ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ​សម្រាប់​ការ​មាន​ផ្ទៃពោះ​មាន​សុខភាព​ល្អ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់​វា​សំខាន់​ណាស់​ដែល​ត្រូវ​ប្រាកដ​ថា​អាហារ​របស់​អ្នកមាន​សារធាតុចិញ្ចឹម​ដែល​ទារក​ត្រូវការ ។ សូម​មើល​ការ​ណែនាំ​ចំពោះ​ការ​រក្សា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ អំឡុង​ពេល​មាន​ផ្ទៃពោះ ។ វា​ជា​រឿង​សំខាន់​ក្នុង​ការ​បរិភោគ​របប​អាហារ​មាន​តុល្យភាព​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ។ ជា​រៀងរាល់ថ្ងៃ​ចូរ​ព្យាយាម​ញ៉ាំ​៖ ១-គ្រាប់​ធញ្ញជាតិ ៖…

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់​វា​សំខាន់​ណាស់​ដែល​ត្រូវ​ប្រាកដ​ថា​អាហារ​របស់​អ្នកមាន​សារធាតុចិញ្ចឹម​ដែល​ទារក​ត្រូវការ ។ សូម​មើល​ការ​ណែនាំ​ចំពោះ​ការ​រក្សា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ អំឡុង​ពេល​មាន​ផ្ទៃពោះ ។

វា​ជា​រឿង​សំខាន់​ក្នុង​ការ​បរិភោគ​របប​អាហារ​មាន​តុល្យភាព​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ។
ជា​រៀងរាល់ថ្ងៃ​ចូរ​ព្យាយាម​ញ៉ាំ​៖

១-គ្រាប់​ធញ្ញជាតិ ៖ ជ្រើសរើស​ធញ្ញជាតិ​ទាំងមូល ។ ពួក​វា​មាន​ជាតិ​សរសៃ វីតាមីន និង​ជីវជាតិ​ច្រើន ។

២-ផ្លែ​ឈើ ៖ ២​ពែង​ក្នុង​មួយ​ថ្ងៃ ។ បរិភោគ​ឲ្យ​បាន​គ្រប់​ពណ៌ គ្រប់​ប្រភេទ ។ ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ការពារ​ជំងឺ​ឫសដូងបាត និង​បញ្ហា​ទល់លាមក ។

៣-បន្លែ ៖ ៣​ពែង​ក្នុង​មួយ​ថ្ងៃ ។ បន្លែ​បៃតង គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​វីតាមីន និង​ជាតិ​ដែក​ដែល​រាង​កាយ​អ្នក​ត្រូវការ ។

៤-ប្រូតេអ៊ីន ៖ ចូរ​ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់ ។ បរិភោគ​ត្រី​ឆ្អិន​ឲ្យ​បាន​ញឹកញាប់ ។ ត្រូវ​ប្រាកដ​ថា អ្នក​ទទួល​បាន​ប្រភព​ប្រូតេអ៊ីន និង​ជាតិ​ដែក​គ្រប់គ្រាន់ ។

៥-ទឹកដោះគោ ៖ ៣​ពែង​ក្នុង​មួយ​ថ្ងៃ ។ ទឹកដោះគោ គឺជា​ប្រភព​ដ៏​ល្អ​នៃ​កាល់ស្យូម និង​ប្រូតេអ៊ីន ។

៦-ជាតិ​ខ្លាញ់ ៖ ប្រភព​ដ៏​ល្អ​បំផុត​រួម​មាន កា​ណូ​ឡា អូ​លីវ ផ្កាឈូករ័ត្ន ។ ត្រី ផ្លែ​ប៊័រ ផ្លែ​ឈើ និង​ផ្លែ​អូ​លីវ ក៏​ជា​ប្រភព​ល្អ​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ