ខេត្តក្រចេះឆ្នាំនេះបានរងបាតុភូតធម្មជាតិមិនខុសពីតាមបណ្តាខេត្តដទៃ
- ក្រចេះ
ខេត្តក្រចេះ៖ លោកវ៉ា ថន អភិបាលខេត្តខេត្តក្រចេះបានថ្លែងថា ស្ថានភាពភូមិសាស្ត្រ នៅខេត្តក្រចេះនៅឆ្នាំនេះ មិនខុសពីបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជានោះទេ ដែលបាន ទទួលរងនូវគ្រោះធម្មជាតិផ្សេងៗដូចជា បាតុភូតធម្មជាតិខ្យល់កន្ត្រាក់ បាក់រលំផ្ទះប្រជាពល រដ្ឋ គ្រោះទឹកជំនន់ បង្កឲ្យមានការបាក់ច្រាំងទន្លេស្ទឹងក៏ដូចជាបង្កឲ្យកើតមានឧប្បត្តិហេតុ មនុស្សលង់ទឹកស្លាប់ និងមហន្តរាយគ្រោះអគ្គីភ័យជាដើម។


ប៉ះពាល់ហេដ្ឋារចនាសម្ព័នក្នុងខេត្ត លិចលង់ផ្លូវចម្ងាយជាង១ពាន់មែត្រ ផ្លូវលំជនបទជាង២ពាន់ម៉ែត្រអណ្តូងស្នបគ្រប់ប្រភេទជាង៣រយអណ្តូង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិត១ម៉ឺនខ្នង សាលារៀន៨១កន្លែង មណ្ឌលសុខភាពនិងប៉ុស្តិ៍ សុខភាព៥កន្លែង ផ្អាកដំណើរការ៣កន្លែង និងវត្តចំនួន២៦កន្លែង។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែង ដោយកត់សម្គាល់ឃើញថា ស្ថានភាពគ្រោះមហន្តរាយបែបនេះគឺតែង កើតមានឡើងជារៀង រាល់ឆ្នាំ តែសំខាន់នៅត្រង់ថា អាជ្ញាធរត្រូវត្រៀមលក្ខណៈបែបណា ដើម្បីឆ្លើយតប និងសង្គ្រោះ ពលរដ្ឋឲ្យបានទាន់ពេល ក៏ដូចជាការចាត់បញ្ជូនជម្លៀសពួកគាត់ចេញពីតំបន់លិចលង់ ងាយរងគ្រោះទៅកាន់ទីទួលសុវត្ថិ ភាព ជាពិសសេការផ្គត់ផ្គង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ក៏ដូចជាទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគ រួមនឹងចំណីអាហារក៏ដូចជាការថែទាំសុខ ភាពជូនពួកគាត់ជាដើម។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជំរុញដល់អាជ្ញាធរ ក៏ដូចជាដៃគូពាក់ព័ន្ធ បង្កើនការសហការរួមគ្នាក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ដោយ គ្រោះមហន្តរាយទឹកជំនន់ ដូចជា វិស័យកិសកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រជាដើម។
បើតាមមន្ត្រីនៃមន្ទីរឧត្តុនិយមបានឲ្យដឹងថា កំពស់ទឹកទន្លេនៅខេត្តក្រចេះនៅរសៀល ថ្ងៃទី២៩ សីហា នេះគឺមានកំពស់ជាង២២ម៉ែត្រដែលកំពស់នេះ គឺបានហួសពីកំរិតប្រកាសអាសន្នហើយ៕
ចែករំលែកព័តមាននេះ