ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដោះ​លែង​ពី​ពន្ធនាគារ​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ប្រកាស​ធ្វើការ​ជាមួយ​កូន​ៗ​របស់​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាលពី​យប់​កណ្តាល​អ​ធា​ត្រ​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៨ បាន​ប្រកាស​នឹង​ធ្វើការ​ជាមួយនឹង​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាលពី​យប់​កណ្តាល​អ​ធា​ត្រ​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៨ បាន​ប្រកាស​នឹង​ធ្វើការ​ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ថ្នាក់ដឹកនាំ​វ័យក្មេង​របស់​គណបក្សកាន់អំណាច គឺ​កូនប្រុស​ទាំង​៣​របស់​សម្តេច​តេ​ជោ​តែ​ម្តង ។

ថ្លែងប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ព្រៃ​ស ជាមួយនឹង​មនុស្ស​១៣​នាក់​ផ្សេង​ទៀត ដែល​ជា​សកម្មជន​អតីត​បក​ប្រឆាំង​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា បាន​ថ្លែង​អរគុណ​សម្តេច​តេ​ជោ និង​ព្រះមហាក្សត្រ​ដែល​បាន​លើកលែងទោស​រូប​លោក និង​សកម្មជន​ផ្សេង​ទៀត និង​បាន​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​មាន​ផ្លួ​វ​ដឹកនាំ​នយោបាយ​ច្បាស់លាស់ ព្រោះ​អ្នកនយោបាយ​ជាន់ខ្ពស់​គេ​មិន​ដែល​បិទផ្លូវ​នយោបាយ​ទេ ។ គឺថា គេ​បិទផ្លូវ​ម្ខាង​គេ​ទុក​ផ្លូវ​ឲ្យ​ចេញ​ម្ខាង ដើម្បី​ឯកភាព​ជាតិខ្មែរ ។

លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា ថ្លែង​បញ្ជាក់​ថា «​ខ្មែរ​ស្បែក​ដូច​គ្នា លោកនាយក​រដ្ឋមន្ត្រី​ក៏​ស្បែក​ខ្មៅ គាត់​កូន​អ្នកស្រែ ខ្ញុំ​កូន​អ្នកស្រែ ។ អ​ញ្ចឹ​ង​គាត់​នៅ​បន្តវេន​កូន​របស់​គាត់​សុទ្ធតែ​អ្នកចេះ​ដឹង បណ្ឌិត​ច្បាប់​បណ្ឌិត​យោធា សេដ្ឋកិច្ច ហើយ​ខ្ញុំ​ក៏​អនុ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ។ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ខ្ញុំ​យល់​ពី​វប្បធម៌​ខ្មែរ យើង​អាច​ធ្វើការ​ជាមួយ​គ្នា …។ អ​ញ្ចឹ​ង​ខ្ញុំ​មាន​សង្ឃឹមថា ពេល​នេះ​ខ្មែរ​ត្រូវ​ឯកភាព​ជាតិ​គ្នា​ព្រោះ​យើង​ដើរមក​ជាង​៤០​ឆ្នាំ ក្រោយ​ពី​របប​ប៉ុ​ល ពត យើង​ឥត​ទាន់​រីក​ចម្រើន​អ្វី​ទេ យើង​ខ្ចី​ដង្ហើម​សេដ្ឋកិច្ច​គេ​ដក​» ។

អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នេះ​បាន​បន្ត​ថា លោក​ជឿ​ថា អ្នកដឹកនាំ​ខ្មែរ គឺ​មាន​ភាព​វៃឆ្លាត​នឹង​ចាប់ដៃ​គ្នា​ធ្វើការ ហើយ​លោក​ក៏​បាន​«​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខ្ញុំ​អំពាវនាវ​ដោយ​ស្នាមញញឹម​ដល់​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង ខ្ញុំ​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ពិចារណា​ទោះបី​នីតិវិធី នីតិរដ្ឋ​តុលាការ​ក៏​ដោយ តែ​ខ្ញុំ​សង្ឃឹមថា មេ​បក្ស​របស់ខ្ញុំ​គឺ​លោក កឹ​ម សុខា នឹង​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទប្រកាន់ ព្រោះ​បើ​ទុក​ទៀត​វែង​ឆ្ងាយ​ណាស់​» ។

លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា បាន​និយាយ​ថា ការ​ដោះ​លែង​រូប​លោក និង​អ្នក​ផ្សេង​ៗ​ទៀត គឺ​អត់​មាន​ពាក់ព័ន្ធ​អី​នឹង​សំពាធ​អន្តរជាតិ​នោះ​ទេ ហើយ​រូប​លោក និង​អតីត​សកម្មជន​ផ្សេង​ៗ​ទៀត​ក៏​មិន​ត្រូវ​បាន​គេ​ទិញ​ដែរ ដូច្នេះ​ចូរ​កុំ​និយាយ​ថា តិច​ម៉ា​ជ សុ​វ​ណ្ណា​រ៉ា និង​១៤​នាក់ ដែល​ត្រូវ​បាន​គេ​ដោះ​លែង​នោះ​ត្រូវ​បាន​គេ​ទិញ​ក្បាល​អី​ទៅ​អត់​ទេ តែ​ការ​ដោះ​លែង​នេះ គឺជា​សញ្ញា​នៃ​«​ឯកភាព​ជាតិ​គ្នា​» ។ អ្នកនយោបាយ​សំបូរ​វោហា​រូប​នេះ​បាន​បន្ត​ថា « ខ្ញុំ​ជឿ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឥត​បិទផ្លូវ​នយោបាយ​ទេ ។ អ្នកដឹកនាំ​កំពូល​គេ​ចេះ​ណាស់ តែ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​លេង​នយោបាយ …តែ​ខ្ញុំ​ចង់​ឲ្យ​ក្មេង​សារ​ក្រោយ​រៀន​ធ្វើ​នយោបាយ ដោយ​ប្រើ​បញ្ញា កុំ​ប្រើ​រឿង​លាប​ពណ៌​គ្នា វា​ហួស​សម័យ​ហើយ ។ ហើយ​ខ្ញុំ​ត្រូវធ្វើ​នយោបាយ​បន្ត​ទៀត ព្រោះ​ខ្ញុំ​ជាប់គុក ដោយសារ​ហេតុផល​នយោបាយ រឿង​អី​ខ្ញុំ​ត្រូវ​រត់ចោលស្រុក​ឯណា​ទៀត ។ ខ្ញុំ​ត្រូវធ្វើ​នយោបាយ តែ​ខ្ញុំ​ត្រូវធ្វើ​នយោបាយ​ជាមួយ​អ្នក​ជំនាន់​ក្រោយ គឺ​ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​និ​ត និង​ហ៊ុន ម៉ា​នី គឺ​ធ្វើ​ជាមួយ​គ្នា​។

សូម​បញ្ជាក់​ថា អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​នាក់​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​វេលា​ជាង​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០១៨ នេះ​ដែល​ការ​ដោះ​លែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ទាំង​១៤​នាក់​បាន​សរសេរ​លិខិតស្នើ​សុំ​លើកលែងទោស​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែសីហា និង​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​ព្រះមហាក្សត្រ ។

ទណ្ឌិត​ទាំងនេះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ក្បែរ​វត្ត​ភ្នំ បណ្តាល​ឲ្យ​សន្តិសុខ​ជាង​៣០​នាក់​របួស​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ