តើលោក កឹម សុខា អាចមានវាសនាដូចកូនចៅដែរឬទេ ?
- ភ្នំពេញ
រាជធានីភ្នពេញ ៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម បានសម្តែងក្តីសង្ឃឹមថា តុលាការ និងដោះលែងលោក កឹម សុខា…
រាជធានីភ្នពេញ ៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម បានសម្តែងក្តីសង្ឃឹមថា តុលាការ និងដោះលែងលោក កឹម សុខា…
រាជធានីភ្នពេញ ៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម បានសម្តែងក្តីសង្ឃឹមថា តុលាការ និងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅ ពេលខាងមុខឆាប់ៗនេះ ។
ការសម្តែងក្តីសង្ឃឹមរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ស្របពេលដែលតុលាការរាជធានីភ្នំពេញកោះអញ្ជើញមេធាវីលោក កឹម សុខា ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា នៅថ្ងៃទី៣០ សីហាខាងមុខនេះ ។
ខណៈពេលដែលរង់ចាំទទួលសកម្មជនដែលជាប់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៧ សីហា នៅពន្ធនាគារព្រៃស លោក ប៉ុល ហំម បានបញ្ជាក់ថា «កូនសោរមិនមែននៅដៃខ្ញុំទេ ប៉ុន្តែខ្ញុំគ្រាន់តែថា ខ្ញុំនៅតែសង្ឃឹមអ្វីៗត្រូវតែមានទីបញ្ចប់របស់វា អ្នកដែលជាប់ឃុំឃាំងក៏អ៊ីចឹងដែរ ។ ការលំបាកវេទនាយ៉ាងណាក៏ដោយ ក៏ត្រូវមានទីបញ្ចប់ អាហ្នឹងជាច្បាប់របស់ធម្មជាតិ ។ ខ្ញុំមិនជឿថា លោក កឹម សុខា នៅតែជាប់គុករហូតនោះទេ អ្វីៗនឹងមានដំណោះស្រាយ» ។
សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ បន្ទាប់លោក គី ឬទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតកោះអញ្ជើញលោក ផៃង ហេង មេធាវីការពារក្តីឲ្យលោក កឹម សុខា ដើម្បីសាកសួរក្នុងនីតិវិធីស្តីពីការពន្យាពេលឃុំខ្លួនបណ្តោះអាសន្នលើសំណុំរឿងសន្និដ្ធិភាពជាមួយបរទេស នៅថ្ងៃទី៣០ សីហា បន្ទាប់ពីសាកសួរនៃមណ្ឌលអប់រំកែប្រែទី៣ (ម៣) ខេត្តត្បូងឃ្មុំ ។
គួរឮកថា ការលើកឡើងរបស់លោក ប៉ុល ហំម នេះ បន្ទាប់ពីលោកមើលឃើញថា អ្នកនយោបាយសកម្មជនអតីតបក្សប្រឆាំងសកម្មជនដីធ្លី អតីតវិទ្យុអាស៊ីសេរីត្រូវបានដោះលែងឲ្យមានសេរីភាពវិញ តាមរយៈសំណើររបស់រាជរដ្ឋាភិបាលសុំព្រះមហាក្សត្រ ។ ជាងនេះតាមគម្រោងរបស់រាជរដ្ឋាភិបាលបានអះអាងថា នឹងមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅពេលខាងមុខនេះផងដែរ ។
យ៉ាងណាក្តីការដោះលែងនេះត្រូវអ្នកវិភាគសង្គមនាំគ្នាលើកឡើងថា ជាសញ្ញាមួយល្អ ដើម្បីធ្វើឲ្យអ្នកនយោបាយចេញរួបរួមគ្នា ដើម្បីកសាងប្រទេស ដើម្បីពលរដ្ឋពិតប្រាកដកុំចេះតែវាប្រហារលាបពណ៌គ្នាទៅវិញទៅមក ដែលធ្វើឲ្យខ្មែរបែកបាក់ផ្ទៃក្នុងធ្វើឲ្យបរទេសមើលងាយ ។ សម្រាប់ការលើកលែងទោសជាបន្តបន្ទាប់នេះ បានបង្ហាញយ៉ាងច្បាស់ថា កមៅ្តនយោបាយ នៅក្នុងប្រទេសកម្ពុជាត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ។ ចំណុចនេះហើយធ្វើឲ្យពលរដ្ឋចង់បាន ។
ផ្ទុយទៅវិញការដោះលែងនេះមិនត្រូវបានលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងសាទរចំពោះ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនោះទេ ដោយបានពោលយ៉ាងដូច្នេះថា ការដោះ លែងសកម្មជនអ្នកនយោបាយ សកម្មជនដីធ្លី… ដោយសារតែរាជរដ្ឋាភិបាលមានគំនាបពី អន្តរជាតិទៅវិញ ។
យ៉ាងណាក្តីការលើកឡើងបែបនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានថា សម្តេចស្អប់ណាស់អ្នកដែលនិយាយថា ដោះលែងដោយសារតែមានគំនាបពីបរទេសនោះ ៕
ចែករំលែកព័តមាននេះ