ជនជាតិអង់គ្លេស​​ស្រវឹង​ស្រា​ដេក​លើ​ចិញ្ចើម​ផ្លូវ​ផ្អើល​ស្មានថា មនុស្ស​ស្លាប់​


ខេត្តកំពត ៖ ​​ជន​បរទេស​ម្នាក់​បាន​ដេក​​លើ​​​ចិញ្ចើម​​ផ្លូវជាតិ​លេខ​៣ កំពត-ភ្នំពេញ មុខ​​ផ្ទះ​លោក​នាក់ សុវណ្ណរី ​អភិ​បាល​​​ក្រុង​កំពត ស្ថិត​ក្នុងភូមិ​ក្រាំង​​ សង្កាត់​​ក្រាំង​អំពិល ​ក្រុងកំពត ​​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៣០ មេសា ២០១៣ ​។ ​

ហេតុការណ៍​ខាងលើ​បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ព្រមទាំង​សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​​​ខណ្ឌ​ក្រុង និង​ប៉ុស្តិ៍​រដ្ឋ​បាល​មកពិនិត្យ​​កន្លែងកើតហេតុ ដោយ​សមត្ថ​កិច្ច​ស្មានថា ជនបរទេស​រូប​នេះ​ស្លាប់​ដោយ​មូល​ហេតុ​អ្វី​មួយ ក្រោយ​ពី​សមត្ថ​កិច្ច​​ពិនិត្យ​ឃើញ​នៅ​មាន​ដង្ហើម ក៏​ដាស់​ជន​បរទេស​រូប​នោះ​ឱ្យងើប​ឡើង ។ ​ពេល​នោះ​គេ​ឃើញ​​ជន​បរទេស​រូប​នោះ​បាន​ឡើង​អង្គុយ​គ្រវី​តែ​ក្បាល ទោះ​បីសមសត្ថ​កិច្ច​ព្យា​យាម​សួរ​ថា ​មក​ពី​ណា​ទៅ​ណា មូល​ហេតុ​អ្វី​បាន​ជា​មក​ដេក​នៅ​ទី​នេះ ក៏​ជន​បរទេស​​រូប​នោះ​ពុំ​ព្រម​​ប្រាប់​សមត្ថ​កិច្ច​ដែរ នៅ​អង្គុយ​គ្រវី​តែ​ក្បាល​ដាក់​សមត្ថ​កិច្ច៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ