ្មៅ ស្នាក់​នៅ​ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​នារី​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភក្តិ​ប្រុស​ស្រី​២ នាក់​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​អង្គុយ​លេង​នៅ​រង្វង់​មូល​នាង​មច្ឆា នៅ​គល់​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ទៅ​អង្គុយ​ញុំ​ា​អាហារ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​មិត្តភក្តិ​ស្រី​ប្រុស​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​ប្រាប់​ថា​ទៅ​ក្រៅ​បន្តិច ហើយ​ឲ្យ​រូប​នាង​នៅ​អង្គុយ​ចាំ ដល់​យូរ​ពេក​អត់​ឃើញ​មក​វិញ នាង​ក៏​បាន​ហៅ​ម៉ូតូឌុប ដើម្បី​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​រូប​នាង​ដើរ​ចេញពី​កន្លែង​អង្គុយ​ចាំ​អាហារ​ទៅ​ជិះ​ម៉ូតូឌុប​ដែល​ជា​កន្លែង​ស្ងាត់​បាន​ហៅ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឈប់​និយាយ​តថ្លៃ​គ្នា បម្រុង​នឹង​ឡើង​ជិះ​ចេញ​ទៅ​ហើយ ដោយ​អ្នក​រត់​ម៉ូតូឌុប​យក​ថ្លៃ​១៥០០០​រៀល ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​បាន​លូក​ចាប់ដៃ​ហាក់ដូចជា មានគំនិត​មិនល្អ​ដាក់​នាង ទើប​នាង​ស្រែ​កថា ចាប់រំលោភ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​នោះ អ្នក​រត់​ម៉ូតូឌុប​ប្រាប់​ថា មិន​បាន​ចាប់រំលោភ​ទេ រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នារី​ខាងលើ មិន​ហ៊ាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ត្រូវ​បាន សមត្ថកិច្ច​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​ជូន​ត្រឡប់​ទៅ​ផ្ទះ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ