ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំងនៃតំណក់ទឹកភ្នែក៖ ហេតុអ្វីមនុស្ស «ឆាប់ប៉ះទង្គិចចិត្ត» គឺជាមនុស្សរឹងមាំបំផុត?

15 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការឆាប់រំភើបញាប់ញ័រ ឬងាយស្រក់ទឹកភ្នែកនៅពេលជួបសម្ពាធ មិនមែនជាសញ្ញានៃភាពទន់ជ្រាយ ឬជារឿងខុសប្រក្រតីនោះទេ។ បុគ្គលដែលមានអារម្មណ៍រហ័ស​តែងមានលក្ខណៈសម្គាល់ពិសេសៗដូចជា៖ ងាយរំខានដោយសំឡេងខ្លាំងឬពន្លឺខ្លាំង ឆាប់មានអារម្មណ៍រំភើបតាមសាច់រឿងឬបទចម្រៀង ចាប់អារម្មណ៍បានយ៉ាងរហ័សនូវរាល់ការផ្លាស់ប្តូរទឹកមុខឬកាយវិការរបស់អ្នកដទៃ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការឆាប់រំភើបញាប់ញ័រ ឬងាយស្រក់ទឹកភ្នែកនៅពេលជួបសម្ពាធ មិនមែនជាសញ្ញានៃភាពទន់ជ្រាយ ឬជារឿងខុសប្រក្រតីនោះទេ។

បុគ្គលដែលមានអារម្មណ៍រហ័ស​តែងមានលក្ខណៈសម្គាល់ពិសេសៗដូចជា៖ ងាយរំខានដោយសំឡេងខ្លាំងឬពន្លឺខ្លាំង ឆាប់មានអារម្មណ៍រំភើបតាមសាច់រឿងឬបទចម្រៀង ចាប់អារម្មណ៍បានយ៉ាងរហ័សនូវរាល់ការផ្លាស់ប្តូរទឹកមុខឬកាយវិការរបស់អ្នកដទៃ និងចូលចិត្តធ្វើការក្នុងបរិយាកាសស្ងប់ស្ងាត់ដើម្បីផ្ដោតអារម្មណ៍។ មនុស្សប្រភេទនេះច្រើនតែមានចិត្តទូលាយ និងអាចយល់ពីអារម្មណ៍អ្នកជុំវិញខ្លួនបានយ៉ាងស៊ីជម្រៅ ទោះបីជាពេលខ្លះពួកគេហាក់ដូចជាតក់ស្លុតខ្លាំងនៅពេលជួបបញ្ហាក៏ដោយ។ ផ្ទុយពីការយល់ឃើញរបស់មនុស្សទូទៅ ការហ៊ានបង្ហាញអារម្មណ៍ពិត និងការទទួលស្គាល់ភាពទន់ភ្លន់របស់ខ្លួនឯង គឺជាភស្តុតាងនៃភាពរឹងមាំផ្នែកផ្លូវចិត្ត ដែលល្អជាងការលាក់ទុកនូវភាពឈឺចាប់នៅខាងក្នុង។

ប្រសិនបើអ្នកមានលក្ខណៈទាំងនេះ សូមចូលរួមអបអរសាទរព្រោះអ្នកគឺជាមនុស្សដែលមានបេះដូងដ៏ស្រស់ស្អាត និងមានសមត្ថភាពពិសេសក្នុងការទទួលដឹងពីពិភពលោកបានច្បាស់ជាងមនុស្សទូទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ