ផ្លូវខូចនាំគ្នាបន្ទោសអាជ្ញាធរថា ឃុបឃិតគ្នាដឹកធ្ងន់ (មានវីដេអូ)
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងស្រុករមាសហែក បានរិះគន់ចំៗទៅអាជ្ញាធរស្រុក និងសមត្ថកិច្ចថា ឃុបឃិតជាមួយឈ្មួញដឹកឈើអាកាស្យាតាមរថយន្តយីឌុបភ្លៅ៥ កំពុងបំផ្លាញផ្លូវលំ នៅជនបទក្លាយទៅជារណ្តៅសំបុកមាន់ប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេសពេលសមាជិកគ្រួសារមានជំងឺ ឬឆ្លងទន្លេនៅពេលយប់ត្រូវសង្គ្រោះបន្ទាន់ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង…
ជាពិសេសពេលសមាជិកគ្រួសារមានជំងឺ ឬឆ្លងទន្លេនៅពេលយប់ត្រូវសង្គ្រោះបន្ទាន់ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង សូមឲ្យក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក មេត្តាជួយមើលផងទាន។ ប្រជាពលរដ្ឋរិះគន់នេះកើតឡើងនៅថ្ងៃទី២៧ សីហា ២០១៨ ស្ថិតនៅភូមិទួលច្រេះ ភូមិជីកដី ភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ឃុំក្រសាំង ស្រុករមាសហែក។
បើតាមមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាសហែក ដែលឈរជើងនៅទីតាំងថ្នាលបណ្តុះកូនឈើក្រសាំង ស្ថិតនៅភូមិទួលច្រេះ បានឲ្យដឹងថា ឈើអាកាស្យាដែលឈ្មួញដឹកចេញតាមផ្លូវលំជនបទនេះ គឺជាឈើរបស់ក្រុមហ៊ុន HMM ហើយក្រុមហ៊ុនអ៊េចអឹមអឹម ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលលើព្រៃចំការឈើដាំអាកាស្យា ប្រមាណជាង១.០០០ហិកតា ដែលជាចំការឈើដាំរបស់រដ្ឋគ្រប់គ្រង ដោយផ្នែករដ្ឋបាលព្រៃឈើរមាសហែក ស្ថិតនៅភូមិទួលច្រេះ ឃុំអណ្តូងត្របែក ស្រុករមាសហែក ដើម្បីលក់ចេញទៅក្រៅប្រទេស និងនាំចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ហើយក៏មានក្រុមហ៊ុនក្នុងស្រុកមកទិញបន្តពីក្រុមហ៊ុន HMM យកទៅចែកចាយក្នុងស្រុក និងដឹកចេញទៅប្រទេសវៀតណាមដែរ។
ទាក់ទិនករណីនេះដែរលោក គន់ សុផល មេការឲ្យក្រុមហ៊ុន HMM បានបំភ្លឺតាមទូរស័ព្ទថា ក្រុមហ៊ុនH MM មានច្បាប់ពីរាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យនាំចេញទៅក្រៅប្រទេស ឬលក់ទៅណាក៏បានដែរ។

ចែករំលែកព័តមាននេះ