រាជធានីភ្នំពេញ ៖ មនុស្សកាន់តែកំពុងប្រឈមនឹងជំងឺប្លែកៗ ទាំងខ្លួននៅក្មេង ស្របគ្នាដែលមនុស្សមួយចំនួនត្រូវគេឃើញឈឺស្លាប់ភ្លាមៗទាំងវ័យមិនទាន់ពាក់កណ្ដាលដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកជាដើម ។
អ្នកជំនាញសុខភាពបានអះអាងថា ហេតុផលតែមួយគត់ដែលអាចឱ្យមនុស្សចៀសផុតពីជំងឺទាំងនេះ គឺត្រូវសកម្មនឹងកីឡាតាំងពីឥឡូវនេះទៅ ដើម្បីកុំឱ្យសុខភាពទ្រុឌទ្រោម ទើបចាប់គិតគូរដែលអ្នកជំនាញសុខភាពបានប្រកាសថា ជារឿងហួសពេល។
លោកវេជ្ជបណ្ឌិត សុខ ចិត្ត ជំនាញសង្គ្រោះបន្ទាន់ និងថ្នាំសណ្ដំ ប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងកាលពេលថ្មីៗកន្លងមកនេះថា របបអាហារ និងបរិយាកាសរស់នៅក្នុងពេលនេះ នឹងធ្វើឱ្យមនុស្សច្រើនឡើងប្រឈមនឹងបញ្ហាសុខភាព ជាពិសេសគឺបញ្ហាចរន្តឈាមដើរមិនសូវស្រួល ហើយបណ្ដាលឱ្យមនុស្សមានជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ដោយមិនទាន់រាប់បញ្ចូលជំងឺប្លែកៗផ្សេងទៀត ដែលបង្កពីរបបអាហារ ដែលមានសារជាតិគីមីខ្ពស់។
លោកថា ចំណីអាហារនាពេលបច្ចុប្បន្ន សុទ្ធតែមានបញ្ចូលតិចតួចនូវសារធាតុគីមីទុកឱ្យបានយូរ ឱ្យមានឱជារស និងសារធាតុប៉ះពាល់សុខភាពជាច្រើនដែលមិនបង្កផលប៉ះពាល់ក្នុងពេលទទួលទាន ប៉ុន្តែវាបានបង្កនូវផលប៉ះពាល់ជាច្រើនផ្សេងទៀតនៅពេលខាងមុខ ជាពិសេសគឺជំងឺក្រពះ ពោះវៀន និងជំងឺមហារីកជាដើម។
លោកថា មានមធ្យោបាយមួយគត់ គឺត្រូវតែមានកីឡាក្នុងខ្លួន បើទោះជាមិនអាចក្លាយខ្លួនជាអ្នកកីឡាដែលមានចលនា ក៏ត្រូវហាត់ប្រាណ និងធ្វើសកម្មភាពបញ្ចេញញើស បញ្ចេញជាតិពុលឱ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីបន្ថយនូវការប៉ះពាល់ទាំងនោះ ។
លោកបានហៅអ្នកមានសកម្មភាពហាត់ប្រាណ និងមានកីឡាក្នុងខ្លួនទាំងអស់ ថាជាអ្នកដែលហ៊ានប្រឈមនឹងផលប៉ះពាល់ និងថាអ្នកដែលសកម្មទាំងនោះ នឹងមានសុខភាពល្អប្រសើរជាងអ្នកមិនមានកីឡាក្នុងខ្លួន ។ ប៉ុន្តែលោកថា ការទទួលទានគ្រឿងស្រវឹង និងអាហារដែលមានសារធាតុគីមីដោយមិនប្រយ័ត្នរាល់ថ្ងៃ ក៏នៅតែប៉ះពាល់សម្រាប់អ្នកលេងកីឡាផងដែរ ប្រសិនបើខ្វះការយកចិត្តទុកដាក់ ។
អ្នកបញ្ចេញញើសជាប្រចាំនឹងទទួលបានអត្ថប្រយោជន៍ច្រើនណាស់ពីការលេងកីឡា ដោយលោកបញ្ជាក់យ៉ាងខ្លីថា បើអត់សកម្មភាពលេងកីឡាទាល់តែសោះក៏ត្រូវតែមានពេលស្ទីម និងម៉ាស្សា ដើម្បីសម្រួលសរសៃ និងបញ្ចេញញើសដាច់ខាត ទើបអាចដោះស្រាយនូវបញ្ហាផលប៉ះពាល់បាន ។
រំលឹកពីការរៀបរាប់អត្ថប្រយោជន៍នៃការបញ្ចេញញើសនាពេលនោះ លោកបានថ្លែងថា ការធ្វើចលនាកីឡា ឬស្ថិតនៅបន្ទប់ស្ទីមឱ្យចេញញើស ទី១ជួយកាត់បន្ថយស្ត្រេស ទី២ជំរុញរាងកាយឱ្យសម្រាកបានល្អ ទី៣ជំរុញឱ្យមានការសម្រាន្តលក់ស្កប់ស្កល់ ទី៤បង្កើនប្រព័ន្ធការពារនៅក្នុងរាងកាយឱ្យរឹងមាំ ទី៥ជួយសម្រួលដល់ចលនាឈាមរត់បានល្អ ទី៦ជួយកម្ចាត់សារជាតិពុលពីសារពាង្គកាយ ទី៧ជំនួយដល់ការដកដង្ហើម ទី៨ទាញអុកស៊ីសែនទៅកាន់ខួរក្បាលបានល្អ ទី៩ធ្វើឱ្យស្បែកទន់ភ្លឺរលោង ទី១០ជួយបញ្ចុះទម្ងន់សម្រកខ្លាញ់ និងទី១១ជួយប្រឆាំងការរលាក ដោយសារតែការស្ទីម និងសូណា ធ្វើឱ្យស្បែករបស់មនុស្សស៊ាំនឹងបរិយាកាសក្ដៅ ឬត្រជាក់បានយ៉ាងល្អ ។
សម្រាប់សូណាវិញ លោកថាមានគុណប្រយោជន៍យ៉ាងខ្លាំងដូចជា ទី១ជួយបញ្ចុះទម្ងន់ ទី២បញ្ចេញជាតិពុលក្នុងខ្លួន ទី៣បន្ថយអាការឈឺសាច់ដុំរ៉ាំរ៉ៃ ទី៤ជំរុញសរសៃឈាមត្រង់កន្លែងរបួសស្នាម ឬកន្លែងវះកាត់ឱ្យដើរស្រួលឆាប់ជា ទី៥ជួយប្រព័ន្ធឈាមរត់ក្នុងបេះដូងបានល្អ ទី៦ជួយជំរុញប្រព័ន្ធសារពាង្គកាយឱ្យរឹងមាំ និងទី៧ជួយជំរុញការព្យាបាលជំងឺមហារីកឱ្យមានប្រសិទ្ធភាព ។
ចំណែកការម៉ាស្សាវិញលោកថា ទី១កាត់បន្ថយស្ត្រេស ទី២កាត់បន្ថយការឈឺចាប់ក្រោយវះកាត់ ទី៣កាត់បន្ថយជំងឺថប់អារម្មណ៍សម្រាប់អ្នកធ្វើការច្រើន ទី៤កាត់បន្ថយការឈឺចាប់ផ្នែកខាងក្រោមឆ្អឹងខ្នង ទី៥កាត់បន្ថយភាពតឹងនៃសាច់ដុំ ទី៦ជួយឱ្យប្រព័ន្ធខួរក្បាលបញ្ជាទៅការគិតបានល្អ ទី៧ជួយបន្ថយការឈឺចាប់សម្រាប់អ្នកមានអាការឈឺក្បាលរ៉ាំរ៉ៃ(ជំងឺប្រកាំង)។
ទី៨ជួយឱ្យសម្រាន្តបានស្កប់ស្កល់ ទី៩កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ទី១០ជំរុញឱ្យសុខភាពបេះដូងដើរស្រួល ទី១១បន្ថយការឈឺចាប់ត្រង់កន្លែងសន្លាក់ ទី១២បន្ថយស្ត្រេសសម្រាប់អ្នកជំងឺមហារីក ទី១៣ជួយបញ្ចុះសម្ពាធឈាម ទី១៤ជួយបន្ថយអាការឈឺប្រអប់ដៃ ទី១៥កាត់បន្ថយអាការរោយកញ្ចឹងក ទី១៦កាត់បន្ថយអាការក្អួតចង្អោរសម្រាប់អ្នកកើតជំងឺមហារីក និងទី១៨បន្ថយការឈឺចាប់អ្នកវះកាត់ប្ដូរសន្លាក់ ។
លោកវេជ្ជបណ្ឌិត សុខ ចិត្ត បន្តថា មនុស្សគ្រប់រូបគួរមានទម្លាប់ស្ទីម និងម៉ាស្សា ជាពិសេសអ្នកមិននូវចង់ហាត់ប្រាណបញ្ចេញញើស ។ ដ្បិតថាសកម្មភាពហាត់ប្រាណ និងធ្វើកីឡាអាចនឹងធ្វើឱ្យមនុស្សគ្រប់រូបឈឺសាច់ដុំដំបូងៗ ប៉ុន្តែលោកថាវាមិនមានផលប៉ះពាល់នោះទេ ផ្ទុយទៅវិញ គឺវាបានជួយឱ្យសរីរាងគ្រប់ផ្នែកមានចរន្តឈាមដើរបានល្អ ហើយបញ្ហាសំខាន់គឺរន្ធញើសនឹងបើកបញ្ចេញសារជាតិពុលចេញពីក្នុងខ្លួនបានច្រើនដែលនឹងធ្វើឱ្យសុខភាពមានដំណោះស្រាយល្អប្រសើរ ។
យ៉ាងណាមិញ លោកជំរុញឱ្យមនុស្សគ្រប់រូបត្រូវមានសកម្មភាពកីឡាតាំងពីក្មេងឡើងទៅ ដោយមិនមែនទាល់តែចូលដល់វ័យទ្រុឌទ្រោមហើយ ទើបម្នាក់ៗសម្រុកចេញហាត់ប្រាណ ដើម្បីស្ដារសុខភាពនោះឡើយ ។ លោកឧទាហរណ៍ថា អ្នកជាកីឡាករដែលមានសកម្មភាពហ្វឹកហាត់ជាប់លាប់ ពួកគេតែងតែមានសុខភាពប្រក្រតីជាងមនុស្សគ្មានសកម្មភាពកីឡា បើទោះជាកីឡាករទាំងនោះមិនសូវបានដឹងពីអត្ថប្រយោជន៍ក្រៅពីចង់ចាញ់ឈ្នះរបស់ពួកគេ ។
មិនខុសគ្នាដែរ កីឡាករ-កីឡាការិនីគ្រប់ផ្នែកបានអះអាងថា តាំងពីពួកគេបានក្លាយជាជនសកម្មក្នុងការបញ្ចេញញើសតាមរយៈសកម្មភាពកីឡា បានធ្វើឱ្យផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេត្រូវបានកាត់បន្ថយជាអតិបរិមា ។ ប៉ុន្តែពួកគេក៏បានព្រមានផងដែរថា ការហ្វឹកហាត់ ឬការបញ្ចេញញើសលើសកម្រិត ហើយខ្វះរបបអាហារគ្រប់គ្រាន់ ក៏នឹងធ្វើឱ្យប៉ះពាល់សុខភាពវិញផងដែរ៕
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...