ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​7​ខែ ឥណទាន​អេ​ស៊ី​លី​ដាស​ម្រេច​បាន​កំណើន​3%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា សម្រេច​បាន​កំណើន​៣%​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា សម្រេច​បាន​កំណើន​៣%​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អុ​ិ​ន ចាន់​នី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ទំហំ​ឥណទាន​របស់​ធនាគារ​បាន​កើន​ទឹកប្រាក់​ពី​៣.០២២​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន រហូត​ដល់​ចំនួន​៣.១១២​លាន​ដុល្លារ​នៅ​ដំណាច់ខែ​កក្កដា កន្លង​មកនេះ ស្មើនឹង​កំណើន​៣% ។ លោក​បន្ត​ថា ការ​សម្រេច​បាន​កំណើន​នេះ អាច​ធ្វើ​ឲ្យ​ធនាគារ​ទទួល​បាន​ឥណទាន​តាម​ការ​គ្រោងទុក​ប្រចាំឆ្នាំ ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៩%​នៅ​ឆ្នាំ​នេះ ។ លោក​បន្ត​ថា ៖« លើស​ពី​នេះ​ទំហំ​ប្រាក់​បញ្ញើ បាន​កើនឡើង​ខ្ពស់​ជាង​ឥណទាន ដោយ​ទឹកប្រាក់​បាន​កើន​ពី​៣.២៤៩​លាន​ដុល្លារ រហូត​ដល់​ទំហំ​៣.៤០៥,៩​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ជិត​៥% »​។ លោក​បន្ថែម​ថា ៖« កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​កើនឡើង​ផង​ដែរ »​។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​មាន​ចំនួន​១២៥​ទ្រី​លាន​រៀល ស្មើនឹង​៣១​ប៊ី​លាន​ដុល្លារ កើនឡើង​៧៣​ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៩៨ ។ ក្នុង​នោះ ឥណទាន​សរុប​ដែល​បាន​ផ្តល់​ទៅ​គ្រប់​វិស័យ​មាន​ចំនួន​៧១​ទ្រី​លាន​រៀល ស្មើនឹង​១៧​ប៊ី​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​៧៧​ទ្រី​លាន​រៀល ស្មើនឹង​១៩​ប៊ី​លាន​ដុល្លារ ។

ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិលោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ការ​រីក​ចម្រើន​ក្នុង​វិស័យ​ធនាគារ ក៏​ដូច​ជា​ក្នុង​ប្រព័ន្ធ ហិរញ្ញវត្ថុ​កម្ពុជា បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​ភាព​កាន់តែ​ទុកចិត្ត​បាន ហើយ​ប្រព័ន្ធ​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​វិវត្តន៍​ទៅ​មុខ​ដោយ​វិជ្ជមាន ព្រោះ​បច្ចេកវិទ្យា​បាន​និង​កំពុង​ជួយ​ដល់​វិស័យ​នេះ​។

លោក​បន្ត​ថា ការ​មក​ដល់​នៃ​ធនាគារ​ថ្មី បាន​ផ្តល់​ឲ្យ​វិស័យ​នេះ​មាន​ភាព​រីក​ចម្រើន​ទាំង​ធនធាន ទាំង​បច្ចេកវិទ្យា និង​មនុស្ស ព្រោះ​ពេល​ធនាគារ​ថ្មី​ៗ​មក​ដល់ ពួក​គេ​នាំ​យក​បច្ចេកវិទ្យា​មក ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​នេះ​រីក​ចម្រើន​ថែម​ទៀត ។
លោក​បន្ត​ថា ៖« សុខភាព​ឥណទាន​មាន​ភាពល្អ​ប្រសើរ និង​កំណើន​នៃ​ឥណទាន​មិន​កើន​គំហុក និង​ឈាន​ដល់​ចំណុច​គួរ​ឲ្យ​បារម្ភ​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ