ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ ​! មក​ស្គាល់​ប្រវត្តិ​ខេត្តកំពង់ធំ​ទាំងអស់​គ្នា(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គឺជា​ខេត្ត​១​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ដែល​មាន​ចម្ងាយ​១៦៨.​គម ពី​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​ក្រុង​ស្ទឹង​សែន នៅ​ខាងស្តាំ​ដៃ​គេ​នឹង​ឃើញ​រូបសំណាក​ដំរី​ជាន់​ខ្លា ដែល​ជា​និ​មិ​ត្តិ​សញ្ញា​តំណាង​ឲ្យ​ខេត្ត ។ ដែល​ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ គឺជា​ខេត្ត​១​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ដែល​មាន​ចម្ងាយ​១៦៨.​គម ពី​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​ក្រុង​ស្ទឹង​សែន នៅ​ខាងស្តាំ​ដៃ​គេ​នឹង​ឃើញ​រូបសំណាក​ដំរី​ជាន់​ខ្លា ដែល​ជា​និ​មិ​ត្តិ​សញ្ញា​តំណាង​ឲ្យ​ខេត្ត ។

ដែល​ខេត្តកំពង់ធំ មាន​ស្ទឹង​ចំនួន​៤ គឺ​ស្ទឹង​សែន ស្ទឹង​ស្ទោង ស្ទឹង​តាំងក្រសាំង និង​ស្ទឹង​ជី​និ​ត ខេត្ត​មាន​ក្រុង​១ និង​ស្រុក​ចំនួន​៧ មាន​ចំនួន​៨១ ឃុំ​-​សង្កាត់ និង​មាន​ភូមិ​ចំនួន​៧២៧​ភូមិ ។ ខេត្តកំពង់ធំ​កាលពី​បុរាណកាល​មក​ចាស់​ៗ​ជំនាន់​មុន លោក​តែងតែ​នាំ​គ្នា​ហៅ​ខេត្តកំពង់ធំ​នេះ​ថា កំពង់​ពោះធំ​ៗ ការ​ហៅ​ឈ្មោះ​កំពង់​ពោះធំ​នេះ​ក៏​ដោយសារ​កាលពី​យូរអង្វែង​ឆ្នាំ​មក​ហើយ​នោះ​នៅ​មាត់កំពង់​ស្ទឹង​សែន ស្ថិត​នៅ​ក្បែរ​នឹង​មាត់​ធម្មជាតិ​ដ៏​ធំ​មួយ​ជាប់​នឹង​បរិវេណ​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ​បច្ចុប្បន្ន​នេះ មាន​រូង​សត្វ​ពស់​ដ៏​ធំ​មួយ​មាន​ពស់​គូ​រស់នៅ ហើយ​នៅ​រៀងរាល់ថ្ងៃ​សិល្ប៍ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​ពួក​លោក​តែងតែ​បានឃើញ​សត្វ​ពស់​ដ៏​ធំ​នោះ​បង្ហាញខ្លួន ឲ្យ​ពួក​គាត់​បានឃើញ ចំណែក​សត្វ​ពស់​នោះ បើ​យោង​ទៅ​តាម​អបិយ​ជំនឿ​ហាក់ដូចជា មាន​បារមី​តាម​គ្រប់គ្រង និង​ថែរក្សា​អ​ញ្ចឹ​ង ដោយសារ​តែ​ពស់​នោះ គឺ​មិន​ដែល​ធ្វើបាប​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ឡើយ ។

លុះដល់​តំណាក់កាល​ដ៏​យូរអង្វែង​ក្រោយ​ៗ​មក បងប្អូន​ប្រជាពលរដ្ឋ​យើង​ពួក​លោក​មិន​ដែល​បានឃើញ​សត្វ​ពស់​មួយគូ​នោះ​បង្ហាញខ្លួន​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​បានដឹង​ថា សត្វ​ពស់​នោះ​វា​ចេញពី​ទី​នេះ ហើយ​ទៅ​រស់​នៅឯណា​នោះ​ដែរ ស្រាប់តែ​បាត់​ខ្លួន​ពី​កន្លែង​នោះ ទៅ​ដោយ​ស្ងាត់ស្ងៀម​តែ​ម្តង ដោយ​ហេតុផល​នេះ​ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ប្រជាពលរដ្ឋ​នាំ​គ្នា​ហៅ​ទីកន្លែង​នោះ​ថា កំពង់​ពោះធំ​ៗ ក្រោយ​ៗ​មក​ទៀត នៅ​ត្រឹមតែ​ហៅ​ថា កំពង់ធំ​ៗ​ទៅ​វិញ ហើយ​ក្រោយមក​ទៀត​នៅ​សម័យ​បារាំង​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ ពួក​គេ​បាន​បែងចែក​ទឹកដី​ខ្មែរ ដែល​បាន​ដាក់​ឈ្មោះ​ថា ខេត្តកំពង់ធំ​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​ហៅ​របស់​ប្រជាពលរដ្ឋ​ចាប់តាំងពី​ពេល​នោះ​រហូត​មក ។

ជុំវិញ​ប្រវត្តិ​ខេត្តកំពង់ធំ​នេះ​ផង​ដែរ​លោកតា​ព្រឹទ្ធាចារ្យ កង សា​អ៊ុ អាយុ​៨៧​ឆ្នាំ មាន​ប្រសាសន៍​ថា កាលពី​សម័យ​មុន បើ​តាម​លោកតា​បានដឹង​ខ្លះ​ៗ​នោះ​អំពី​ប្រវត្តិ​ខេត្តកំពង់ធំ​នេះ​ចាស់​ៗ​ខ្លះ​ហៅ​ថា កំពង់​ពោះធំ​ៗ​ពិតប្រាកដ​មែន ដោយសារ​តែ​នៅ​ជិត​មាត់​ស្ទឹង​សែន​មាន​បឹង​ធំ​មួយ មាន​រូង​ពស់ និង​មាន​សត្វ​ពស់​ដ៏​ធំ​រស់នៅ ចំណែក​ចាស់​ខ្លះ​ទៀត​ហៅ​ខេត្តកំពង់ធំ​ថា ខេត្ត​ប្រជុំ​ធំ​ៗ ឈ្មោះ​ខេត្ត​ប្រជុំ​ធំ​នេះ​ដែល​ចាស់​ៗ​លោក​ហៅ​កាលពី​ជំនាន់​នោះ​ដោយសារ​ថា ខេត្តកំពង់ធំ កាលពី​សម័យ​នោះ​មាន​ទឹកដី​ធំ​ទូលាយ​ណាស់ ។

រហូត​ដល់​ខេត្តព្រះវិហារ​ឯណោះ នៅ​ពេល​ដែល​មាន​កិច្ចប្រជុំ​ធំ​ៗ​ម្តង​ៗ​ចាស់​ៗ​នា​សម័យ​នោះ​ពួក​គាត់​តែងតែ​នាំ​គ្នា​មក​ប្រជុំ​នៅ​ខេត្តកំពង់ធំ​នេះ ពីព្រោះ​តែ​ខេត្ត​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​ខ្មែរ​នា​សម័យ​នោះ​រហូត​មក​ដល់​បច្ចុប្បន្នកាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ