ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិច​បានជា​ដល់​ថ្នាក់​ហ្នឹង​លោក​មន្ត្រី​នគរបាល​អើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់​បាន​បើក​បំពាន​​ទៅ​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​បត់​ត្រឡប់​ក្រោយ ដោយ​បាន​បើក​ទៅ​កៀរ​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​​បី​មួយ​គ្រឿង​កៀប​ជាប់​ទៅ​នឹង​រថយន្ត​ដឹក​ឥដ្ឋ​ធន់​ធំ​មួយ​គ្រឿង និង​បណ្តាល​ឱ្យ​បាក់​ក្បាល​នាគ​ពុះ​​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១​កង់​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់​បាន​បើក​បំពាន​​ទៅ​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​បត់​ត្រឡប់​ក្រោយ ដោយ​បាន​បើក​ទៅ​កៀរ​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​​បី​មួយ​គ្រឿង​កៀប​ជាប់​ទៅ​នឹង​រថយន្ត​ដឹក​ឥដ្ឋ​ធន់​ធំ​មួយ​គ្រឿង និង​បណ្តាល​ឱ្យ​បាក់​ក្បាល​នាគ​ពុះ​​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១​កង់​ផង​ដែរ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​វត្ត​ទួល​ទំពូង ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ 

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ពណ៌​​ទឹកប្រាក់ ១​គ្រឿង​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-៣៨៤២ បើកបរ​ដោយ​បុរស​ជា​មន្ត្រី​នគរ​បាល​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​ជា​មន្ត្រី​នគរបាល​រូប​នោះ​ក៏​បាន​បើករថយន្ត​បត់​ឆ្វេង​ក្នុង​គោល​​បំណង​បត់​ត្រឡប់​ក្រោយ​វិញ​ក៏​បាន​ទៅ​កៀរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ទៅ​កៀប​ជាប់​ជាមួយ​នឹង​រថយន្ត​ដឹក​ឥដ្ឋ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣C-២៣០០ មួយ​គ្រឿង​ទៀត និង​រុញ​ទៅ​ផ្ទុប​ជាមួយនឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​អស់​ចំនួន​១​កំណាត់​ផង​ដែរ ។

តាម​ប្រ​ព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​ដោយសារ​តែ​មន្ត្រី​នគរបាល​ម្នាក់​ខាងលើ​បើកបរ​រថយន្ត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​រំលោភ​លើ​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​ហាម​បត់​ត្រឡប់​ក្រោយ​ទើប​បណ្តាល​អោយទៅ​កៀរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី រថយន្ត​ដឹក​ឥដ្ឋ​ជា​បន្តា​បន្ទាប់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​ទាំង​៣​គ្រឿង និង​បាក់​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​អស់​មួយ​កំណាត់​បែប​នេះ​ផង​ដែរ​នោះ តែ​សំណាងល្អ​មិន​បង្ក​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​​​គ្នា​ដោយ​ភាគី​ខាង​មន្ត្រី​នគរបាល​ដែល​បើករថយន្ត​បង្ក​ខាងលើ​យល់​ព្រមយក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី រថយន្ត​ដឹក​ឥដ្ឋ​ទៅ​ធ្វើការ​ជួសជុល​ឱ្យ និង​យលព្រម​ចេញ​សង​ថ្លៃ​ខូចខាត​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​​ដែល​បាក់​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ