ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​មិន​រក្សាសីល

5 ឆ្នាំ មុន

បុគ្គល​ដែល​មិន​បាន​រក្សាសីល​៥ សីល​៨​តែង​រស់នៅ​មាន​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ​ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម ប្រមាទ​ក្នុង​ជីវិត​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ មាន​លេងល្បែង សេពគប់​បាបមិត្ត លេងស្រី…

បុគ្គល​ដែល​មិន​បាន​រក្សាសីល​៥ សីល​៨​តែង​រស់នៅ​មាន​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ​ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម ប្រមាទ​ក្នុង​ជីវិត​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ មាន​លេងល្បែង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស កេរ្តិ៍ឈ្មោះ​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង​។ ការ​ទ្រុស្ដសីល​មានទោស​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​គឺៈ

១-​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ ក្នុង​បច្ចុប្បន្ន​ទាន់ហន់​នឹង​ភ្នែក​ស្រស់​ៗ​។

២-​នាំ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ​។

៣- ជា​អ្នក​ឱន​មុខ​ចុះ មិន​ក្លៀវក្លា ក្នុង​ទីប្រជុំជន​។

៤-​ជា​អ្នក​វង្វេង មាន​អារម្មណ៍មិនល្អ នៅ​ពេល​ជិត​មរណកាល​។
ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​គាថា​ចុង​ក្រោយ​ថា

អ​ច​រិ​ត្វា ព្រហ្ម​ច​រិ​យំ អ​ល​ទ្ធា យោ​ព្វ​នេ ធ​នំ
ជិ​ណ្ណ​កោ​ញ្ចា​វ ឈា​យ​ន្តិ ខី​ណ​ម​ច្ឆេ​វ ប​ល្លលេ​។
អ​ច​រិ​ត្វា ព្រហ្ម​ច​រិ​យំ អ​ល​ទ្ធា យោ​ព្វ​នេ ធ​នំ
សេ​ន្តិ ចា​បា​តិ​ខី​ណា​វ បុ​រា​ណា​និ អនុ​ត្ថុ​នំ​។

បុគ្គល​ពាល​ទាំងឡាយ មិន​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បានទ្រព្យ​សម្បត្តិ ក្នុង​ពេល​ដែល​ខ្លួន នៅ​ជា​កំលោះ ក្រមុំ រមែង​ក្រហល់ក្រហាយ​ដូច​សត្វ​ក្រៀល​ចាស់​រមែង​ក្រហល់ក្រហាយ​ក្នុង​ភក់ ដែល​គ្មាន​ត្រី​យ៉ាងនោះ​ឯង​។

បុគ្គល​ពាល​ទាំងឡាយ មិន​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិន​បានទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​កំលោះ​ក្រមុំ រមែង​ដេក​ជញ្ជឹង​គិតដល់​ទ្រព្យ​ចាស់​ទាំងឡាយ​ដែល​អន្តរាយ​ទៅ​នោះ​ដូច​ជា​កូនសរ​ដែល​គេ​បាញ់​ចេញ​អំពី​ធ្នូ​យ៉ាងនោះ​ឯង​ ។