ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ទើប​មាន​ព្រះធម៌

5 ឆ្នាំ មុន

បុគ្គល​គួរ​ពិចារណា​អំពី​ជាតិ​កំណើត​ជា​មនុស្ស​នេះ​ចាត់​ថា​ជា​កំណើត​ដ៏​ពិសេស​ជាង​កំណើត​ណា​ៗ​ទាំងអស់ ព្រោះ​មានឱកាស​ធ្វើ​ប្រយោជន៍​បាន​ច្រើន ដូច្នេះ​សូមកុំ​ឱ្យ​ពេលវេលា​កន្លង​ហួស​ទៅ​ទទេ​ឱ្យ​សោះ គួរ​ធ្វើ​នូវ​ប្រយោជន៍​គឺ​បុណ្យ​កុសល​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​កុំ ។ ការ​ស្តាប់​ព្រះធម៌​នាំ​ឱ្យ​មាន​បញ្ញា​ជា​ប្រទីប​ធំ​សម្រាប់​បំភ្លឺលោក កម្ចាត់​នូវ​ភាព​ងងឹត​គឺ​អវិជ្ជា ដូច្នេះ​ពុទ្ធបរិស័ទ​គួរ​យកចិត្តទុកដាក់​ស្តាប់​ព្រះធម៌​ដោយ​សេចក្តី​គោរព យក​ការ​ស្តាប់ និង​ការ​បដិបត្តិ​ព្រះធម៌​ជា​ធំ​ក្នុង​ជីវិត…

បុគ្គល​គួរ​ពិចារណា​អំពី​ជាតិ​កំណើត​ជា​មនុស្ស​នេះ​ចាត់​ថា​ជា​កំណើត​ដ៏​ពិសេស​ជាង​កំណើត​ណា​ៗ​ទាំងអស់ ព្រោះ​មានឱកាស​ធ្វើ​ប្រយោជន៍​បាន​ច្រើន ដូច្នេះ​សូមកុំ​ឱ្យ​ពេលវេលា​កន្លង​ហួស​ទៅ​ទទេ​ឱ្យ​សោះ គួរ​ធ្វើ​នូវ​ប្រយោជន៍​គឺ​បុណ្យ​កុសល​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​កុំ ។

ការ​ស្តាប់​ព្រះធម៌​នាំ​ឱ្យ​មាន​បញ្ញា​ជា​ប្រទីប​ធំ​សម្រាប់​បំភ្លឺលោក កម្ចាត់​នូវ​ភាព​ងងឹត​គឺ​អវិជ្ជា ដូច្នេះ​ពុទ្ធបរិស័ទ​គួរ​យកចិត្តទុកដាក់​ស្តាប់​ព្រះធម៌​ដោយ​សេចក្តី​គោរព យក​ការ​ស្តាប់ និង​ការ​បដិបត្តិ​ព្រះធម៌​ជា​ធំ​ក្នុង​ជីវិត ។

ប្រាកដ​ណាស់​ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​អាច​នាំ​យក​នូវ​ជាតិ​កំណើត​មក​ប្រគល់​ឱ្យ​យើង​បាន​ទេ គឺ​មាន​តែ​យើង​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​មាន​អវិជ្ជា​តែង​នាំ​យក​នូវ​ជាតិទុក្ខ​មក​សម្រាប់​ខ្លួនឯង ប្រគល់​ឱ្យ​ខ្លួនឯង ដូច្នេះ​ខ្លួនឯង​ហ្នឹង​ជា​កំពូល​សត្រូវ​របស់​ខ្លួនឯង នាំ​មក​នូវ​ទុក្ខ​សព្វបែបយ៉ាង​នៅ​ក្នុង​ជាតិ​កំណើត​នេះ ។

ដើម្បី​រំសាយ​ទុក្ខ បុគ្គល​ត្រូវ​ទូន្មាន​ចិត្ត​ឱ្យ​តាំងនៅ​ក្នុង​ការ​ស្តាប់​ព្រះធម៌​ដោយ​គោរព និង​ត្រូវ​ចាំ​ជា​និច្ច​ថា ទាល់តែ​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ទើប​មាននូវ​ព្រះធម៌ ដូច្នេះ​ព្រះធម៌​ជា​របស់​ដែល​ក្រ​សែន​មហាក្រ តែ​នេះ​គឺជា​ភ័ព្វសំណាង​ណាស់ ដែល​បុគ្គល​កើតមក​ទាន់​ព្រះធម៌ ។