ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​២​នាក់​ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន បានជា​បន្តបន្ទាប់​នៅ​ស្រុក​បាភ្នំ ព្រមទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។ លោក​វរៈសេនីយត្រី…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន បានជា​បន្តបន្ទាប់​នៅ​ស្រុក​បាភ្នំ ព្រមទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។ លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា៖

ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ស្រុក​បាភ្នំ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ កញ្ញា ដោយ​ពី​ដំបូង​កម្លាំង អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ែ​ម ប៉ាវ​ឡុ​ង ហៅ​ពែ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ចំណុច​ឃុំ​ធា​យ ដោយ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​កញ្ចប់ ទំងន់​០,៣៧​ក្រាម និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង​។

លោក ផាត់ សុ​ជោ​ត បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន ជនសង្ស័យ យ៉ែ​ម ប៉ាវ​ឡុ​ង បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​១​កញ្ចប់​នេះ​រូបគេ​ទិញ​ពី​ឈ្មោះ ឌិន វ៉ា​ន់​ធី ជា​ជាង​ជួសជុល​ទូរ​សព្ទ័​នៅ​ក្បែរ​ផ្ទះ​របស់​គេ ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរៈសេនីយឯក គឹ​ម ផា​នី មេបញ្ជាការ​រង​ទទួល​ផែនការ​ងារ​យុត្តិធម៌ បន្ត​នីតិវិធី​ចុះ​ស្រាវជ្រាវ រហូត​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឌិន វ៉ា​ន់​ធី បាន​នៅ​ចំណុច​ភូមិ​កំពង់ស្នេហ៍ នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល។

ដោយ​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់​ទៀត ស្មើ​និង​ទម្ងន់​១,០៤​ក្រាម សំបក​ថង់​សម្រាប់​រំលែក​ថ្នាំ​មួយ ចំនួន​ប្រដាប់​សម្រាប់​ជក់​ថ្នាំ​១​សម្រាប់​ទុយោ​រំលែក​ថ្នាំ​ចំនួន​២​ដើម ទូ​សព្ទ័​ដៃ​ចំនួន​៣​គ្រឿង កាំបិត​ចុង​ស្រួច​ចំនួន​៣​ដើម និង​កាំភ្លើង​កែ​ច្នៃ​ចំនួន​៣​ដើម​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​ឃាត់​នៅ​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ