ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​១​សតវត្ស​ចំនួន​២​នាក់​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោកយាយ​ចាស់ជរា​ចំនួន​២​នាក់​នៅ​ស្រុក​ភ្នំក្រវាញ បាន​ទទួល​អំណោយ​មនុស្ស​ធម៌​​ពី​សប្បុរសជន កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​នាំ​យក​ទៅ​ជូន​ផ្ទាល់​ដោយ​លោក ទី ថា​នី…

ខេត្តពោធិ៍សាត់ ៖ លោកយាយ​ចាស់ជរា​ចំនួន​២​នាក់​នៅ​ស្រុក​ភ្នំក្រវាញ បាន​ទទួល​អំណោយ​មនុស្ស​ធម៌​​ពី​សប្បុរសជន កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​នាំ​យក​ទៅ​ជូន​ផ្ទាល់​ដោយ​លោក ទី ថា​នី អនុប្រធាន​ទី​១​អាជ្ញាធរ​អគ្គី​ស​នី​កម្ពុជា អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ និង​លោក​វរសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​យុវជន​មួយ​ចំនួន​ទៀត​។

លោកយាយ​ចាស់ជរា​ទាំង​ពីរ​នាក់​ខាងលើ ដោយ​លោកយាយ​ម្នាក់​ឈ្មោះ សែ​ម យ៉ា​ន មាន​អាយុ​១០០​ឆ្នាំ រស់នៅ​ភូមិ​ប៉ែន ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ និង​លោកយាយ​ម្នាក់​ទៀត​ឈ្មោះ ណ​យ អាយុ​៩៨​ឆ្នាំ រស់នៅ​ភូមិ​ក្រូចឆ្មា ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ​។ អំណោយ​ដែល​លោកយាយ​ទាំង​ពីរ​បាន​ទទួល​ក្នុង​ម្នាក់ អង្ករ​៥០​គីឡូក្រាម ត្រីខ​១​យួរ មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​។ ដោយឡែក​លោក ទី ថា​នី បាន​ឧ​ប​ត្ថ​ម​ជូន​លោកយាយ​ទាំង​២​បន្ថែម​ក្នុង​ម្នាក់ អង្ករ​៥០​គីឡូក្រាម និង​ថវិការ​២០​ម៉ឺន​រៀល​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ