ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ថា ​កីឡាករ​ខ្មែរ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រឡង​ម៉ូតូ​ទឹក​នៅ​ឥណ្ឌូ​ណេស៊ី

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹកបាន អះអាង​ថា ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើ​ក​ទី​១៨ នៅ​ឥណ្ឌូ​ណេ​ស៊ី កីឡាករ​កម្ពុជា​ឈ្មោះ​ សាលី អ៊ូ​មើ​ត​ និង​ឈ្មោះ​​ម៉ី​ន មូ​ស្ដា​ន…

រាជធានី​ភ្នំពេញ ៖​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹកបាន អះអាង​ថា ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើ​ក​ទី​១៨ នៅ​ឥណ្ឌូ​ណេ​ស៊ី កីឡាករ​កម្ពុជា​ឈ្មោះ​ សាលី អ៊ូ​មើ​ត​ និង​ឈ្មោះ​​ម៉ី​ន មូ​ស្ដា​ន ​ធ្វើ​បានល្អ​មែនទែន​ចំ​ពោះ​ការ​ប្រឡង​វិញ្ញាសាម៉ូតូ​ទឹក នៅ​ឥណ្ឌូ​ណេ​ស៊ី កាល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨​។

លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា និង​ជា​អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រ​សួ​ង​អប់រំ​យុវជន និង​កីឡា បាន​លើ​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​កាលពីរ​ល្ងាច​ថ្ងៃ​ទី​២៨ សីហានៅ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ថា​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ ឆ្នាំ​២០១៨ នៅ​ឥណ្ឌូ​ណេ​ស៊ី​មាន​៤៥​ប្រទេស ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយមាស​ចំនួន​២​វិញ្ញាសារ មេដាយមាស​ទី​១ ដណ្តើម​បាន​ដោយ​កីឡាការិនី​ខ្មែរ​-​អា​មេ​រិ​ក ខាន់ ចេ​សា លើ​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម នៃ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ និង​មេដាយមាស​១​គ្រឿង ចំណែកឯ កីឡាករ សាលី អ៊ូ​មើ​ត បាន​ដណ្ដើម​មេដាយមាស​១​គ្រឿង​លើ​វិញ្ញាសារ​ Ski Modified (​ម៉ូតូ​ទឹក​) បន្ទាប់​ពី​រូបគេ​នេះ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១ គ្រឿង​លើ​វិញ្ញាសា​រ Runabout 1100 Stock ។

លោក​បាន​បន្ត​ថា កីឡា​ម៉ូតូ​ទឹក​របស់​កម្ពុជា​ទទួល​មេដាយមាស​១ និង​មេដាយ​សំរឹទ្ធ​១ នេះ​គឺជា​លទ្ធផល​មួយ​យ៉ាង​ធំធេង​សម្រាប់​កីឡាករ​ម៉ូតូ​ទឹក​របស់​កម្ពុជា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​កំរិត​អន្ដរជាតិ​។ កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូ​មើ​ត​ និង​ម៉ី​ន មូ​ស្ដា​ន គឺជា​កីឡាករ​ជ ម្រើ​ស​ជាតិ​របស់​កម្ពុជា ដែល​អាច​យកឈ្នះ​ប្រទេស​ថៃ​នៅ​វិញ្ញាសារ​មួយ​ចំនួន​ទៀត​ជា​ពិសេស​វិញ្ញាសា​​ម៉ូតូ​ទឹក​។

លោក​បន្ត​ថា «​ជា​សមាជិក​គណៈកម្មាធិការ​ម្នាក់ ខ្ញុំ​មើលឃើញ​ថា ក្នុង​ចំណោម​ប្រ​ទេ​ស​ទាំងអស់ ដែល​ចូលរួម​ប្រកួត​កីឡា​អាស៊ី Asian Games សម្រាប់​ម៉ូតូ​ទឹក គឺ​កីឡាករ​ខ្មែរ​យើង ធ្វើ បាន​ល្អ​មែនទែន ហើយ​វ៉ា​ជែង​គេ​បាន ហើយ​អាច​ទៅ​ឆ្ងាយ​ពី​គេ​លេខ​១ សាលី អ៊ូ​មើ​ត ហើយ លេខ​២ ម៉ី​ន មូ​ស្ដា​ន ទៅ​ឆ្ងាយ​ពី​គេ​តែ​ម្ដង​»​។

លោក​បន្ថែម​ថា ដូច្នេះ​កីឡាករ សាលី អ៊ូ​មើ​ត​-​ម៉ី​ន មូ​ស្ដា​ន មាន​ពិន្ទុ​ខ្ពស់​ជាង​កី​ឡាក​រ​រប​ស់​ថៃ និង​ប្រទេស​ផ្សេង​ៗ​ទាំងអស់​ក្នុង​វិញ្ញាសារ ម៉ូតូ​ទឹក ។

ឱកាស​នោះ​ដែរ លោក ណុះ ស្លេះ មានការ​សោកស្ដាយ​ចំពោះ​កីឡាករ ម៉ី​ន មូ​ស្ដា​ន ដែល​មិន​បាន​ទទួល​មេដាយ ក៏​ប៉ុន្ដែ​មានសំណាង​ល្អ ដែល​សាលី អ៊ូ​មើ​ត អាច​ទទួល បាន​មេ​ដាយ​ពីរ​ «​មេដាយមាស និង​មេដាយ​សំរឹទ្ធ​» ។ ក្នុង​ចំណោម​នោះ​ដែរ កីឡាករ​កម្ពុ​ជា​ពីរ​នាក់ អាច​ជិះ​ម៉ូតូ​ទឹក​៦​គ្រឿង ដូច្នេះ សាលី អ៊ូ​មើ​ត ៤​វិញ្ញាសារ និង ម៉ី​ន មូ​ស្ដា​ន ២​វិញ្ញាសា​ បញ្ហា​ទាំងនេះ​កីឡាករ​កម្ពុជា​តិច​ពិតមែន ប៉ុន្ដែ​កម្ពុជា​ជិះ​ម៉ូតូ​ទឹកបាន​យ៉ាងច្រើន​។

ជាមួយ​គ្នា​នោះ​ដែរ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន និង​អ្នក​ពាក់ព័ន្ធ ដែល​បាន​យកចិត្ត​ទុក ដាក់​លើកទឹកចិត្ត និង​គាំទ្រ​ទាំង​ថវិកា ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា ក្នុង​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម លើក​ទី​១៨ ឆ្នាំ​២០១៨ នៅ​ឥណ្ឌូ​នេ​ស៊ី​។

ចំណែក​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​កីឡា​អាស៊ី​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ឥណ្ឌូ​នេ​ស៊ី​មក​ថា សម្តេច​
តេ​ជោ​នឹង​ផ្តល់​ការ​អនុញ្ញាត​ដល់​ប្រតិភូ​កីឡា​អាស៊ី​កម្ពុជា ចូល​ជួប​សម្តែង ការ​គួរសម​ និង​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស​កី​ឡា​អាស៊ី​នា​ល្ងាច​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​។

គួរ​បញ្ជាក់​ថា ប្រាក់​រង្វាន់​លើកទឹកចិត្ត​ក្នុង​កម្រិត Asian Games តាម​អនុក្រឹត្យ​របស់​រា​ជរ​ដ្ឋា​ភិ​បាល​រួម​មាន​៖ មេដាយមាស​៨០​លាន​រៀល​, មេដាយ​ប្រាក់​៤០​លាន​រៀល និង​មេ​ដា​យ​សំ​រឹទ្ធិ​ ២៤​លាន​រៀល​។ រីឯ​គ្រូបង្វឹក​ទទួល​បាន​១០០​ភាគរយ ស្មើនឹង​មេដាយ​ខ្ពស់​បំផុត​នៃ​កីឡាករ ឬ​កីឡាការិនី​របស់​ខ្លួន និង​គ្រូ​ជំនួយ​ទទួល​បាន​៧០​ភាគរយ​។ ក្រៅពី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​ជា​គោលការណ៍​ឧបត្ថម្ភ​លើក​ចិត្ត​បន្ថែម ដោយ​មេ​ដា យ​មាស ទ ទួល បា ន ១០.០០០​ដុល្លារ​, មេដាយ​ប្រាក់​៥.០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធិ​៣.០០០​ដុល្លារ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ