ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មា​ជ សុ​វ​ណ្ណា​រ៉ា​សម្រេច​សាង​ព្រះ​ផ្នួស ក្រោយ​ចេញពី​ពន្ធនាគារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា​អតីត​សកម្មជន​ល្បី​មួយ​រូប បាន​សម្រេច​សាង​ព្រះ​ផ្នួស​ហើយ​បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ពេល​ថ្ងៃ​ទី​0១ ខែកញ្ញា​កន្លង​មកនេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា​អតីត​សកម្មជន​ល្បី​មួយ​រូប បាន​សម្រេច​សាង​ព្រះ​ផ្នួស​ហើយ​បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ពេល​ថ្ងៃ​ទី​0១ ខែកញ្ញា​កន្លង​មកនេះ ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​ពិធី​សាង​ផ្នួស​នៅ​វត្ត​ដំណាក់ ក្នុង​ទឹកដី​ខេត្តសៀមរាប ដែល​គោលដៅ​សាង​ផ្នួស​របស់​លោក គឺ​ដើម្បី​បិណ្ឌបាត​បញ្ចប់​ហិង្សា​នយោបាយ​បញ្ជ្រាប​មេត្តាធម៌ ដោយ​បញ្ឈប់​នូវ​វប្បធម៌​គំរាម សម្លាប់​-​ចាប់​ដាក់គុក និង​រត់ចោលស្រុក​ជាដើម ។

ការ​សាង​ព្រះ​ផ្នួស​របស់​លោក​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ធម្ម​មិ​កោ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​បណ្ឌិត​ឡៅ​ម៉ុង​ហៃ គ្រូ​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​ជា​អតីត​ទីប្រឹក្សា​លោក កឹ​ម សុខា ព្រមទាំង​សកម្មជន​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ។

សូម​ជម្រាប​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​ព្រះ​មហា​ក្ស​ក្ស​ព្រះ​រាជទាន​លើកលែងទោស​តាម​សំណើ​របស់​សម្តេច​តេ​ជោ កាលពី​ថ្ងៃ​ទី​យប់​ថ្ងៃ​ទី​២៧ សីហា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជា​ច្រើន​មក ។

ក្រោយ​ពី​ចេញ​ពន្ធនាគារ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​អរគុណ​ដល់​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ​ដែល​បាន​សម្រេច​លើកលែងទោស​ដល់​ខ្លួន និង​សកម្មជន​ដទៃ​ទៀត​ផង​ដែរ ។ លោក មា​ជ សុ​វ​ណ្ណា​រ៉ា​ក៏​បាន​សរសើ​ចំពោះ​ការ​ធ្វើ​នយោបាយ​របស់​សម្តេច​តេ ជោ ហ៊ុន​សែន ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​មិន​ចង់​ឲ្យ​ខ្មែរ​ណាមួយ​ស្លាប់​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​អះអាង​លោក​នឹង​នៅ​ធ្វើ​នយោបាយ​បន្ត​ទៀត ប៉ុន្តែ​មិន​ធ្វើ​នយោបាយ​លាប​ពណ៌​ធ្វើអំពើ​ហិង្សា​យក​ខ្មែរ​ណាមួយ​ជាស​ត្រូវ​នោះ​ទេ ។ លោក​ថា សម្តេច តេ​ជោ ជា​អ្នកនយោបាយ​វៃឆ្លាត​មួយ​រូប​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា​៖«​យើង​មិន​បង្កើត​សត្រូវ​ទេ​តែ​យើង​ធ្វើ​នយោបាយ​បង្កើត​មិត្ត​ជា​ការ​ល្អ ។ អី​ញ្ចឹ​ង យើង​ធ្វើ​នយោបាយ ជាមួយ​ចិន​ក៏​ធ្វើ​ជាមួយ​អា​មេ​រិ​ក​ក៏​ធ្វើ​ជាមួយ​សហគមន៍​អ៊ឺ​រ៉ុ​ប​ក៏​ធ្វើ និង​ជាមួយ ប្រទេស​ជិតខាង​ក៏​ធ្វើ គឺ​ខ្មែរ​វៃឆ្លាត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ