ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​ជា​សម័យ​សម្ភារ​និយម​ប្រយ័ត្ន​សង្គម​អូស​ទាញ

5 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ ប្រការ​ទី​១​ដំបូង​គេ​លោក​ពោល​ថា អ​សេវ​នាច ពា​លា​នំ ច ប​ណ្ឌិ​តា ន​ញ្ច​…​។​បេ​។ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​១ កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ​១…​ជា​មង្គល​ដ៏​ឧត្តម​។ នេះ​សបញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា…

នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ ប្រការ​ទី​១​ដំបូង​គេ​លោក​ពោល​ថា អ​សេវ​នាច ពា​លា​នំ ច ប​ណ្ឌិ​តា ន​ញ្ច​…​។​បេ​។ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​១ កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ​១…​ជា​មង្គល​ដ៏​ឧត្តម​។ នេះ​សបញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា ការ​សេពគប់​នេះ​សំខាន់​ណាស់​ព្រោះ​នៅ​ក្នុង សង្គម​មាន​មនុស្ស​ច្រើន​ប្រភេទ​ទាំង​អ្នក​ប្រព្រឹត្ត​ល្អ និង​អ្នក​ធ្វើ​អាក្រក់​គឺ​ទៅ​ទាំង​ព្រម ដូច្នេះ​ការ​សេពគប់​ក៏​គួរ​មើល​មនុស្ស​ផង បើ​សេពគប់​ប៉ះ​ចំ​មនុស្ស​ល្អ​នឹង​បានជា​ប្រយោជន៍ តែបើ​ប៉ះ​ចំ​ជន​សង្គម​ងងឹត​នឹង​នាំទុក្ខ​កង្វល់​ដល់​ខ្លួន​ជាក់​ជា​មិន​ខាន​ ។

កាលបើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុរយស​ដូច​ជា បង​តូច បងធំ ផឹកស៊ី ស្រី​ញី អូន​បង ថ្នាំ​ញៀន រាំច្រៀង​ជាដើម នឹង​អាច​ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ ព្រោះហេតុនោះ ឪពុក​ម្តាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច កុំ​ឲ្យ​កូន​សេពគប់​បុគ្គល​ដែល​មាន​ចរិតមិនល្អ នឹង​អាច​នាំ​កូន​ទៅ​រក​ផ្លូវ​ងងឹត ដោយ​ត្រូវ​ព្យាយាម​ហាមឃាត់​កូន​មិន​ឲ្យ​ដើរ​ជាមួយ​បុគ្គល​ប្រភេទ​នេះ​ជា​ដាច់ខាត ។

បច្ចុប្បន្ន​ជា​សម័យកាល​ដ៏​ទំនើប ឬថា​ជា​សម័យ​សម្ភារៈ​និយម​ធ្វើ​ឱ្យ​មនុស្ស​មាន លោភៈ ទោសៈ មោហៈ​ច្រើន ឃើញ​គុណ​ជា​ទោស ឃើញ​ទោស​ជា​គុណ​ត្រឡប់ត្រឡិន​អស់ ដូច្នេះ​ឥទ្ធិពល​ខាងក្រៅ​នឹង​នាំ​ឲ្យ​មនុស្ស​ខូច​បាន ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន មិន​ត្រូវធ្វើ​លំ​ៗ សើ​ៗ​នោះ​ទេ ។

ជុំវិញ​បញ្ហា​ទាំងនេះ​ឪពុក​ម្តាយ​ជា​ឥទ្ធិពល​ទី​១​របស់​កូន ព្រោះ​ការ​អាស្រ័យ​គ្នា​រាល់ថ្ងៃ កាលបើ​ឪពុក​ម្តាយ​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​កំហុស ក៏​ធ្វើ​ឲ្យ​កូន​យក​ធ្វើ​ជា​គំរូ​មានចិត្ត​លិច​ចុះ​ក្នុង​ហេតុ​មិន​ប្រក្រតី​ដូច​ជា ការ​ឈឺចាប់​ក្នុង​ចិត្ត មានការ​ខ្មាស​អៀន​អ្នក​ជិតខាង កិត្តិយស​គ្រួសារ​ត្រូវ​សាបសូន្យ ព្រោះ​ទ​ង្វើ​មិនល្អ​របស់​ឪពុក​ម្តាយ រហូត​ដល់​កូន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ។ ដូច្នេះ​ឪពុក​ម្តាយ​ហ្នឹងហើយ​ជា​គ្រូ​ដំបូង​របស់​កូន ត្រូវធ្វើ​ទ​ង្វើ​ណា​ដែល​ល្អ​សម្រាប់​កូន​យក​ជា​គំរូ ។