ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យចង់ទាល់តម្រិះ…ជាមួយនាងតូចនេះ

5 ឆ្នាំ មុន

​តាម​ប្រភព​ពី​ Oddity Central បានឱ្យ​​ដឹង​ថា ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​​មន្ទីរ​ពេទ្យ​​ជាតិ​ជំងឺ​​ហុង​ស៊ិ​ន ​និង​សើ​ស្បែក Quy Hoa ក្រោយនាង​មាន​ជម្ងឺ​ចម្លែកមួយ…

​តាម​ប្រភព​ពី​ Oddity Central បានឱ្យ​​ដឹង​ថា ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​​មន្ទីរ​ពេទ្យ​​ជាតិ​ជំងឺ​​ហុង​ស៊ិ​ន ​និង​សើ​ស្បែក Quy Hoa ក្រោយនាង​មាន​ជម្ងឺ​ចម្លែកមួយ ​ហៅ​ថា Hematid-rosis ធ្វើឱ្យ​​នាង​បែកញើស​​ចេញ​​ជា​​ឈាម​គួរឱ្យរន្ធត់ ។

ឈ្មោះ​របស់​នាង ​មិន​ត្រូវ​បាន​បញ្ចេញឱ្យ​​គេ​ដឹង​នោះ​ទេ ដោយសារ​តែ​ចង់​រក្សា​ឯកជន​ភាព​ ។ តែ​គេ​បាន​ដាក់​ឈ្មោះ​កាត់ឱ្យ​​នាង​ថា N​ ។ ម្តាយ​ឪពុក​របស់​នាងប្រាប់​ថា នាង​មាន​អាកា​រៈ​បែកញើស​ចេញ​ឈាម​នេះ តាំងពី​៣-៤​ខែ​មុន តែ​ពួក​គាត់​មិន​បាន​យក​មក​ពេទ្យ​ទេ ដោយសារ​តែ​គិត​ថា​នេះ​មក​ពី​ស្ត្រេ​ស​ដោយសារ​ការ​ប្រឡង​។ នៅ​ពេល​អាកា​រៈ​កាន់តែ​ធ្ងន់ ទើប​ពួក​គាត់​សម្រេច​យក​មក​មន្ទីរពេទ្យ​នៅ​ហូ​ជី​មិ​ញ ដែល​គ្រូពេទ្យ​ថា​នាង​មាន​ជម្ងឺ​សើ​ស្បែក​។ ការ​ឲ្យ​ថ្នាំ​ព្យាបាល​មិន​បាន​ប្រសើរ​ឡើយ ទើប​សម្រេច​បញ្ជូន​ទៅ​មន្ទីរពេទ្យ Quy Hoa​។

គ្រូពេទ្យ​រក​ឃើញ​ថា នាង​មាន​ជំងឺ​ដ៏​កម្រ​ហៅ​ថា Hematidrosis ដែល​ធ្វើ​ឱ្យ​នាង​បែកញើស​ចេញ​ជា​ឈាម​ ។ ជំងឺនេះ​ មិនសូវ​មាន​អ្នកដឹង​ថា​ មក​ពី​អ្វី​​​ច្បាស់​លាស់​​នោះ​ទេ​។ ដូចនេះ​ ការ​ព្យាបាល​ក៏​ពិបាក​តាម​ហ្នឹង​ដែរ​។

គេ​គ្រាន់តែ​ដឹង​ខ្លះ​ៗ​ថា វា​អាច​មក​ពីកើត​​ស្ត្រេ​ស​ខ្លាំង​ពេក ទើប​បែក​សរសៃឈាម​តូច​ៗ​ក្រោម​ស្បែក ហូរ​ឈាម​​ចូល​តាម​ក្រពេញ​ញើស​ចេញ​មក​លើ​ស្បែក​។  ដោយសារ​តែ​បែប​នេះ គ្រូពេទ្យ​បាន​ព្យាយាម​កាត់​បន្ថយ​កម្រិត​ស្ត្រេ​ស​របស់​នាង ហើយ​សង្កេត​មើល​ស្ថានភាព​នៅ​ពេល​ក្រោយ​ ។

អត្ថបទសរសេរ ដោយ