ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះបើកំពុង​​ដឹក​អ្នកដំណើរ​វិញ​ មិនដឹង​មហន្តរាយ​ធំ​ប៉ុនណា​​ឡើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទូក​ដឹក​អ្នកទេសចរ​មួយ​គ្រឿង ​ឈ្មោះ សាន់ ធួរ បាន​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ គឺ​ឆេះ​នៅ​លើ​ទឹកសមុទ្រ​ កាលពីវេលា​ទៀប​ភ្លឺ​ថ្ងៃ​២៦ ខែសីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ ទូក​ដឹក​អ្នកទេសចរ​មួយ​គ្រឿង ​ឈ្មោះ សាន់ ធួរ បាន​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ គឺ​ឆេះ​នៅ​លើ​ទឹកសមុទ្រ​ កាលពីវេលា​ទៀប​ភ្លឺ​ថ្ងៃ​២៦ ខែសីហា ដោយ​មិន​អាច​ពន្លត់​បាន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា ហេតុការណ៍ឆេះ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ដ៏​ធំ​នេះ កើតឡើង​នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ផែ​ចតទូក​តា​ហាវ ទំនប់រលក​ចាស់ ក្នុង​មណ្ឌល​៣ សង្កាត់​លេខ​១ ក្រុងព្រះ​សីហ​នុ ហើយ​ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុង​ទូក ។ ទូក​ដែល​ឆេះ​ មាន​បណ្តោយ​២២​ម៉ែត្រ ទទឹង​ជាង​៧​ម៉ែត្រ ម្ចាស់​ឈ្មោះ រ៉ូ​បឺត ហា​យ​ដុក​ចិត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ (​ម្តុំ​ដុន​បូ​ស្កូ​)។

នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ បណ្តាល​ឱ្យ​ទូក​ត្រូវ​ខូចខាត​ទាំងស្រុង ។ ពិតមែន​នៅ​លើ​ផ្ទៃសមុទ្រ ប៉ុន្តែ​ម្ចាស់​វា​ពុំ​មាន​ឧបករណ៍​ណាមួយ​អាច​បូមទឹក​សមុទ្រ​បាញ់​ពន្លត់​ឡើយ គឺ​ដូច​ជា​ឆេះ​តាម​ចិត្ត ឆេះ​ទាល់តែ​អស់​ដោយ​ខ្លួនឯង ។ តាម​ធម្មតា​ ទូក​ចម្លង​អ្នក​ទេសចរណ៍​បែប​នេះ ​គួរតែ​មាន​ឧបករណ៍​សម្រាប់​ពន្លត់​អគ្គិភ័យ​ហើយ ប៉ុន្តែ​ទូក​ចម្លង​នេះ​អត់​មាន​ទេ ។

សំណាង​ណាស់​ឆេះ​ពេល​ចត​ស្ងៀម ប្រសិនបើ​ឆេះ​ពេល​ដឹក​អ្នកដំណើរ​វិញ​ មិនដឹង​មហន្តរាយ​ធំ​កើត​មាន​ប៉ុនណា​ឡើយ ។ តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​ឆ្លង​រាលដាល​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ឡើយ ។ សូម​រំឭក​ថា កន្លង​មក​ ធ្លាប់​មានការ​ឆេះ​ដំបូល​ទូក​នេសាទ​ខ្នាត​យក្ស​បែប​នេះ​ដែរ តែ​ត្រូវ​បាន​ពន្លត់​ទាន់ ៕ ​

អត្ថបទសរសេរ ដោយ