ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមណៈ​មិនមែន​សម្គាល់​ត្រឹមតែ​កា​កោរសក់​ប៉ុណ្ណោះ​ទេ

5 ឆ្នាំ មុន

ទោះជា​បុគ្គល​មិន​បាន​សម្លាប់​អ្នក​ដទៃ​ឲ្យ​វិនាស​ចាក​ជីវិត​ក្តី គឺ​គ្រាន់តែ​បៀតបៀន​ដោយ​ដំបង​ឲ្យ​គេ​បាន​ទទួល​រង​សេចក្ដី​លំបាក​ទាំង​ផ្លូវ​កាយ និង​ចិត្ត ក៏​ហៅ​ថា សមណៈ​មិន​បាន ព្រោះហេតុតែ​មិន​ទាន់​រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​នៅឡើយ​។ លុះណាតែ​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ឱ្យ​ស្រឡះ ទើប​ហៅ​ថា សមណៈ ដូច​មាន​ពុទ្ធភាសិត​ថា​៖…

ទោះជា​បុគ្គល​មិន​បាន​សម្លាប់​អ្នក​ដទៃ​ឲ្យ​វិនាស​ចាក​ជីវិត​ក្តី គឺ​គ្រាន់តែ​បៀតបៀន​ដោយ​ដំបង​ឲ្យ​គេ​បាន​ទទួល​រង​សេចក្ដី​លំបាក​ទាំង​ផ្លូវ​កាយ និង​ចិត្ត ក៏​ហៅ​ថា សមណៈ​មិន​បាន ព្រោះហេតុតែ​មិន​ទាន់​រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​នៅឡើយ​។ លុះណាតែ​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ឱ្យ​ស្រឡះ ទើប​ហៅ​ថា សមណៈ ដូច​មាន​ពុទ្ធភាសិត​ថា​៖

អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​បាប​ឱ្យ​អស់ពី​ខន្ធ​សន្តាន​ជា​លក្ខណៈ​សម្គាល់​របស់​សមណៈ​។

បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះតែ​កោរសក់​ប៉ុណ្ណោះ​ទេ អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា លោភលន់​ចង់បាន​លាភ នឹង​ឈ្មោះ​ថា សមណៈ ដូច​ម្ដេច​បាន​ ។

ចំណែក​ខាង​ជន​ដែល ជា​អ្នក​រម្ងាប់​នូវ​បាប​ទាំង​តូច​ទាំង​ធំ​បាន​ដោយ​សព្វគ្រប់ ទើប​តថាគត​ហៅ​ថា សមណៈ ព្រោះតែ​គេ​រម្ងាប់​នូវ​បាប​ទាំងឡាយ​នោះ​ឯង​។