តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City មើលទៅដូចជាមិនពិន័យកីឡាកររបស់ខ្លួន Sergio Aguero ចំពោះវីឌីអូជក់ស៊ីសាឡើយ ។ តាមពិតទៅវីឌីអូនោះ មិនមែនបង្ហោះដោយសាមីខ្លួន Aguero នោះទេ ។ វាត្រូវបានបង្ហោះដោយមិត្តភក្តិរបស់គេទៅលើ Instagram ។

អ្នកចាត់ការក្លិប លោក Pep Guardiola បាននិយាយកាលពីមុនបើករដូវកាលថា លោកពិតជាស្ងើចនឹងការលេងបានល្អរបស់កីឡាករនេះណាស់ក្រោយមកពីប្រកួត World Cup វិញ ។

គួរបញ្ជាក់ផងដែរថា កីឡាករអាយុ៣០ឆ្នាំរូបនេះស៊ុតបំប៉ោងសំណាញ់មិនបានសម្រេចនៅក្នុងការប្រកួតជាមួយនឹង Wolves នៅចុងសប្តាហ៍កន្លងមកនេះ ។ តាំងពីចូលរដូវកាលមក Aguero មានមុខរាល់ការប្រកួតដោយស៊ុតបាន៥គ្រាប់ជូនក្រុមរួចមកហើយ ៕
Lo que no llegamos a mostrar en @losangeles_ok LOLA MANGIN, la nueva novia del KUN. Ya se muestran en las redes #LAM pic.twitter.com/BU9w9mzAFM
— A N G E L (@AngeldebritoOk) August 22, 2018
ចែករំលែកព័តមាននេះ