ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាយកត្រីតុកកែនេះធ្វើជា«ព្រះមាតាមច្ឆាទេព»…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទោះបី​ត្រី​តុកកែ​មាន​ទំហំ​ប៉ុនកដៃ​ ដែល​គេ​ចាត់​ទុក​ថា មាន​បារមី​កាន់​ឈ្មោះ​ព្រះ​មាតា​មច្ឆា​ទេព​បាន​ក្ស័យ​ទៅ​វិញ​ក៏​ដោយ ក៏​អ្នកតំណាង​មច្ឆា​ទេព​បន្ត​ជួយ​អ្នកមាន​ជំងឺ​ដែរ ។ លោកតា អិ​ុ​ត ម៉ា​ប់…

ខេត្តកំពត ៖ ទោះបី​ត្រី​តុកកែ​មាន​ទំហំ​ប៉ុនកដៃ​ ដែល​គេ​ចាត់​ទុក​ថា មាន​បារមី​កាន់​ឈ្មោះ​ព្រះ​មាតា​មច្ឆា​ទេព​បាន​ក្ស័យ​ទៅ​វិញ​ក៏​ដោយ ក៏​អ្នកតំណាង​មច្ឆា​ទេព​បន្ត​ជួយ​អ្នកមាន​ជំងឺ​ដែរ ។

លោកតា អិ​ុ​ត ម៉ា​ប់ ពេល​នេះ​​មាន​អាយុ​៦៨​ឆ្នាំទៅ​ហើយ និង​រស់នៅ​ក្នុងភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច បាន​ធ្វើ​ជា​គ្រូខ្មែរ ។ ព្យាបាល​ជំងឺ​ដល់​អ្នកមាន​ជំងឺ​មក​ពី​គ្រប់​ខេត្ត​-​ក្រុង ដោយសារ​មាន​ជំនឿ​​ជឿជាក់​ទៅ​លើ​បារមី​ព្រះ​មាតា​មច្ឆា​ទេព ​ដែល​ជា​ត្រី​តុកកែ ។ តែ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​នោះ​មិន​អាច​រក​ការ​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​បាន​ឡើយ ។

លោកតា អិ​ុ​ត ម៉ា​ប់ ជា​អ្នក​ស្នង​រូប​ព្រះ​មាតា​មច្ឆា​ទេព​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្នុង​ឆាំ្ន​១៩៨៥ គឺ​គាត់​ជា​អ្នក​សម្ដែង​សិ​ល្បះ​ល្ខោនបាសាក់ ។ លោក​ជា​អ្នក​ដើរ​តួឯក​ក្នុង​វង់​ល្ខោន​ «​យាយ​គយ​» ​ដែល​មានឈ្មោះ​ល្បី​នៅ​ក្នុងស្រុក​កំពង់ត្រាច រហូត​មក​ដល់​ឆាំ្ន​១៩៩០ ទើប​វង់​ល្ខោនបាសាក់​បាន​បាត់​កេរ្តិ៍ឈ្មោះ​បណ្ដើរ​ៗ ។ លោក​តា​អតីត​តួល្ខោន​បាន​និយាយ​រៀបរាប់​ពី​ខ្សែជីវិត​របស់​លោក​ដ៏​វែង​ឆ្ងាយ ។ ទោះជា​បែប​នេះ​ក្តី​ លោកតា​និយាយ​ថា ជីវិត​របស់​លោក​ គឺ​កំសត់​ក្រីក្រ​ដូច​ក្នុង​រឿងល្ខោន ដែល​គាត់​បាន​សម្ដែង​ជា​តួឯក​ដូច្នោះ​ដែរ ។

ទាក់ទិន​នឹង​បារមី​ព្រះ​មាតា​មច្ឆា​ទេព​ ត្រូវ​បាន​លោកតា​អុ​ិ​ត ម៉ា​ប់ បាន​រៀបរាប់​ថា​ កន្លង​មក​គាត់​តែងតែ​ជិះ​ទូក​ទៅ​ដាក់​មង​ជា​ប្រចាំ​ នៅ​ព្រែក​កំពង់ត្រាច ស្រាប់តែ​ថ្ងៃមួយ​ត្រី​មួយ​ក្បាល​ចម្លែក​បំផុត​​ជាប់​មង​របស់​គាត់ ហើយ​ត្រី​នោះ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ទិញ​ដែរ ។ គាត់​និយាយ​ថា មាន​ម្នាក់​នៅ​ផ្សារ​ស្រុក​កំពង់ត្រាច បាន​ត្រឹមតែ​ភ្ញាក់ផ្អើល ​នាំ​គ្នា​មក​មើល​តែ​ប៉ុណ្ណោះ ។

ដោយសារ​តែ​គ្មាន​អ្នក​ហ៊ាន​ទិញ គាត់​ក៏​បាន​យក​ត្រី​មួយ​ក្បាល​នោះ​ មក​ប្រស់​ក្នុង​អាង​ទឹកតូច​មួយ ហើយ​មនុស្ស​ម្នា​ក៏​ចាប់ផ្ដើម​នាំ​គ្នា​មក​បែរបន់ រហូត​ដល់​គាត់​បាន​សុបិន​ឃើញ​បារមី​ត្រី​នោះ មក​ប្រាប់​មន្តអាគម​ន៍​ល្អ​ៗ​ដល់​គាត់ ទើប​យក​ទឹកមន្ត​របស់​ត្រី​នោះ​ ឱ្យ​អ្នកជំងឺ​ខ្លះ​ផឹក​ក៏​ជា ទើប​មាន​ជំនឿ​រហូត​មក​ដល់​សព្វថ្ងៃ ។

លោកតា អិ​ុ​ត ម៉ា​ប់ និយាយ​ថា​ ត្រី​ដែល​ជា​ព្រះ​មាតា​មច្ឆា​ទេព​នោះ​ បាន​ងាប់​បាត់​ទៅ​ហើយ គឺ​នៅ​តែ​ព្រលឹង​ដែល​បាន​មក​សណ្ឋិត​លើ​រូប​គាត់​។ លោកតា​និយាយ​ថា គាត់​មិន​មាន​អ្វី​លាក់បាំង​ទេ គាត់​មើលជំងឺ​នេះ​ ពល​រដ្ឋ​មក​ពី​ស្រុក​ខេត្ត​ឆ្ងាយ​ៗ​ណាស់ គេ​ជិះ​រថយន្ត​មក​ដល់​ផ្ទះ​គាត់ ហើយ​ក៏​មិន​បង្គាប់​យក​ប្រាក់​ពី​អ្នកជំងឺ​ដែរ

អ្នកស្រី សេង សុ​ខុន អាយុ​៣២​ឆ្នាំ នៅ​ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ​និយាយ​ថា កូនស្រី​គាត់​មាន​អាយុ​២​ឆ្នាំ ពិការ​ភ្នែក​ទាំង​២ គាត់​បាន​យក​កូន​ឱ្យ​លោកតា​មើល​តែ​មិន​ទាន់​ដឹង​ថា​ជា​ឬ​យ៉ាងណា​ទេ ព្រោះ​ទើបតែ​មក​ដល់ ។

ចំណែក​អ្នកស្រី​ភួង ផ​ល្លី អាយុ​៣៨​ឆ្នាំ និយាយ​ថា​គាត់​កើត​ជំងឺ​គីស​និង​រោគ​ស្ត្រី​ផ្សេង​ទៀត តែ​ឥឡូវ​គាត់​ជា​ហើយ ។ អ្នកស្រី​បញ្ជាក់​ថា កាល​មុន គាត់​មិន​ជឿ​ទេ តែ​សម្រាប់​ពេល​នេះ​គាត់​មាន​ជំនឿ​មក​លើ​លោកតា​មច្ឆា​ទេព​ហើយ ។

អបិយ​ជំនឿ​បែប​នេះ​ តែងតែ​កើត​មាន​ហូរហែ​គ្រប់​ទីកន្លែង តែ​ក៏​មាន​គ្រូ​ខ្លះ​ជា​គ្រូ​បោកប្រាស់​ផង​ដែរ ប្រសិនបើ​នាំ​គ្នា​ជឿ​ដោយ​ខ្វះ​ការ​ពិចារណា​នោះ ។ ម្យ៉ាងទៀត​ ត្រី​តុកកែ​ដែល​គ្រូ​ប្រាប់​ថា​ មាន​បារមី​នេះ
​ជា​ត្រី​ចិញ្ចឹមគេ​ដាក់​លក់​ជា​សាធារណៈ​នៅផ្ទះលក់​ត្រី​លំអរ​មាន​ច្រើន​ណាស់​ម្តុំ​មុខ​វត្ត​កោះ ៕ ​

អត្ថបទសរសេរ ដោយ