ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​រុ​ស្ស៊ី​២​នាក់​ត្រូវបាន​ដាក់​ពន្ធនាគារ​ម្នាក់​៦​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៧ សីហា​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​រុ​ស្ស៊ី​ពីរ​នាក់ ក្នុង​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ លើ​សំណុំរឿង​គាស់​ទូ ATM លួច​យក​ប្រាក់​របស់​ធនាគារ ABA និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៧ សីហា​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​រុ​ស្ស៊ី​ពីរ​នាក់ ក្នុង​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ លើ​សំណុំរឿង​គាស់​ទូ ATM លួច​យក​ប្រាក់​របស់​ធនាគារ ABA និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

គួរ​បញ្ជាក់​ថា សំណុំរឿង​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា សាលាដំបូង​បាន​លើកយក​មក​បើ​សវនាការ​ជំនុំជម្រះ​ទោស ដែល​ជាប់ចោទ​ជា​ជនជាតិ​រុ​ស្ស៊ី​២​នាក់ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ប្រាក់​តាម ATM) របស់​ធានា​គារ​ABA យោង​តាម​មាត្រា​៣៥៣.៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​នឹង​បទ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ។

ជនជាប់ចោទ​ឈ្មោះ ZAMETNYA ALEXANDER អាយុ​៣១​ឆ្នាំ និង​ម្នាក​ទៀត​ឈ្មោះ TELENKOV IVAN អាយុ​៣០​ឆ្នាំ ជនជាតិ​រុ​ស្ស៊ី​ទាំង​២​នាក់ ។ ដែល​អង្គ​សវនាការ​ដឹកនាំ​ដោយ​លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ និង​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​ក្តី​ផង​ដែរ ។ នៅ​មុខ​ក្រចកសេះ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ខ្លួន​មិន​មានគំនិត​លួច​លុយ​ក្នុង​ទូរ ATM នោះ​ទេ តែ​ដោយសារ​ពួក​គេ​ខ្វះខាត​លុយកាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ​ពួក​គេ​ក៏​បាន​ជួប​មនុស្ស​ម្នាក់​បាន​និយាយ​ប្រាប់​ថា បើ​ចង់បាន​ប្រាក់​ទៅ​ស្រុក​ឲ្យ​ពួក​គេ​ចូល​ទៅ​បើក​ទូរ ATM ហើយ​ថតរូប​មក​ឲ្យ​គេ គេ​នឹង​ឲ្យ​លុយ​សម​ល្មម​អាច​ចាយ​បាន ។

ដូច្នោះ​ហើយ​បានជា​គេ​២​នាក់​ ទៅ​ធ្វើ​តាម​បង្គាប់​មនុស្ស​ម្នាក់​នោះ ហើយ​ពាក់​ពន្ធ​ប្រើប្រាស់​គ្រឿងញៀន​ពួក​គេ​ក៏​មិន​បាន​ប្រើ​ដែរ ។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​វិញ ដោយ​រង់ចាំ​ទទួលទោស តាម​ការ​វិនិច្ឆ័យ​របស់​តុលាការ ។

សូម​រំលឹក​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទូ ATM របស់​ធនាគារ ABA នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​២៤០ ភូមិ​ទី​១១ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​ដែល​រួម​មាន​ខ្សែ​អេ​ឡិច​ត្រូ​និ​ច​ប្រើ​ឌុ​យ USB មួយ កូនកាំបិត​ចុច​មួយ លិខិតឆ្លងដែន​មួយ​លេខ 724584016 , ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រៃវែង 1I- 4505 សក់​ពាក់​ចំនួន​១​ដុំ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​7 Plus ១​គ្រឿង ពណ៌​ខ្មៅ ម៉ាក​NOKIA ចំនួន​២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ