ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ស​ន្ទុ​ក​ជា​រមណីយ​វប្បធម៌ តែ​ក៏​បង្កប់​នូវ​អាថ៌​កំបាំង​ច្រើន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក ស្ថិត​នៅ​ក្បែរ​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បើ​យើង​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ​ដោយ​រថយន្ត​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ ។…

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក ស្ថិត​នៅ​ក្បែរ​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បើ​យើង​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ​ដោយ​រថយន្ត​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ ។

នៅ​ខាងស្តាំ​ដៃ​យើង​នឹង​ក្លោ​ង​ទ្វារ​វត្ត​មួយ​ដាក់​ឈ្មោះ​ថា វត្ត​ចោម​ចុង​គិរី ហើយ​នៅ​ជិត​ក្លោ​ង​ទ្វារ​វត្ត​ចោម​ចុង​គិរី​នេះ​ក៏​មាន​ប៉ានូ​ដ៏​ធំ​មួយ​សរសេរ​ដាក់​ថា​« រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​» យើង​បត់​រថយន្ត​ចូល​ទៅ​ប្រហែល​ជាង​២​គីឡូម៉ែត្រ និង​ទៅ​ដល់​ជើងភ្នំ​ស​ន្ទុ​ក ដែល​ភ្នំ​ស​ន្ទុ​ក​មាន​កម្ពស់​១៨០​ម៉ែត្រ បណ្តោយ​១៥៥២​ម៉ែត្រ ទទឹង​ប្រហែល​១០០០​ម៉ែត្រ និង​ខ្នងភ្នំ​ប្រវែង​៥០០​ម៉ែត្រ ។

បើ​យើង​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​កំពូលភ្នំ​ដោយ​ថ្មើរជើង​ទៅ​តាម​កាំជណ្តើរ​នោះ គឺ​មាន​ចំនួន​៨០៩​កាំ នៅ​ពេល​ដែល​ប្រិ​យ​មិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​តាម​កាំជណ្តើរ ដែល​អម​សងខាង​ផ្លូវ ដែល​ពោរពេញ​ទៅ​ដោយ​ដើមឈើ​តូច​ធំ ផ្តល់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ធ្វើ​ឲ្យ​ក្នុង​អារម្មណ៍​របស់​យើង រាង​ហត់នឿយ​បន្តិច​ម៉ែ​ន តែ​ហាក់បីដូចជា​បំភ្លេច​ចោល​អស់​នូវ​ទុក្ខ​កង្វល់ និង​ជំងឺ​តម្កាត់​ដែល​មាន​ក្នុង​ខ្លួន មួយសន្ទុះ​យើង​នឹង​មក​ដល់​កន្លែង​ចាន់​ចែ​រ៉ែ​ដែល​ជា​កន្លែង​ទម្លាក់​កាក់​បួងសួង​សុំ​សេចក្តីសុខ យើង​ធ្វើ​ដំណើរ​ឡើង​បន្ត​ទៅ​ដល់​លើ​កំពូលភ្នំ យើង​ធ្វើ​ដំណើរ​តាម​គៀន​ព្រះ​វិហារ​ដើរទៅ​ខាង​មុខ​នឹង​ឃើញ​នូវ​ស្នាម​ព្រះបាទ​ជាន់​ទុក​ឡើង​ទៅ​មុខ​បន្តិចទៀត គេ​ឃើញ​មាន​ថ្ម​ពីរ​ដុំ​ដែល​មាន​រាង​ដូច​សុដន់ មួយ​តូច មួយ​ធំ ដែល​ចាស់​ៗ​តែង​និយាយ​ថា ថ្ម​មួយគូរ​នេះ ថ្ម​រាង​តូច​តំណាង​ឲ្យ​ដោះ​ក្រមុំ រីឯ​ថ្ម​ធំ​តំណាង​ឲ្យ​ដោះសណ្តាយ ។

ប្រិ​យ​មិត្ត​គួរ​កត់សម្គាល់​ផង​ដែរ​ថា នៅ​ជិត​ថ្ម​តំណាង​ឲ្យ​សុដន់​នេះ​ក៏​មាន​រូង​មួយ​ដែល​ចាស់​ៗ​បុរាណ​លោក​តែងតែ​និយាយ​ថា រូង​នេះ​មាន​ជម្រៅ​ជ្រៅ​ណាស់ កាលពី​សម័យ​មុន ហើយ​ក៏​គ្មាន​អ្នក​ណា​ដឹង​ថា រូង​នេះ​មាន​ជម្រៅ​ដល់​ណា​នោះ​ដែរ ក៏​គ្មាន​អ្នក​ណា​បានដឹង ឬ​ក៏​បាន​ដើរ​ចូល​ទៅ​ធ្វើការ​ស្រាវជ្រាវ​នោះ​ទេ​ក៏​ប៉ុន្តែ ដើម្បី​ចង់​ដឹង​ឲ្យ​ច្បាស់​ចាស់​ៗ​ពី​សម័យ​បុរាណ​លោក​បាន​នាំ​គ្នា​ទម្លាក់​ដូងទុំ ដែល​គេ​ធ្វើ​ជា​ស្លាធម៌ ចូល​ទៅ​ក្នុង​រូង​អាថ៌​កំបាំង​ពីលើ​កំពូលភ្នំ​ស​ន្ទុ​ក ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ពួក​គាត់​បានឃើញ​ស្លាធម៌​នេះ ទៅ​ផុស​ឯ​ទន្លេសាប​ឯណោះ តែ​រហូត​មក​ដល់​បច្ចុប្បន្ន រូង​ដ៏​អាថ៌​កំបាំង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ដដែល ដោយសារ​រូប​ភ្នំ​នោះ​ត្រូវ​បាន​បិត​ជិត និង​យក​ដុំ​ថ្ម​ធំ​ៗ​វែង​ៗ​ទៅ​តម្រៀប​គ្នា​ពីលើ​មាត់​រូង​នេះ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​ច្បាស់​ថា រូង​ខាងលើ​នេះ ត្រូវ​បាន​គេ​បិត​ផ្ចិត​តាំងពី​ពេល​ណា​នោះ​ដែរ ពាក់ព័ន្ធ​នឹង​រូងភ្នំ​អាថ៌​កំបាំង​ខាងលើ​នេះ ។

ខាង​មន្ត្រី​នៃ​មន្ទីរ​វប្ប​ធ​ម៍ ខេត្តកំពង់ធំ ប្រាប់​ថា នេះ​គ្រាន់តែ​ជា​រឿង​ដែល​ចាស់​និយាយ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ តែ​ការ​ពិត​ទៅ​រូង​នេះ​ត្រូវ​បាន​ជិត​ដោយសារ គេ​បិត ឬ​ក៏​យូរ​ទៅ​ដី​ហូរ​លប់​ជិត​ក៏​ថា បាន ហើយ​ក៏​មិន​ដែល​ឮ​ថា មាន​អ្នក​ណា​ដើរ​ចូល​ទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​រូង​នោះ​ដែរ ។

ចំណែក​លោកពូ​ឈ្មោះ ន​ង ហោ អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ស​ន្ទុ​ក​ក្នុង ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក លោកពូ​ជា​អ្នក​ប្រកប​របរ​កូតទ្រ សុំ​ប្រាក់​ចិញ្ចឹមជីវិត​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​ប្រាប់​ថា គាត់​រស់នៅ​ស្រុក​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ រឿង​រូងភ្នំ​ខាងលើ​នេះ​លោក​ក៏​មិន​បានដឹង​ថា គេ​បិត​តាំងពី​ពេល​ណា​នោះ​ទេ ឮ​តែ​ចាស់​ៗ​និយាយ​តែ​ឥឡូវនេះ​ក៏​មាន​ប្រជាពលរដ្ឋ​ជឿ​ថា ជា​រូង​ស័ក្ដិសិទ្ធិ​អ្នកខ្លះ​នាំ​គ្នា​ទម្លាក់​ប្រាក់​ចូល​ទៅ​ក្នុង​រូង​នោះ​បន់ស្រន់​សុំ​សេចក្តី​នៅ​ពេល​ដែល​លុយ​នៅ​ក្នុង​នោះ​បាន​ច្រើន​បន្តិច​ទើប​ខាង​គណៈកម្មការ​វត្ត​ឲ្យ​មនុស្ស​ចុះ​ទៅ​ប្រមូល​យក​មក​ម្តង ។

លោកពូ​បន្ត​ទៀត​ថា គាត់​គ្រាន់តែ​ធ្លាប់​ដឹង​ថា នៅ​លើ​កំពូលភ្នំ​ស​ន្ទុ​ក​នេះ​កាលពី​សម័យ​រំដោះ ពួក​ទា​ហ៊ាន​យួន​បាន​មក​រស់នៅ​លើ​នេះ​ចៃដន្យ​មាន​ថ្ងៃមួយ​ក៏​មាន​សត្វ​ពស់​ដ៏​ធំ​មួយ​ក្បាល​មក​បង្ហាញខ្លួន​នៅ​លើ​កំពូលភ្នំ​នេះ ហើយ​ក៏​ត្រូវ​បាន​ពួក​ទាហាន​យួន​នាំ​គ្នា​បាញ់​សម្លាប់​ពស់​នោះ រួច​ហើយ​កាប់​យក​សាច់​មក​ចែក​គ្នា​ស៊ី ។

ក្រោយ​ពី​បាន​ស៊ីសាច់​ពស់​នោះ​ហើយ មិនយូរ​ប៉ុន្មាន ទាហាន​យួន​ទាំងនោះ​ក៏​បាន​ស្លាប់​អស់ ហើយ​ពួក​គេ​ក៏​បាន​យក​សព​គ្នា​វា​ទៅ​កប់​ចោល​នៅ​ខាងលិច​ជើងភ្នំ​ស​ន្ទុ​ក ហើយ​រឿង​នេះ​ត្រូវ​បាន​លាក់​ការណ៍​សម្ងាត់ មិន​ឲ្យ​ឮ​ទៅ​ណា​នោះ​ឡើយ ហើយ​ក្រោយមក​នៅ​ពេល​ថ្មី​កន្លង​មកនេះ​ឆ្អឹង​ទាហាន​យួន​ដែល​ស្លាប់​ដោយសារ​ស៊ីសាច់​ពស់​នោះ​ត្រូវ​បាន​ពួក​គេ​មក​ធ្វើការ​ស្រាវជ្រាវ និង​គាស់​យក​ធាតុ​ទៅ​ស្រុក​យួន​វិញ​អស់​ទៅ​ដោយ​លោក​មិនដឹង​ថា រូងភ្នំ​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​នេះ​ត្រូវ​គេ​បិត​នៅ​ជំនាន់​ពួក​យួន​នៅ​លើ​នោះ ឬ​ក៏​តាំងពី​ពេល​ណា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ