ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​ឧប្បត្តិហេតុ​ពេល​កំពុងធ្វើការ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើ​បាន​ឲ្យ​ដឹង​ថា បុរស​ជាង​ផ្សារ​ដែក​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ពេល​កំពុង​ផ្សារ​ដែក​ដើម្បី​សង់រោង​ឱ្យ​អតិថិជន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​ភ្នំ​លាវ…

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើ​បាន​ឲ្យ​ដឹង​ថា បុរស​ជាង​ផ្សារ​ដែក​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ពេល​កំពុង​ផ្សារ​ដែក​ដើម្បី​សង់រោង​ឱ្យ​អតិថិជន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​ភ្នំ​លាវ ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មុ​ល លី​ហ៊ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​ផ្សារ​ដែក​ដើម្បី​សង់រោង​ឱ្យ​អតិថិជន ស្រប​ពេល​នោះ​មេឃ​ភ្លៀង​ខ្លាំង ហើយ​ទឹកភ្លៀង​បាន​ហូរ​កាត់​ខ្សែភ្លើង​ដែល​មាន​ត​មុខតំណរ​នោះ​បាន​មក​ប៉ះ​ជើង​ឆ្វេង​របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ឆក់​រង​របួសធ្ងន់​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​របួស​របស់​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃ​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ