ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កតាម​មើលទៅ​ងាក​មក​ធ្វើ​សមយុទ្ធ​យោធា​ជា​ថ្មី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខ្យល់​ត្រជាក់​ចាប់​បោកបក់​ជា​ថ្មី​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​​កូរ៉េ​ខាងជើង​។​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ លោក JIM MATTIS ​ប្រកាស​នា​ថ្ងៃ​ទី​២៨ ​សីហា​ ពី​ការ​ឈប់​ផ្អាក​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្ត​នៅ​ឧបទ្វីប​កូរ៉េ​។…

សហរដ្ឋអាមេរិក ៖ ខ្យល់​ត្រជាក់​ចាប់​បោកបក់​ជា​ថ្មី​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​​កូរ៉េ​ខាងជើង​។​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ លោក JIM MATTIS ​ប្រកាស​នា​ថ្ងៃ​ទី​២៨ ​សីហា​ ពី​ការ​ឈប់​ផ្អាក​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្ត​នៅ​ឧបទ្វីប​កូរ៉េ​។

ក្រោយ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ កាលពី​ពាក់កណ្ដាល​ខែមិថុនា​ រវាង​លោក​ដូ​ណា​ល់ ​ត្រាំ ​និង​លោក​គី​ម​ជុង ​អ៊ុ​ន ​នៅ​សិង្ហ​បុរី ក្រុង​វ៉ា​ស៊ិន​តោន​ បាន​ប្រកាស​ពី​ការ​ផ្អាក​គ្មាន​​កាលកំណត់​សម​យូ​ទ្ធ​យោធា​ទាំងនេះ ជា​សញ្ញា​នៃ​សុ​ឆន្ទៈ​។

លោក​ JIM MATTIS ​ពុំ​លើក​ពី​កាលបរិច្ឆេទ​ច្បាស់​នៃ​ការ​ធ្វើ​ឡើង​វិញ​សមយុទ្ធ​យោធា​ទាំង​នោះ​ឡើយ​។​ លោក​គូសបញ្ជាក់​ថា កង​យោធា​នឹង​ធ្វើការ​ពិគ្រោះ​ជាមួយ​បណ្ដា​អ្នក​ការ​ទូត​អា​មេ​រិ​ក ដែល​ទទួល​បន្ទុក​ខាង​ការ​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង មុន​ធ្វើ​រាល់​ការ​សម្រេចចិត្ត​។ លោក​ថា​ យើង​ពុំ​មាន​គម្រោង​ណាមួយ​ផ្អាក​សមយុទ្ធ​ឯទៀត​ៗ​ឡើយ​។

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក ​MIKE POMPEO ​នៅ​កូរ៉េ​ខាងជើង​គ្រោង​ធ្វើ​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ត្រូវ​បាន​លុប​ចោល ក្រោយ​សារលិខិត​មួយ​ច្បាប់​របស់​ក្រុង​ព្យុ​ង​យ៉ាង ​ដែល​អាជ្ញាធរ​អា​មេ​រិ​ក​យល់​ថា​ មាន​លក្ខណៈ​ប្រទូស្ត​រ៉ា​យមក​។​ ទោះបី​យ៉ាងណា​ខ្លឹមសារ​នៃ​សារលិខិត​នោះ​ពុំ​ត្រូវ​បាន​លាតត្រដាង​ឡើយ​។

តាម​TWITTER​ លោក​ត្រាំ​សរសេរ​ថា ការ​រីក​ចម្រើន​ខាង​ការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ត្រូវ​បាន​វិនិច្ឆ័យ​ថា ​ពុំ​គ្រប់គ្រាន់​។​ កូរ៉េ​ខាងជើង​អាច​រហូត​ដល់​ផលិត​មី​ស៊ី​ល​ថ្មី​ៗ​ទៀត​ផង​។

មាន​របាយការណ៍​នានា​ថា​ កូរ៉េ​ខាងជើង​ធ្វើ​អ្វី​តិចតួច​ណាស់ អាច​រហូត​ដល់​គ្មាន​ផង​សម្រាប់​​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ទោះ​មានការ​សន្យា​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ក្នុង​ន័យ​នេះ​ក្ដី​។ ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី នី​ក​គី​ហា​ឡី​ ក្នុង​សន្និសីទ​មួយ​នាទី​ក្រុង​វ៉ា​ស៊ិ​ន​តោន ​អះអាង​នា​ថ្ងៃ​ទី​២៨ ​សីហា​ថា តើ​កូរ៉េ​ខាងជើង​កំពុង​តែ​ផ្លាស់​ប្ដូរ​គំនិត​ចំពោះ​ការ​រំសាយ​នុយក្លេអ៊ែរ​ឬ? ​វា​អាច​ដូច្នេះ​។

ក្រោយ​ការ​ប្រកាស​ផ្អាក​ទស្សនកិច្ច​របស់​លោក​ POMPEO​ នៅ​កូរ៉េ​ខាងជើង និង​ការ​ព្រមាន​ធ្វើ​សមយុទ្ធ​យោធា​ឡើង​វិញ សហរដ្ឋអាមេរិក​បាន​បន្តឹង​សំឡេង​ដាក់​កូរ៉េ​ខាង​ជើង​ញ៉ាំ​​ឲ្យ​មាន​ភាព​ទ័លច្រក ដល់​ការ​ចរចា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ