ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១.៤៤១​គ្រួសារត្រូវ​​ជម្លៀស ខ្លះ​ត្រូវ​ពស់ចឹក ឬ​សត្វ​អាសិរពិសខាំ​ជា​ច្រើន​នាក់​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង លើស​ពី​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ក្នុង​នោះ​ពលរដ្ឋ​ចំនួន​១.៤៤១​គ្រួសារ​ស្មើនឹង​៤.៨៦៩​នាក់ ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព។ ជាមួយ​នោះ​ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក ឫ​សត្វ​អាសិរពិស​ទិច​ចំនួន​៣០​នាក់ ត្រូវ​​បាន​សង្គ្រោះ​ ដោយ​គ្រូពេទ្យ​ផុត​ពី​គ្រោះថ្នាក់…

ខេត្តកំពង់ចាម​៖ ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង លើស​ពី​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ
ក្នុង​នោះ​ពលរដ្ឋ​ចំនួន​១.៤៤១​គ្រួសារ​ស្មើនឹង​៤.៨៦៩​នាក់ ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព។ ជាមួយ​នោះ​ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក ឫ​សត្វ​អាសិរពិស​ទិច​ចំនួន​៣០​នាក់ ត្រូវ​​បាន​សង្គ្រោះ​
ដោយ​គ្រូពេទ្យ​ផុត​ពី​គ្រោះថ្នាក់ ដល់​អាយុជីវិត​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ កញ្ញា ២០១៨​។

អ្នកស្រី ហេង ស្រ៊ា​ង អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​ប្រាប់​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច​១​ខែ​មក​ហើយ ដោយ​ចុង​ក្រោយ​លិច​ត្រឹម​ទ្រូង​មនុស្ស​ចាស់ ហើយ​គាត់​ព្រួយបារម្ភ​ដោយ​ខ្លាច​រលក​បោកបក់​យូរ​ទៅ​ៗ អាច​នឹង​ធ្វើ​ឲ្យ​ផ្ទះ​ត្រូវ​រលំ​ក៏​អាច​ថា​បាន​។

អ្នកស្រី​ប្រាប់​បន្ត​ថា ដោយសារ​តែ​ផ្ទះ​ត្រូវ​ទឹក​លិច​បែប​នេះ គាត់​ត្រូវ​ដើរ​កាត់ទឹក​តាម​ផ្លូវ​បេតុង​ដើម្បី​មក​ទទួល​កូន​មក​ពី​ក្រុង​កំពង់ចាម ទៅ​មិ​ញ​ម្ហូបអាហារ​សម្រាប់​ទុក​ទទួលទាន​។ កាលពី​២​ឆ្នាំកន្លង​ទៅ ទឹកទន្លេ​មិន​បាន​លិច​ដូច​ដូច​ឆ្នាំ​២០១៨​នោះ​ទេ ដែល​បង្ក​ផលវិបាក​កន្លង​ទៅ​មាន​កាកបាទក្រហម​បាន​ចុះ​មក​ចែក​អំណោយ​ជូន​ពលរដ្ឋ​គាត់ ទទួល​បាន​អង្ករ​២០​គីឡូក្រាម មី​១​កេស​ផង​ដែរ ។

គាត់​មាន​ដី​ដោយ​បាន​ដាំ​ថ្នាំជក់ ពេល​ប្រមូល​ផល​បាន​១​តោន​ដោយ​ក្នុង​១​គីឡូក្រាម លក់​បាន​៧.០០០​រៀល ហើយ​និង​បាន​ដាំពោត​តែ​ប្រមូល​ផល​មិន​ទាន់​អស់​ផង ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​លិច​ស្ទើរតែ​អស់​កត្តា​នេះ ធ្វើ​ឲ្យ​ជីវភាព​ត្រូវ​ជួប​ការ​លំបាក​។

អ្នកស្រី សាយ ណា​រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​គរ ឃុំ​កោះមិត្ត ដែល​មាន​ភ្នែក​ខាងឆ្វេង​ពិការ​ប្រាប់​ថា​កាលពី
រដូវប្រាំង​កន្លង​ទៅ​គាត់​បាន​ដាំ​ដំណាំ​ប្រភេទ​ថ្នាំជក់ ដោយ​ប្រមូល​ផល​នឹង​បាន​ហាន់​រួច​ហាល​ឲ្យ​ស្ងួត​មិន​បាន​ច្រើន​នោះ​ទេ ។ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ ឡើង​មក​ជន់​លិច​ដល់​ផ្ទះ​របស់​គាត់​។

ខ្វះខាត​ក៏​បាន​ឲ្យ​ប្តី​លើកដាក់​លើ​កង់​១​គ្រឿង ហើយ​គាត់​បាន​បណ្តើរ​កាត់ទឹក​លិច​ផ្លូវ​បេតុង​ត្រឹម​ភ្លៅ ហើយ​ក៏​ព្រួយ​ខ្លាច​ដួល​ទទឹក​ថ្នាំជក់​ផង​ដែរ ។ ត្បិត​ភ្នែក​ពិការ​ម្ខាង​និង​កម្លាំង​មិនសូវ​ជា​មាំ​ប៉ុន្មាន​ក៏​ប្រឹងទប់​កង់​ដែល​មាន​ដឹក​ថ្នាំជក់​នោះ​រហូត​ដល់​ផ្លូវ​បេតុង​ដែល​ទឹក​មិន​លិច ត្រូវ​ជិះ​កង់​ឆ្លងស្ពាន​កោះ​ប៉ែន​មក​កាន់​ក្រុង​កំពង់
ចាម ដោយ​សម្រាក​នៅផ្ទះ​ក្មួយ​១​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​០១​កញ្ញា​ជិះ​រឺ​ម៉ក ដើម្បី​យក​ថ្នាំជក់​ទៅ​លក់​នៅ​ស្រុក​ព្រៃឈរ បើ​លក់​អស់​១​ថង់ គាត់​អាច​រក​ប្រាក់​បាន​ប្រមាណ​ជា​១០​ម៉ឺន​រៀល ដើម្បី​យក​មក​ទិញ​អង្ករ​សម្រាប់​ដាំបាយ​ហូប​ជាមួយ​ប្តី​និង​កូន​ៗ​។

យោង​តាម​របាយ​ការ​ណ៏​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្ត គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ កញ្ញា​២០១៨
ស្រុក​ដែល​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន​ដូច​ជា ក្រុង​កំពង់ចាម កោះសូទិន ស្ទឹង​ត្រង់ ស្រី​សន្ធរ កំពង់
សៀម ជើងព្រៃ កងមាស បា​ធា​យ និង​ស្រុក​ព្រៃឈរ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន៣៧.២០៨​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​១៣៨.៥២៨​នាក់ ក្នុង​នោះ​អ្នក​រង​គ្រោះ​ដោយ​ពស់​ចឹក ឬ​សត្វ​អា​សិរពិស
​ខាំ​ចំនួន​៣០​នាក់ ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល ស្លាប់​ដោយ​លង់ទឹក​១៩​នាក់ រុះរើ​ផ្ទះ​៦៩​ផ្ទះ ជម្លៀសមក
​កាន់​ទីទួល​សុវត្ថិភាព​១.៤៤១​គ្រួសារ​ស្មើនឹង​៤.៨៦៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ