ទណ្ឌិតដែលបានផ្តិតមេដៃរួមមាន…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមលិខិតដាក់ជូនសម្តេច ហ៊ុន សែន ទណ្ឌិតដែលបានផ្តិតមេដៃរួមមាន ៖ ១-លោកមាជ សុវណ្ណារ៉ា អាយុ៤៦ឆ្នាំ ២-លោក ស៊ុំ ពុទ្ធី អាយុ៤៩ឆ្នាំ ៣-លោក អឿ ណារិត អាយុ៣៩ឆ្នាំ ៤-លោកអ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំ ៥-លោកសាន គឹមហេង អាយុ៣២ឆ្នាំ ៦-លោក អាន បឋម អាយុ៣៥ឆ្នាំ៧-លោកនាង សុឃុន អាយុ២៧ឆ្នាំ ៨-លោកឃិន រឿន ហៅឃិន ជំរឿន អាយុ៣២ឆ្នាំ ៩-លោកទេព ណារិន អាយុ២៩ឆ្នាំ ១០-លោកសាន សីហៈ អាយុ២៦ឆ្នាំ និង១១-លោកកែ ឃីមអាយុ៤១ឆ្នាំ ។

មុនពេលដោះលែង តែតាមព័ត៌មានក្រៅផ្លូវការថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ១៣នាក់ នឹងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០១៨នេះ តែពេលវេលាត្រូវបានអូសបន្លាយជាច្រើនម៉ោង ។

ព័ត៌មាននេះ ដូចជាលឿនពេក បានធ្វើឱ្យក្រុមអ្នកគាំទ្រ និងក្រុមគ្រួសារអ្នកទោសសរុបប្រមាណ១០០នាក់ឈររង់ចាំទាំងអត់អាហាររហូតដល់ម៉ោង១២យប់ ។

ជាងនេះ ការសុំលើកលែងទោសនេះ ក្រោយមានការលើកលែងទោសសកម្មជនដីធ្លីអ្នកនយោបាយ និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា សម្តេចមានគម្រោងនិងធ្វើការដោះលែងអ្នកទោស មានលក្ខណៈទ្រង់ទ្រាយធំផងដែរ ។
ចែករំលែកព័តមាននេះ