អីក៏ច្រើនម្ល៉ឹងៗ ដល់ទៅ៨គ្រឿង(មានវីដេអូ)
- ព្រៃវែង
 
ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈពេលនេះក្រុមជញ្ជីងចល័តក្រសួងសាធារណការកំពុងចុះចាប់រថយន្តដឹកលើសទម្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ដោយចាប់បានរថយន្តយីឌុបដឹកខ្សាច់ធំៗចំនួន៨គ្រឿង ហើយកំពុងបន្តតាមចាប់រថយន្តផ្សេងៗទៀត…
សេចក្តីរាយការណ៍បន្តថា សកម្មភាពឆ្មក់ចុះចាប់ក្រុមរថយន្តដឹកលើសទម្ងន់នេះបានចាប់ធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៧ សីហានេះ នៅចំណុចទីតាំងខាងលើ និងបន្តធ្វើរហូតដល់ល្ងាចនេះតែម្តង ៕

ចែករំលែកព័តមាននេះ