…បុគ្គលល្បីខ្លះ…អ្នកនយោបាយល្បីមាត់ដាចខ្លះ…មាត់អត់គម្រប…មានចរិតកោងកាចមិនគោរពច្បាប់រដ្ឋច្រើននាក់ហើយ…ដែលត្រូវជាប់ខ្នោះជាប់គុក…ជាប់ទាល់តែធុញនឹងជីវិតរស់នៅក្នុងគុក ។
អ្នកនយោបាយដែលជាប់គុក…ក៏ច្រើននាក់ពិបាករាប់ដែរ ចេះដឹងខ្លួនទាន់…បានសុំទោស ដោយបានសុំតេជោសែនជួយអន្តរាគមន៍ ។
តេជោនាយករដ្ឋមន្ត្រី…មិនដែលមើលរំលង និងមិនដែលអត់ក្តីមេត្តាទេ…បានឃើញអ្នកខុសចេះសុំទោសចេះសារភាព…ក៏ធ្វើអន្តរាគមន៍ក្នុងនាមមនុស្សធម៌…ដោយសុំទៅព្រះរាជាមេត្តាព្រះរាជទានលើកលែងទោស។
រឿងលើកលែងទោសទណ្ឌិត…តេជោសែនអត់មានសិទ្ធិទេ…មានតែព្រះរាជា មានសិទ្ធិចេញព្រះរាជក្រឹត្យ ។
សូម្បីលោកសម រង្ស៊ី ដែលមានទោសរត់ចោលស្រុកដោយខ្លួនឯង…ក៏ធ្លាប់បានសុំទោសតេជោសែន…បានសារភាពនូវកំហុសរបស់ខ្លួន…បានបន្ទាបខ្លួនឯងថា ពិតជាបានប្រព្រឹត្តខុសច្បាប់ មែន ។
សម រង្ស៊ី សុំទោសតេជោសែន…អង្វរទន់មាត់ទន់ឆ្អឹងសុំតេជោសែនជួយ…មិនមែនសុំទោសម្តងទេ…បើមិនបំផ្លើសទេ គឺបានអោនលំទោនដោយវាចាដល់ទៅ៣ដង…ហើយក៏ត្រូវបានតេជោសែនសុំទៅព្រះរាជាលើកលែងទោស…បានដល់ទៅ៣ដងដែរ ប៉ុន្តែគាត់ជាមនុស្សមានពូជមិនចេះរាង !
មានទស្សនៈខ្លះគិតថា…ពេលនេះបើសម រង្ស៊ី មិនកោងកាច…មិនមែនមនុស្សច្រឡឺសបឺសទេ…ហើយប្រើវាចាទន់ភ្លន់…សុំសារភាពកំហុសណាមួយ…ប្រហែលជាមិនថោកទាបទៀតទេ…ហើយប្រហែលបានទទួលការសណ្តោសប្រណីទៀត ។
លោក កឹម សុខា ក៏ដូច្នោះដែរ…ជាប់គុកព្រោះតែមាត់ដាច…ជាប់គុកព្រោះតែធ្វើអាយ៉ងបរទេស…ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល…ផ្តួលមិនបានក៏ជាប់ចោទក្បត់ជាត់ ។
គ្មានអ្វីពិបាកទៀតសោះ…ពេលនេះតេជោសែនកំពុងធ្វើនយោបាយ «រុញទូកបណ្តោយទឹក»…ពោលគឺជួយបានគ្រប់គ្នាហើយ…បានរួចពីទុក្ខទោស…ដោយសារលិខិតសុំទោស ។ ដូច្នោះលោក កឹម សុខា…ទ្រាំនៅដេកគុកម្នាក់ឯងដល់ណាទៀត…គ្មានបរទេសណាមកជួយបានទេ…ដឹងហើយតើ !
តាមទស្សនៈអាឡេវ…ពេលវេលាល្អ «ហុងស៊ុយ» ធ្លាក់មកដល់ហើយ…ម៉េចមិនសាកល្បង ? ម៉េចមិនប្រើទូកខ្លីងាយស្រួលបត់បែន ? ដូចពាក្យចាស់ថា «ថោកអីដៃ ថ្លៃអីមាត់» ឬមួយចង់ភ្លក់គុកបន្ត ?…ហេ ! េហ !
ចែករំលែកព័តមាននេះ